រុស្ស៊ី​ Archives - Kampuchea Thmey Daily

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​គំរាម​កាលពីថ្ងៃពុធ​ថា​ លោក​នឹង​បញ្ជូនពន្ធថ្មី​ទៅលើ​កញ្ចប់ទណ្ឌកម្ម​របស់​សហរដ្ឋ​​អាមេរិក​លើ​រុស្ស៊ី និង​ប្រទេស​​ពាក់ព័ន្ធ​ផ្សេងៗ​ ប្រសិន​បើ​មិន​សម្រេច​បាន​នូវកិច្ចព្រមព្រៀង​បញ្ចប់សង្រ្គាម​នៅ​អ៊ុយក្រែនទេនោះ​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

លោក ត្រាំ​ បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Truth Social របស់​ខ្លួន​ យ៉ាង​ដូច្នេះថា៖ «ដោះស្រាយឥឡូវនេះ ហើយ​បញ្ឈប់​សង្រ្គាម​ឆ្កួត​ឡប់ឥឡូវនេះ។ វា​គ្រាន់តែកាន់អាក្រក់ទៅៗ​ប៉ុណ្ណោះទេ»។ លោក​បន្តថា​៖ «បើ​យើង​មិន​សម្រេច​បាន​កិច្ចព្រមព្រៀង និងឱ្យ​បាន​ឆាប់ទេ​នោះ នោះ​ខ្ញុំ​គ្មាន​ជម្រើសអ្វីក្រៅតែពីការដាក់ពន្ធ ពន្ធគយ និង​ទណ្ឌកម្មកម្រិតខ្ពស់លើ​គ្រប់​អ្វីទាំង​អស់​ដែល​រុស្ស៊ី​លក់ឱ្យ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​​ចូលរួម​ផ្សេងៗ​ទៀត​»។

លោក​ ត្រាំ​ មិន​បាន​បញ្ចាក់​ឱ្យច្បាស់​អំពី «ប្រទេសចូលរួម» នៅ​ក្នុងជម្លោះ​ ឬ​ថា​តើ​បែប​ណា​ដែល​ហៅ​ថា​ «ការ​ចូល​រួម» នោះទេ​។

គួរគត់​សម្គាល់ថា​ រដ្ឋបាល​អាណត្តិរបស់​លោកប្រធានាធិបតី​ ចូ បៃដិន បាន​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរផ្នែក​ធនាគារ ផលិតកម្ម ថាមពល បច្ចេកវិទ្យា ​ការពារជាតិ ក្នុងចំណោមវិស័យ​ផ្សេងៗ​ទៀត​ រួច​ហើយទៅលើ​រុស្ស៊ី​ ក្រោយ​មេដឹកនាំប្រទេស​នេះ​ លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាទ័ព​ឱ្យ​ឈ្លាន​ពាន​អ៊ុយក្រែនទ្រង់ទ្រាយធំ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០២២។ មកទល់ពេល​នេះ វា​មាន​រយៈពេល​ជិត ៣ ឆ្នាំ​ទៅហើយ ហើយ​ការ​ឈ្លានពាន​នៅ​តែបន្ត។ ​​

ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ត្រាំ អគ្គរដ្ឋទូតរង​រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy ​បាននិយាយថា ​រុស្ស៊ីនឹងត្រូវមើលឃើញនូវអ្វីដែលលោក ត្រាំ គិតថាជា «កិច្ចព្រមព្រៀង» ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាមុន​សិន​។ លោក​ប្រាប់​រ៉យទ័រ​ថា​៖ «វាមិនមែនគ្រាន់តែជាសំណួរនៃការបញ្ចប់សង្រ្គាមនោះទេ។ វាជាសំណួរដំបូង និង​ចម្បង​បំផុតក្នុងការដោះស្រាយបញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន»។

គួរ​គូស​បញ្ជាក់ថា​ មុន​ឈ្នះ​ការ​បោះ​ឆ្នោត​នា​ថ្ងៃទី​ ៥ វិច្ឆិកា លោក ត្រាំ បាន​បញ្ចេញ​វោហាសាស្រ្ត​ជាច្រើន​ដង​ថា​ លោក​នឹង​បញ្ចប់​ «សង្រ្គាម​អ៊ុយក្រែន» នៅថ្ងៃដំបូងពេល​លោក​ឡើង​កាន់អំណាច​។ ​យ៉ាងណា​មិញ​ ក្រោយ​មក​ ជំនួយការរបស់លោក ​ត្រាំ បាន​លើក​ឡើងថា​ ​កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអាចចំណាយពេលច្រើនខែ ឬយូរជាងនេះ៕

