រឿងភាគខ្មែរ Archives - Kampuchea Thmey Daily

ក្រុមហ៊ុនបរទេស ៣ ស្នើសុំថតរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី តែសម្ដេចតេជោ បដិសេធ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា មានក្រុមហ៊ុនបរទេស ៣ បានមកជួបសម្ដេច ដោយស្នើសុំថតជាខ្សែភាពយន្ដ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី តែត្រូវបានសម្ដេចបដិសេធ មិនឲ្យថតនោះឡើយ។

ការឲ្យដឹងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីសម្ពោធខ្សែភាពយន្តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បន្ទាប់ពីរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានផ្សាយតាមវិទ្យុរួចមក គឺមានក្រុមហ៊ុនចំនួន ៣ ដែលជាក្រុមហ៊ុនបរទេស បានមកជួបសម្ដេច និងស្នើសុំថតជាខ្សែភាពយន្ដ តែត្រូវបានសម្ដេចបដិសេធ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងបែបនេះថា «ក្រោយពីរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី បានចាប់ផ្សាយតាមវិទ្យុ មានក្រុមហ៊ុន ៣ ជាក្រុមហ៊ុនបរទេស បានមកជួបខ្ញុំ ហើយមានក្រុមហ៊ុនមួយនោះ ដែលខ្ញុំគិតថា មិនបញ្ចេញឈ្មោះឡើងវិញទេ ​គឺមករហូតដល់ ២ដង ខ្ញុំមិនព្រមឲ្យថតទេ ហើយបើសិនជាអ្នកឯងថត គឺខ្ញុំសុំឲ្យយកសេណារីយ៉ូ ដែលមាននៅក្នុងរឿងភាគនិទានរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី»។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា រឿងរ៉ាវរបស់សម្ដេច មិនអាចយកទៅកាឡៃបានទេ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បែបនេះថា «រឿងរបស់ខ្ញុំ មិនអាចយកទៅកាឡៃបានទេ ពិតជាមិនអាចយកទៅកាឡៃបានទេ ព្រោះបើមិនអញ្ចឹងធ្វើឲ្យអ្វីដែលជាសាច់រឿងពិតរបស់យើង គឺក្លាយទៅជារឿងភូតកុហក ព្រោះរឿងនេះសូម្បីពាក្យមួយម៉ាត់ គឺបើសិនជាខុស ហើយបើសិនជាតួអង្គរបស់ខ្ញុំ ត្រូវជាតួអង្គរបស់ខ្ញុំ គឺមិនអាចឲ្យខុសទេ ព្រោះវាអាចក្លាយរឿងហ្នឹងទៅជារឿងមួយផ្សេង»។

សូមជម្រាបថា ខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ដែលជាភាពយន្តបែប​ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិ។

ខ្សែភាពយន្តប្រវត្តិសាស្ត្រនេះ មានប្រមាណ ៥២ភាគ ហើយចំណាយពេលវេលាថត​រយៈ​ពេល​​ជាង ១ឆ្នាំ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ៕

The post ក្រុមហ៊ុនបរទេស ៣ ស្នើសុំថតរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី តែសម្ដេចតេជោ បដិសេធ appeared first on Kampuchea Thmey Daily.

តារាៗជាច្រើនជះសម្រស់យ៉ាងប្លែកភ្នែកក្នុងពិធីសម្ពោធរឿង ម្ចាស់កីតម្បាញ របស់ទូរទស្សន៍ហង្សមាស
រឿង “ម្ចាស់កីតម្បាញ” របស់ផលិតកម្មហង្សមាស ត្រូវបានសម្ពោធឱ្យចាក់បញ្ចាំងជាផ្លូវការនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ កម្មវិធីបើកសម្ពោធនេះ ធ្វើឡើងនៅហង្សមាស Palace ក្នុងផ្សារទំនើបអ៉ីអន សែនសុខស៊ីធី ជាន់ទី២ ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករពីសំណាក់អ្នកនិពន្ធ អ្នកដឹកនាំរឿង សិល្បករ សិល្បការិនី និងភ្ញៀវកិត្តិយសផ្សេងៗទៀត។

