រដ្ឋសភា​កូរ៉េខាងត្បូង​ Archives - Kampuchea Thmey Daily

លោក Yoon ​បន្តប្រយុទ្ធ ខណៈបក្ស​ប្រឆាំង​ចោទ ថា លោក​បញ្ឆេះ​អ្នក​គាំទ្រ​​​ឲ្យ​ជ្រុល​និយម​
ប្រឈម​មុខ​ការ​ចាប់ខ្លួន​ដោយសារ​តែ​ការ​​​បដិសេធ​​ទៅឆ្លើយ​បំភ្លឺ​​​​​​ចំពោះ​ដីកាកោះ​​យ៉ាង​​​ហោច​២​លើក​រួច​មក ​ប្រធានាធិបតី​​កូរ៉េ​ខាងត្បូង​​ដែល​ត្រូវ​ព្យួរអំណាច​​ លោក​​ Yoon Suk Yeol នៅ​ថ្ងៃទី​​១​ខែ​មករា​ឆ្នាំ​២០២៥ បាន​ចេញ​សេចក្តី​ប្រកាសបញ្ជាក់​ជំហរ​​ចំពោះ​អ្នក​គាំទ្រ​ថា​«​នឹងប្រយុទ្ធ​ដល់​ទី​បញ្ចប់» ប៉ុន្តែ​​​ក្រុម​បក្ស​ដឹកនាំសភាវិញថា លោក​កំពុង​ញុះ​ញង់​​​អ្នក​គាំទ្រ​ឲ្យ​​​មានភាព​ជ្រុល​និយម​​។

​សារ​របស់​​លោក Yoon Suk Yeol បែបនេះ​ត្រូវ​បាន​បញ្ជាក់​ជាលើក​ទី២ ដោយ​​លើក​ទី​១​គឺ​នៅ​មុន​​សភា​​​កូរ៉េខាងត្បូង​បោះឆ្នោត​ទម្លាក់​​កាល​ពីថ្ងៃទី​១៤ខែ​ធ្នូ និង​លើក​នេះ​ជា​លើក​ទី​២​ សម្រាប់​​ខ្លឹមសារ​មិនប្រែប្រួល​​​ក្នុងការ​ប្រយុទ្ធ​​​ដើម្បី​ការពារ​អំណាច​​ប្រធានាធិបតី​របស់​លោក បន្ទាប់​ពី​រង្គោះ​រង្កើ​​ក្រោយ​លោក​បាន​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​អាជ្ញាសឹក​​កាល​ថ្ងៃទី​៣ខែធ្នូ​​ដែល​មាន​អាយុកាល​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​។

​ទីភ្នាក់​ងារ​ព័ត៌មាន​រ៉យទ័រ​ បាន​ដកស្រង់​​​​ខ្លឹមសារ​​​​លិខិត​ដែល​លោក Yoon ​​ផ្ញើ​ជូន​អ្នក​គាំទ្រ​របស់​គាត់​ដែល​តវ៉ា​​ចំពោះ​​ផែនការ​​ស៊ើប​អង្កេត​របស់​រដ្ឋអាជ្ញា និងក្រុម​ស៊ើប​អង្កេតពិសេស​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋសភា​។​

ខ្លឹមសារ​លិខិត​​​ដែលរ៉យទ័រ​​ដកស្រង់​ដូច​បាន​និយាយថា៖​«ខ្ញុំ​មើល​ការ​ផ្សាយ​ផ្ទាល់​លើ Youtube ដែល​អ្នក​ទាំងអស់​គ្នា​កំពុង​​ប្រឹង​ប្រែង​ធ្វើ​។ ខ្ញុំ​នឹង​ប្រយុទ្ធ​​រហូត​ដល់​ទីបញ្ចប់​ដើម្បី​ការពារ​​ប្រទេស​នេះ​​ជាមួយ​អ្នក​ទាំងអស់​គ្នា​»​។

គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំងដែលមានការគ្រប់គ្រងភាគច្រើននៅក្នុងសភា និងបានដឹកនាំការចោទប្រកាន់លោក Yoon កាលពីថ្ងៃទី​១៤​ខែធ្នូ បាននិយាយថា លិខិតនោះបង្ហាញថា Yoon ជាមនុស្សវង្វេងស្មារតី ហើយនៅតែប្តេជ្ញាចិត្តដើម្បីសម្រេច​​មហិច្ឆតា«ការបះបោរ» របស់គាត់ ដោយសំដៅ​​ទៅលើ​ការ​​​ប្រកាស​​ប្រើច្បាប់​អាជ្ញាសឹក​​។

អ្នកនាំពាក្យគណបក្ស​ប្រជាធិបតេយ្យ លោក Jo Seoung-lae បាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍មួយថា «ដូចជាការព្យាយាមបះបោរ​មិនគ្រប់គ្រាន់ទេ ឥឡូវនេះគាត់កំពុងញុះ​ញង់អ្ន​កគាំទ្ររបស់គាត់ឱ្យមានការប៉ះទង្គិច​ជ្រុល​និយម​​​»។

តុលាការកាលពីថ្ងៃទី៣១​ខែធ្នូបានអនុម័តដីកាចាប់ខ្លួនលោក Yoon ដែលអាចធ្វើឱ្យគាត់ក្លាយជាប្រធានាធិបតីអង្គុយដំបូងគេដែលត្រូវបានឃុំខ្លួនជាផ្នែកមួយនៃការស៊ើបអង្កេតលើការ​ចោទប្រកាន់ថាគាត់​ជា​មេក្លោង​បះបោរ​ដោយព្យាយាមដាក់ច្បាប់អាជ្ញាសឹក។

ការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ (CIO) ដែលកំពុងដឹកនាំក្រុមស៊ើបអង្កេតរួមគ្នា ដែលរួមមានប៉ូលីស និងព្រះរាជអាជ្ញា មានពេលរហូតដល់ថ្ងៃទី៦ខែមករា ដើម្បីអនុវត្តដីកាចាប់ខ្លួន។

វាមិនច្បាស់ទេថានៅពេលណា និងរបៀបដែលវានឹងធ្វើឱ្យការចាប់ខ្លួន និងថាតើ​កងកម្លាំង​សន្តិសុខប្រធានាធិបតី ដែលបានរារាំងការចូលដំណើរការដោយអ្នកស៊ើបអង្កេតដែលមានដីកាស្វែងរកទៅកាន់ការិយាល័យ និងលំនៅឋាន​ផ្លូវការរបស់ Yoon នឹងព្យាយាមបញ្ឈប់ការប៉ុនប៉ងចាប់ខ្លួន​នេះ​ឬអត់។

​ជាមួយ​គ្នា​នេះ​ តុលាការ​ធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​ក៏​កំពុង​​ដំណើរ​ការ​រឿង​ក្តី​ចោទ​ប្រកាន់​ទម្លាក់​អំណាច​​លោក Yoon ផងដែរ។ កាល​ពីថ្ងៃសុក្រ​សប្តាហ៍មុន ចៅក្រម​២រូប​នៃ​តុលាការ​ធម្មនុញ្ញ បាន​​បើក​ដំណើរការ​​​ស្តាប់​អង្គសេចក្តី​ដំបូង​​។ តុលាការ​ធម្មនុញ្ញ នឹងបើកសវនាការលើកទីពីរនៅថ្ងៃទី៣ខែមករា។

Yoon ត្រូវបានព្យួរពីតួនាទីជាប្រធានាធិបតី កាល​ថ្ងៃ​ទី​១៤ខែ​ធ្នូ​២០២៤ ហើយ អំណាច​បាន​ធ្លាក់​ទៅ​លើ​​ នាយករដ្ឋមន្ត្រី Han Duck-soo ​សម្រាប់​កាន់​តំណែង​​ជា​ប្រធានាធិបតី​ស្តីទី។ ១៣ថ្ងៃក្រោយ​មក គឺ​នៅថ្ងៃទី​២៧ខែ​​ធ្នូ​២០២៤ រដ្ឋសភា​បាន​​​បោះឆ្នោត​ទម្លាក់​លោក Han Duck-soo ហើយបច្ចុប្បន្ន​ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Choi Sang-mok បានចូលកាន់តំណែងជាប្រធានាធិបតី​ស្តីទីរហូតដល់លទ្ធផលនៃសវនាការ។