The post ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ធនាគាររុស្ស៊ី​ Sberbank៖ ​ពាណិជ្ជកម្ម​ឥណ្ឌា​-រុស្ស៊ី​លូត​លាស់​ ទោះ​បី​មាន​ទណ្ឌកម្ម​ពី​លោកខាង​លិច​ក្ដី​ ​
អគ្គនាយករងនៃ​ធនាគារ​ផ្តល់ប្រាក់កម្ចីធំជាងគេរបស់រុស្ស៊ី Sberbank លោក Anatoly Popov បានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រថា ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌាកំពុងរីកចម្រើន ហើយការទូទាត់ហិរញ្ញវត្ថុ​ទ្វេភាគីកំពុងដំណើរការយ៉ាងរលូនដោយគ្មានបញ្ហា​រំខាន​​ដូច​ពាណិជ្ជកម្មជាមួយប្រទេសដទៃទៀត ទោះ​បី​មាន​ទណ្ឌកម្ម​ពី​លោក​ខាង​លិច​ក្ដី​។

Sberbank គ្រប់គ្រងការទូទាត់រហូតដល់ ៧០ ភាគរយ​ នៃការនាំចេញរុស្ស៊ីទាំងអស់ទៅកាន់ប្រទេសឥណ្ឌា។ ពាណិជ្ជកម្មរបស់រុស្ស៊ីជាមួយឥណ្ឌា បានកើនឡើងជិតទ្វេដងទៅ​ដល់ ៦៥ ប៊ីលាន​ដុល្លារ​ ក្នុង​ឆ្នាំ​ ២០២៣​ ដោយ​ឥណ្ឌា​​បាន​ក្លាយ​ជាអតិថិជន​ទិញ​ប្រេង​ដ៏​សំខាន់​បំផុត​មួយ​របស់​រុស្ស៊ី​ ក្រោយ​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​នៅ​ឆ្នាំ​ ២០២២ ជុំ​វិញ​​ការ​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ដោយ​រំលោភច្បាប់អធិបតេយ្យ​ភាពអន្តរជាតិ​។ ​ ​

លោក​ Popov បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មុនវេទិកាសេដ្ឋកិច្ចបូព៌ា ដែលជាសន្និសីទសេដ្ឋកិច្ចផ្តោតលើដៃគូអាស៊ីរបស់រុស្ស៊ីថា៖ «​នៅឆ្នាំ ២០២២​ មានការកើនឡើងគួរឱ្យកត់សម្គាល់​នៃ​​ពាណិជ្ជកម្ម​រុស្ស៊ី​នៅ​ទីផ្សារ​​ឥណ្ឌា ពីព្រោះទីផ្សារនេះបម្រើជាជម្រើសមួយ»។

​Sberbank មាន​សាខា​របស់​ខ្លួន​នៅ​ឥណ្ឌា​ក្នុង​ក្រុង​ Delhi និង Mumbai ក៏ដូចជាមជ្ឈមណ្ឌលព័ត៌មានវិទ្យានៅក្រុង​ Bangalore ។ ​​ធនាគារ​នេះ​ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច ដូច្នេះហើយវា​មិនអាចធ្វើប្រតិបត្តិការជាដុល្លារ និងអឺរ៉ូ ឬប្រើប្រព័ន្ធផ្ទេរ​ប្រាក់​ SWIFT សម្រាប់ការផ្ទេរប្រាក់អន្តរជាតិបាននោះ​ទេ។

ទោះ​យ៉ាង​ណា លោក Popov បាន​និយាយ​ថា ធនាគារ​មិន​បាន​ជួប​ប្រទះ​នឹង​បញ្ហា​ណា​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​ទេ។ លោក​​ថ្លែង​យ៉ាងដូច្នេះ​ថា​៖ «​Sberbank ​បាន​ចូលរួមពេញលេញ​ក្នុងប្រព័ន្ធទូទាត់ និងអន្តរធនាគាររបស់ឥណ្ឌាទាំងអស់។​ គ្មាន​ការរឹតបន្តឹងលើប្រតិបត្តិការរបស់ខ្លួនទេ»។

គួរ​គូស​បញ្ជាក់​ថា​ ខុស​ពី​សម្ព័ន្ធ​មិត្ត​លោកខាង​លិច​ ឥណ្ឌា​មិន​បាន​ចូលរួម​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ណាមួយ​ឡើយ ហើយ​រក្សា​ទំនាក់ទំនង​មិត្តភាព​ជាមួយ​រុស្ស៊ី ដែល​ជា​សមាជិក​រួមគ្នា​​នៃ​ក្រុមប្រទេស​ប្រ៊ីក (BRICS)៕

The post ធនាគាររុស្ស៊ី​ Sberbank៖ ​ពាណិជ្ជកម្ម​ឥណ្ឌា​-រុស្ស៊ី​លូត​លាស់​ ទោះ​បី​មាន​ទណ្ឌកម្ម​ពី​លោកខាង​លិច​ក្ដី​ ​ appeared first on Kampuchea Thmey Daily.