ខ្សែភាពយន្តភាគបុរាណខ្មែររឿង“ម្ចាស់កីតម្បាញ” ត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធល្បីឈ្មោះប្រចាំផលិតកម្មហង្សមាសគឺលោក យូ សុភា ដែលគេស្គាល់ថាជាអ្នកនិពន្ធដ៏ឆ្នើម។ រឿងភាគនេះ ដឹកនាំសម្តែងដោយលោក កៅ សីហា ជាអ្នកដឹកនាំរឿងមានស្នាដៃម្នាក់របស់ផលិតកម្មហង្សមាស។ ភាពយន្តបុរាណខ្មែរនេះ គឺនិយាយពីតថភាពរបស់ប្រជាជនខ្មែរនាសម័យលង្វែក ជាពិសេស គឺសង្កត់ធ្ងន់ទៅលើកីតម្បាញរបស់ខ្មែរនាសម័យលង្វែកតែម្តង។​

អ្នកដឹកនាំរឿងលោក កៅ សីហា បានលើកឡើងពីចំណុចសំខាន់នៅក្នុងរឿងថា ភាពយន្តបុរាណខ្មែររឿង “ម្ចាស់កីតម្បាញ” ចង់បង្ហាញពីកេរដំណែល និងវប្បធម៌នៃការត្បាញហូល និងសូត្ររបស់ខ្មែរនៅក្នុងសម័យលង្វែក ដែលជាសម័យកាលមួយរីកចម្រើនខ្លាំងផ្នែកតម្បាញនេះ។ តាមរយៈរឿងនេះ លោកក៏ចង់បង្ហាញពីសម្លៀកបំពាក់របស់ខ្មែរតាមសម័យកាលនីមួយៗ តាំងពីសម័យចេនឡាជាបន្តបន្ទាប់។ ចំណុចសំខាន់មួយទៀត គឺម៉ូដសក់របស់នារីនាសម័យនោះគឺខ្លីទាំងអស់គ្នា មិនថាស្ថិតនៅក្នុងឋានៈមួយណាក៏ដោយ។ លោកក៏ចង់ភា្ជប់ជាមួយនឹងតម្បាញរបស់ខ្មែរពីបុរាណមកដល់បច្ចុប្បន្នដោយមើលឃើញថា តម្បាញរបស់ខ្មែរហាក់មិនសូវមានអ្នកផលិតច្រើនដូចពីមុនឡើយ។

លោក កៅ សីហា បានបន្តថា បញ្ហាប្រឈមចំពោះការដឹកនាំរឿងនេះ គឺបញ្ហាបិទខ្ទប់ខេត្តសៀមរាបដោយសារជំងឺរាតត្បាតកូវីដ-១៩ គឺពិបាកក្នុងការថតតែម្តង។ មួយវិញទៀត គឺពិបាកស្វែងរកកីបុរាណខ្លាំងមែនទែន ព្រោះកីបុរាណរបស់ខ្មែរលែងសូវមានវត្តមានដូចពីមុន ដូច្នេះលោក និងក្រុមការងារខិតខំរកកីបុរាណពីខេត្តតាកែវ ពីកោះដាច់ កោះ​ឧញ៉ាតី និងអរិយក្សត្រផ្សេងៗ ដោយចំណាយពេលរាប់ខែទើបអាចប្រមូលកីយកមកថតក្នុងភាពយន្តបាន។ លោក កៅ សីហា រំពឹងថា ភាពយន្តនេះនឹងមានការគាំទ្រច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងលើកស្ទួយ គាំទ្រ តម្បាញរបស់ខ្មែរឡើងវិញតាមរយៈរឿង“ម្ចាស់កីតម្បាញ”នេះផងដែរ។