ប្រសិនបើតុលាការ​ធម្មនុញ្ញ​រក្សាការចោទប្រកាន់របស់​រដ្ឋសភា​​​កូរ៉េ​ដែល​គ្រប់​គ្រង​ស្ទើរតែ​២ភាគ៣​ចំពោះ​ការ​ចោទ​ប្រកាន់​ប្រឆាំង​លោក លោក Yoon នោះ​ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវធ្វើឡើងក្នុងរង្វង់​រយៈពេល៦០​ថ្ងៃ​ក្រោយ​តុលាការ​សម្រេច​៕​

​ដោយ​ រ៉ាន់ រើយ​

មេដឹកនាំ​បក្ស​ប្រជាធិបតេយ្យ​​ដ៏​មាន​អំណាច​នៅក្នុងរដ្ឋសភា​ លោក Lee Jae-Myung។

The post លោក Yoon ​បន្តប្រយុទ្ធ ខណៈបក្ស​ប្រឆាំង​ចោទ ថា លោក​បញ្ឆេះ​អ្នក​គាំទ្រ​​​ឲ្យ​ជ្រុល​និយម​ appeared first on Kampuchea Thmey Daily.

សមាជិក​សភា​​បក្ស​PPP ​ប្តូរ​ជំហរ​ជំទាស់​លោក Yoon ក្រោយ​ការ​សុំទោស​
សមាជិសភា​​​​នៃ​គណបក្ស​​អំណាច​ប្រជាជន​​​ (PPP) ​ដែ​ល​កំពុង​​កាន់​អំណាច​​​របស់​លោក​ប្រធានាធិបតី​ Yoon Suk Yeol បាន​ប្តូរ​ជំហរ​​ភ្លាម​ៗ​ពីការ​តាំងចិត្ត​​ចូលរួម​បោះឆ្នោត​ដកហូត​អំណាច​​ប្រធានាធិបតី ក្រោយ​លោក ប្រធានាធិបតី​​ ប្រកាសសុំទោស​​នៅ​មុន​ការ​បោះឆ្នោត​​តែប៉ុន្មាន​ម៉ោង​។​

លោក​ Cho Kyung-tae ​បង្ហាញ​ពី​ជំហរ​ដែលលោក​មិនបោះឆ្នោត​គាំទ្រច្បាប់​ដកដំណែង​ប្រធានាធិបតី​

យោង​តាម BBC សមាជិក​សភា​​នៃ​គណបក្ស​កាន់​អំណាច​​ម្នាក់​ លោក​ Cho Kyung-tae បាន​និយាយ​​ក្នុង​នាម​ជា​សមាជិក​សភា​ដែលបាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ដំបូង​ថា៖​ «ខ្ញុំ​បាន​​ប្តេជ្ញាចិត្ត​​យល់​ព្រម​​បោះឆ្នោត​​​លើ​ច្បាប់​​​ដក​ហូត​ដំណែងរហូត​ដល់​ថ្ងៃម្សិលមិញ ព្រោះ​គ្មាន​​​​​ដំណឹង​អ្វីសោះ​ពី​​​ការិយាល័យ​ប្រធានាធិបតី​និង​​​ការ​សំទោស​ជាសាធារណៈ​​​ចំពោះ​ច្បាប់​អាជ្ញាសឹក​នោះ ឬ​វិធានការ​បន្តបន្ទាប់​ទៀត។ យ៉ាង​ណា​មិញ ខ្ញុំ​បាន​ឮ​ថា​គាត់​ប្រកាស​សុំទោស​ជា​សាធារណៈ​ថ្ងៃ​នេះ»។

