ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដាក់ទណ្ឌកម្មរុស្ស៊ី និងប្រទេសពាក់ព័ន្ធ ឱ្យធ្ងន់ធ្ងរ បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃពុធថា លោកនឹងបញ្ជូនពន្ធថ្មីទៅលើកញ្ចប់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើរុស្ស៊ី និងប្រទេសពាក់ព័ន្ធផ្សេងៗ ប្រសិនបើមិនសម្រេចបាននូវកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនទេនោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ បានបង្ហោះនៅលើបណ្ដាញសង្គម Truth Social របស់ខ្លួន យ៉ាងដូច្នេះថា៖ «ដោះស្រាយឥឡូវនេះ ហើយបញ្ឈប់សង្រ្គាមឆ្កួតឡប់ឥឡូវនេះ។ វាគ្រាន់តែកាន់អាក្រក់ទៅៗប៉ុណ្ណោះទេ»។ លោកបន្តថា៖ «បើយើងមិនសម្រេចបានកិច្ចព្រមព្រៀង និងឱ្យបានឆាប់ទេនោះ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីការដាក់ពន្ធ ពន្ធគយ និងទណ្ឌកម្មកម្រិតខ្ពស់លើគ្រប់អ្វីទាំងអស់ដែលរុស្ស៊ីលក់ឱ្យសហរដ្ឋអាមេរិក និងប្រទេសចូលរួមផ្សេងៗទៀត»។
លោក ត្រាំ មិនបានបញ្ចាក់ឱ្យច្បាស់អំពី «ប្រទេសចូលរួម» នៅក្នុងជម្លោះ ឬថាតើបែបណាដែលហៅថា «ការចូលរួម» នោះទេ។
គួរគត់សម្គាល់ថា រដ្ឋបាលអាណត្តិរបស់លោកប្រធានាធិបតី ចូ បៃដិន បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរផ្នែកធនាគារ ផលិតកម្ម ថាមពល បច្ចេកវិទ្យា ការពារជាតិ ក្នុងចំណោមវិស័យផ្សេងៗទៀត រួចហើយទៅលើរុស្ស៊ី ក្រោយមេដឹកនាំប្រទេសនេះ លោក វ្ល៉ាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យឈ្លានពានអ៊ុយក្រែនទ្រង់ទ្រាយធំនៅខែកុម្ភៈ ឆ្នាំ ២០២២។ មកទល់ពេលនេះ វាមានរយៈពេលជិត ៣ ឆ្នាំទៅហើយ ហើយការឈ្លានពាននៅតែបន្ត។

ប្រតិកម្មទៅនឹងការលើកឡើងរបស់លោក ត្រាំ អគ្គរដ្ឋទូតរងរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Dmitry Polyanskiy បាននិយាយថា រុស្ស៊ីនឹងត្រូវមើលឃើញនូវអ្វីដែលលោក ត្រាំ គិតថាជា «កិច្ចព្រមព្រៀង» ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ជាមុនសិន។ លោកប្រាប់រ៉យទ័រថា៖ «វាមិនមែនគ្រាន់តែជាសំណួរនៃការបញ្ចប់សង្រ្គាមនោះទេ។ វាជាសំណួរដំបូង និងចម្បងបំផុតក្នុងការដោះស្រាយបញ្ហាឫសគល់នៃវិបត្តិអ៊ុយក្រែន»។
គួរគូសបញ្ជាក់ថា មុនឈ្នះការបោះឆ្នោតនាថ្ងៃទី ៥ វិច្ឆិកា លោក ត្រាំ បានបញ្ចេញវោហាសាស្រ្តជាច្រើនដងថា លោកនឹងបញ្ចប់ «សង្រ្គាមអ៊ុយក្រែន» នៅថ្ងៃដំបូងពេលលោកឡើងកាន់អំណាច។ យ៉ាងណាមិញ ក្រោយមក ជំនួយការរបស់លោក ត្រាំ បានលើកឡើងថា កិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្រ្គាមអាចចំណាយពេលច្រើនខែ ឬយូរជាងនេះ៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