រីឯអ្នកនិពន្ធរឿងល្បីល្បាញគឺលោក យូ សុភា បានលើកឡើងថា មូលហេតុដែលលោកយកតម្បាញមកដាក់ជាស្នូលសំខាន់នៅក្នុងភាបយន្ត ព្រោះថារឿងនេះស្ថិតនៅក្នុងសម័យកាលលង្វែក។ នាសម័យនោះ សូត្រ និងតម្បាញគឺមានភាពលេចធ្លោខ្លាំង ដូច្នេះលោកក៏ចង់យកតម្បាញនេះធ្វើជាស្នូលដើម្បីលើកស្ទួយដល់វប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ ក្នុងភាពយន្តនេះក៏បានបង្ហាញពីជំនឿ សាសនា ទំនៀមទម្លាប់ចូលម្លប់ និងវប្បធម៌ខ្មែរជាច្រើនទៀត ព្រមទាំងតថភាពរស់នៅរបស់ប្រជាជនផងដែរ។

លោក យូ សុភា បានបន្តថា ភាពយន្តនេះមិនត្រឹមតែបង្ហាញពីកីតម្បាញប៉ុណ្ណោះទេ ក៏បានបង្កើតពីទំនាស់ក្នុងគ្រួសារ ទំនាស់ប្តីប្រពន្ធ ទំនាស់រវាងកម្មករផ្សេងទៀតដើម្បីឱ្យដំណើររឿងកាន់តែមានភាពទាក់ទាញ។ ចំពោះភាពយន្តមួយនេះ អ្នកនិពន្ធ យូ សុភា ចំណាយពេលតែងនិពន្ធប្រមាណជិត២ខែ បានចំនួន៣០ភាគជាង។

ក្នុងកម្មវិធីសម្ពោធភាពយន្តនេះ ក៏មានការចាក់បញ្ចាំងខ្លឹមសារសំខាន់ក្នុងភាពយន្ត ការបង្ហាញចំណាប់អារម្មណ៍របស់តួសម្តែង និងមានការបកស្រាយចម្រៀងពីកញ្ញា ឈីន រតនៈ និងតួអង្គសម្តែងក្នុងរឿងគឺលោក សួន ពិសិដ្ឋ បកស្រាយបទចម្រៀងនៅក្នុងភាពយន្តនេះផងដែរ។

សូមជម្រាបថា រឿង“ម្ចាស់កីតម្បាញ” នឹងចាក់ផ្សាយចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ រៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង ៨-៩យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស​ HDTV៕

ដោយ៖ អុន ស្រីមាន

The post តារាៗជាច្រើនជះសម្រស់យ៉ាងប្លែកភ្នែកក្នុងពិធីសម្ពោធរឿង ម្ចាស់កីតម្បាញ របស់ទូរទស្សន៍ហង្សមាស appeared first on Kampuchea Thmey Daily.

ប្រុស​ខួច​និង​ចែ​ឡេង ភ័យ​បុក​ពោះ​ដូចគ្នា​គ្រា សម្តែ​ង​ជាមួយ​សត្វ​ដំរី​ធំៗ​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ
ភ្នំពេញ ៖ តារា​សម្តែង​ប្រុស​រូប​សង្ហា​និង​តារា​ស្រី​វ័យ ក្មេង​ស្រស់​សោភា​គឺ​ប្រុស ខួច និង​កញ្ញា ចែ ឡេង បាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ផ្ទាល់ខ្លួន​ដែល​ពុំ​ធ្លាប់​ជួប​ និង ​ប៉ះ​ដោយ​ផ្ទាល់​ ខណៈ​នេះ​ជា​លើក​ទី​១​របស់​អ្នក​ទាំងពីរ​ដែល​បាន​សម្តែង​ជាមួយ​សត្វ​ដំរី​ធំៗ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ខ្មែរ​។

តារា​សម្តែង​ប្រុស​-​ស្រី​ទាំងពីរ​ដួង​នេះ ​បាន​ថ្លែង​ដូច គ្នា​ថា​នេះ​ជា​លើក​ទី​១​សម្រាប់​ពួកគេ​ដែល​បាន​មក​សម្តែង​ជាមួយ​សត្វ​ដំរី​ធំៗ​ចំនួន​២​ក្បាល​នៅក្នុង​ខ្សែ ភាពយន្ត​បុរាណ​ខ្មែរ​រឿង មរណ​មាតា ដែល​បាន​រៀប​ចំ​ធ្វើ​ពិធី​ក្រុង​ពាលី​ចាប់ផ្តើម​ថត​ កាលពី​ព្រឹក​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​។