យោង​តាម BBC ​ដដែល​រហូត​ដល់​ពេលនេះ មានសមាជិក​សភា​​៣​រូប​ពីគណបក្ស​កាន់​​អំណាច​​បាន​ត្រឡប់​ចូលទៅ​បោះឆ្នោត​គាំទ្រ​ការ​ដក​​ដំណែង​ប្រធានាធិបតី​ពីអំណាច ខណៈ​រដ្ឋសភា​ត្រូវ​ការ​តែ​៥សំឡេង​ទៀត​ប៉ុណ្ណោះ​ដើម្បី​គ្រប់​កូរ៉ុម​ដក​ដំណែង​ប្រធានាធិបតី​៕​

The post សមាជិក​សភា​​បក្ស​PPP ​ប្តូរ​ជំហរ​ជំទាស់​លោក Yoon ក្រោយ​ការ​សុំទោស​ appeared first on Kampuchea Thmey Daily.

ប្រធាន​​សភាកូរ៉េ​​ស្នើ​ឲ្យ​សមាជិក​សភា​បក្ស​កាន់​អំណាច​ដែល​ចាក​ចេញ​​​ត្រឡប់​ទៅ​បោះឆ្នោត​ប្រឆាំង​លោក Yoon
សមាជិកសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យដែល​ជា​គណបក្សប្រឆាំង​​គ្រប់​គ្រង​សំឡេង​ភាគច្រើន​នៅ​ក្នុងសភា ​បន្តបោះឆ្នោតគាំទ្រការចោទប្រកាន់​ប្រឆាំង​លោកប្រធានាធិបតី Yoon Suk Yeol ដោយសារ​តែ​​ការ​ប្រកាស​ច្បាប់​​​អាជ្ញាសឹក​ដ៏ចម្រូងចម្រាស់ ហើយសមាជិក​សភា​របស់​បក្ស​កាន់​អំណាច​​ដើរ​ចាក​ចេញ​​​​ពីកៅអីប្រជុំ​ ប្រធានរដ្ឋ​សភា លោក​ Woo Won-shik នៃគណបក្សប្រជាធិបតេយ្យបានថ្លែង​ដោយស្នើឱ្យសមាជិកគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាចដែលបានដើរចេញមុននេះត្រឡប់ទៅបោះឆ្នោតវិញ។

​ភ្នាក់ងារ​សារព័ត៌មាន​ BBC ​ដែលប្រចាំ​ការ​នៅ​​​រដ្ឋសភា​កូរ៉េ បាន​ស្រង់​សម្តី លោក​ Woo Won-shik ដូច​បបាន​ថ្លែង​ថា​៖«​សាធារណរដ្ឋ​កូរ៉េ​គឺជា​លទ្ធិប្រជាធិបតេយ្យ​ដែល​ធ្វើ​ឡើង​ដោយ​ឈាម​និង​ទឹកភ្នែក​របស់​ប្រជាជន​។ តើ​អ្នក​មិន​ខ្លាច​នឹង​ការ​វិនិច្ឆ័យ​ដោយ​ប្រវត្តិសាស្ត្រ ដោយ​ប្រជាជន និង​ពិភពលោក​ទេ​ឬ?»

លោក​បានបន្ថែម​​ថា៖«សូម​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត នោះ​ជា​របៀប​ដែល​អ្នក​ការពារ​លទ្ធិប្រជាធិបតេយ្យ​របស់​យើង»​។

រដ្ឋសភា​កូរ៉េ​ទើប​តែ​បរាជ័យ​មុន​នេះ​ក្នុងការ​បោះឆ្នោត​​​លើ​ការ​តែង​​​តាំង​​ក្រុម​ស៊ើបអង្កេត​លើ​ករណី​របស់​លោកស្រី Kim Keon-hee ដោយ​ខ្វះ​កូរ៉ុម​​​២ភាគ​៣​នៃ​សមាជិកសភា​សរុប​​៣០០​​សំឡេង៕

ដោយ​ រ៉ាន់ រើយ​

The post ប្រធាន​​សភាកូរ៉េ​​ស្នើ​ឲ្យ​សមាជិក​សភា​បក្ស​កាន់​អំណាច​ដែល​ចាក​ចេញ​​​ត្រឡប់​ទៅ​បោះឆ្នោត​ប្រឆាំង​លោក Yoon appeared first on Kampuchea Thmey Daily.