តារា​ទាំងពីរ​រូប​នេះ​និយាយ​ទៀត​ថា ​អ្វី​ដែល​ពួកគេ​ខ្លាច​និង​ភ័យ​ខ្លាំង​បំ​ផុត​នៅត្រង់​ឈុត​សម្តែងឡើង​ជិះ​ពីលើ​ខ្នង​ដំរី​តែម្តង​ព្រោះ​ពួកគេ​មិន​ធ្លាប់​ពីមុន​នោះឡើយ​។

អ្នក​ទាំងពីរ​បន្ត​ថា ​វា​ជា​លើក​ទី​២​សម្រាប់​ពួកគេ​ដែល​បាន​ចាប់ដៃ​សម្តែង​រួមគ្នា​ ខណៈ​ភាពយន្ត​ដំបូង​គឺជា​ប្រភេទ​រឿង​ស្នេហា​បែប​សម័យ​ បច្ចុប្បន្ន​ចំណែ​ក​លើក​នេះ​គឺ​ប៉ះ​គ្នា​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​បុរាណ​ខ្មែរ​ម្តង​។

ម្យ៉ាងទៀត​សម្រាប់​ការ​សម្តែង​ក៏​មិន​សូវមាន ផល​លំ​បាក​ខ្លាំង​ចំពោះ​ពួកគេ​ទេ​ព្រោះ​ធ្លាប់​សម្តែង​ជាមួយគ្នា​ម្តង​រួច​ទៅ​ហើយ​ទើប​បង្ក​ភាព​ងាយ​ស្រួល​។

​ខ្សែភាពយន្ត​រឿង​ភាគ​ខ្មែរ​ខ្នាត​ធំ​នេះ​គឺជា​ការ​សហការ​គ្នា​រវាង​ផលិតកម្ម​ក្នុងស្រុក​ដែលមាន​ឈ្មោះថា ភូមិ​ពេជ្រ ប្រូ​ដាក់​សិន និង​ទូរទស្សន៍​ភី​អិន​អិន​ដែល​នឹង​មាន​ការ​ចាក់​បញ្ចាំង​ឆាប់ៗ​នេះ​។​ កញ្ញា ទូច បុប្ផា​បញ្ជាក់​ថា​ ការផលិត​រឿង​នេះ​ឡើង​គឺ​គោល​បំណង​សំខាន់​ដើម្បី​លើក​តម្កើង​ស្នាដៃ​តែង​និពន្ធ​នៅក្នុង​ស្រុក​ក៏​ដូច​គាស់កកាយ​នូវ​សាច់ រឿង​បុ​រាណ​ខ្មែរ​យក​មក​ផលិត​ឡើងវិញ​។​ ម្យ៉ាងទៀត​ក៏​ជា គោលដៅ​សំខាន់​ដើម្បី​ចូលរួម​ថែរក្សា​អក្សរ​សិល្ប៍​ខ្មែរ​ឲ្យ​បាន​គង់វង្ស​ផងដែរ​។

​សូម​បញ្ជាក់​ដែរ​ថា ​រឿង​មរណ​មាតា កន្លងមក​ធ្លាប់​បាន​ផលិត​ជា​រឿង​ដុំ​ដោយ​ផលិតករ​ក្នុងស្រុក​ដ៏​ល្បី ឈ្មោះ​និង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​កាលពី​ជំនាន់​មុន​ហើយ​នេះ​ជា​លើក​ទី​១ ​ដែល​ត្រូវ​បាន​កម្លាយ​ផលិត​ជា​រឿង​ភាគ​ឡើងវិញ​៕

ដោយ ៖ ចាន់​រ៉ា

The post ប្រុស​ខួច​និង​ចែ​ឡេង ភ័យ​បុក​ពោះ​ដូចគ្នា​គ្រា សម្តែ​ង​ជាមួយ​សត្វ​ដំរី​ធំៗ​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ appeared first on Kampuchea Thmey Daily.