រោងចក្រប្រព្រឹត្តកម្មទឹកស្អាត Archives - Kampuchea Thmey Daily

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី សម្ពោធដាក់ឱ្យដំណើរការ
នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ត្រូវ​បានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ដែល​ជា​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ គឺជា​គម្រោង​ជំនួយ​ឥត​សំណង​របស់ប្រទេសជប៉ុន ក្រោម​គំរូ​វិនិយោគ​ជា “ក្រុមហ៊ុន​មាន​កម្មវត្ថុពិសេស” ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ជប៉ុន​ដែលសន្សំសំចៃផ្ទៃដី។ រោងចក្រនេះ មានសមត្ថភាព​ផលិត​ទឹកស្អាត​បាន ៣ម៉ឺន ម៉ែត្រគូប​ក្នុងមួយថ្ងៃ ដែលនឹង​ជួយ​បន្ថែម​សមត្ថភាព​ផលិត​ទឹកស្អាត​របស់រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំពេញ​ឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

សមិទ្ធផលមួយទៀត គឺស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះ​ពាល់​ពីគម្រោង​អភិវឌ្ឍន៍​កោះនរា​លើប្រព័ន្ធ​ផលិតកម្ម​ទឹកស្អាត​និរោធ​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មី តម្លៃ ២៨​ លានដុល្លារនេះ មាន​សមត្ថភាព​បូម​ទឹក​ឆៅ​បាន ៤៦០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ដល់​រោងចក្រ​ទឹកស្អាត​និរោធ​ក្នុង​តំណាក់​កាល​បច្ចុប្បន្ន និង​អនាគត ដែលនឹងបម្រើ​ទាំង​ការរស់នៅ អាជីវកម្ម និងតំបន់អភិវឌ្ឍន៍សំខាន់ៗ រួមទាំង​តំបន់​អាកាសយានដ្ឋាន​អន្តរជាតិតេជោផងដែរ។

ក្នុង​ឱកាស​នោះ​ លោក វង្សី វិស្សុត ​ឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកឡើងថា សមិទ្ធផល​ទាំងពីរនេះ​នឹង​បង្កើន​សមត្ថភាព​ផ្គត់ផ្គង់ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ និង​ជាការរួម​ចំណែក​សម្រេចគោលដៅ “ទឹកស្អាតសម្រាប់ទាំងអស់គ្នា” និង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធនេះ​ក៏នឹងគាំទ្រ​ដល់កិច្ច​ខិតខំ​ប្រឹងប្រែង​របស់រដ្ឋាករ​ទឹកស្វយ័ត​ក្រុងភ្នំពេញ​ក្នុងការ​ផ្គត់ផ្គង់​ទឹកស្អាត​ស្របតាម​ស្តង់ដារ​គុណភាព មាន​សុវត្ថិភាព និរន្តរភាព និង​ថ្លៃ​សមរម្យ ជូន​ប្រជាជន​ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បាន​លើក​ឡើង​ថា បរិមាណ​នៃការ​ផ្គត់ផ្គង់​ទឹកស្អាត​ទូទាំង​ប្រទេស​បាន​កើន​ឡើង ៧២% ពី​ប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូបក្នុងឆ្នាំ២០២៤។ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ចំនួនគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់តាមប្រព័ន្ធបណ្តាញ ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកើនឡើងយ៉ាងខ្លាំងពី ៧៨១.៩០៨ គ្រួសារ ក្នុងឆ្នាំ២០១៨ ដល់ ២.៩៨២.៨៣១ គ្រួសារ ក្នុងឆ្នាំ២០២៤។

លោក រដ្ឋមន្ត្រី បាន​អះអាង​ដែរ​ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្តពង្រឹងសមត្ថភាពផលិតលើសពី ១លានម៉ែត្រគូបក្នុងមួយថ្ងៃ ចាប់តាំងពីចុងឆ្នាំ២០២៤ មក និងបានពង្រីក​បណ្តាញ​ចែកចាយ​ទឹកស្អាត​របស់​ខ្លួនដល់​ជាង ៥ ពាន់គីឡូម៉ែត្រ។ រោងចក្រប្រព្រឹត្តកម្ម​ទឹកស្អាត​តាខ្មៅ​នេះ​នឹង​បំពេញ​តម្រូវ​ការទឹកស្អាត​សម្រាប់​ប្រមាណ ២៣.០០០ តណ​ សម្រាប់​ទាំងគ្រួសារ អាជីវកម្ម និងតំបន់ឧស្សាហកម្ម។

លោក​ UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា។ លោក​បានបញ្ជាក់ថា ជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានរួមចំណែកបង្កើត “អព្ភូតហេតុទីក្រុងភ្នំពេញ” ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត។

​គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ ត្រូវបានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០២២ ដល់ខែកក្កដា ឆ្នាំ២០២៥ ដែលសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន KKKCT មកពីប្រទេសជប៉ុន ក្រោមការត្រួតពិនិត្យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ គម្រោងនេះបានទទួលហិរញ្ញប្បទានឥតសំណងចំនួន ៣.៤២១ លានយ៉េន (ប្រមាណ ២៣,២៥ លានដុល្លារអាមេរិក) ពីប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រោមគំរូវិនិយោគជា “ក្រុមហ៊ុនមានកម្មវត្ថុពិសេស” ដោយពន្ធ និងអាករជាបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា៕

ដោយ៖ ឌិន ថារី

The post រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយបូមទឹកឆៅកោះនរាថ្មី សម្ពោធដាក់ឱ្យដំណើរការ appeared first on Kampuchea Thmey Daily.

រដ្ឋាភិបាលជប៉ុនបាន​ផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ៥០០លានដុល្លារលើវិស័យទឹកស្អាត
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកឧត្តម ហែម វណ្ណឌី បានឱ្យដឹងថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាង ៣០០លានដុល្លារ និងហិរញ្ញប្បទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ដែលរួមមានទាំងជំនួយបច្ចេកទេសសម្រាប់ពង្រឹងសមត្ថភាពទាំងរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន។

ការលើកឡើងបែបនេះរបស់លោក ហែម វណ្ណឌី ធ្វើឡើងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងពិធីដាក់ឱ្យដំណើការបរិក្ខារ​ប្រព្រឹត្តិកម្ម​ទឹក​ស្អាតថ្មីមួយនៅខេត្តមណ្ឌលគិរីត្រូវបានសម្ពោធដាក់ឱ្យដំណើរការ ក្រោម​ជំនួយ​ឥតសំណងរបស់​ជប៉ុនក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋារករទឹកមណ្ឌលគិរីចំនួន៥០% បន្ថែមទៀត។ ក្រោមជំនួយឥតសំណងនៃគម្រោង KUSANONE របស់ជប៉ុន បរិក្ខារថ្មីដែលមានសមត្ថភាពផលិតទឹកស្អាត ១.000 ម៉ែត្រគូបក្នុងមួយថ្ងៃនេះ នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតក្នុងក្រុងសែនមនោរម្យពី ២.000 ម៉ែត្រគូប ទៅ 3.000 ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកបានលើកឡើងថា​គម្រោងខ្នាតតូចតម្លៃ ១៥៦ ១៥០ ដុល្លារនេះ​គឺជាគម្រោងដំបូងដែលបានទទួលហិរញ្ញប្បទានពីកញ្ចប់ជំនួយ KUSANONE សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ខណៈដែលយើងមិនទាន់មានលទ្ធភាពសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតខ្នាតធំ សម្រាប់ក្រុងនេះបានភ្លាមៗនៅឡើយ។

លោកហែម វណ្ណឌី បានបន្ថែមថា៖ “ជំនួយ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃទាំង​នេះបានរួមចំណែក​ធ្វើឱ្យកម្ពុជាមានលទ្ធភាពពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតទីប្រជុំជននៅតាមបណ្តា​រាជធានី-ខេត្ត ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាត​របស់​ប្រជាជន​ ក៏ដូចជាតម្រូវការក្នុងផ្នែកផលិតកម្ម, អាជីវកម្ម និងសេវាកម្ម។”

លោកឯកអគ្គរាជទូត UENO Atsushi បានបង្ហាញការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលជប៉ុនចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ លោកបានលើកឡើងថា៖ «យើងទទួលស្គាល់ភាពចាំបាច់នៃការបន្តអភិវឌ្ឍវិស័យទឹកស្អាតទីប្រជុំជន។ នៅពេលអនាគត វាមានសារៈសំខាន់ណាស់ក្នុងការពង្រីក “ភ្នំពេញអច្ឆរិយៈ” ទៅកាន់តំបន់ប្រជុំជនផ្សេងទៀតនៃប្រទេសកម្ពុជា និងធ្វើឱ្យលទ្ធភាពទទួលបានសេវាទឹកស្អាត អាចសម្រេចបាននៅទូទាំងប្រទេស។ ដូច្នេះហើយ រដ្ឋាភិបាលជប៉ុនបាន និងកំពុងផ្តោតលើការអភិវឌ្ឍរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនៅតាមទីប្រជុំជន ដើម្បីសម្រេចបាននូវគោលដៅសំខាន់នេះ»។

នៅព្រឹកថ្ងៃទី១៦ ខែតុលានេះដែរ​ លោកហែម វណ្ណឌី ​បាន​ចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន២០០គ្រឿងដល់គ្រួសារដែលកំពុងជួបការខ្វះខាត។

បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០ គ្រួសារ ក្នុង២៧ភូមិនៃស្រុកកំពង់ត្រឡាច។ ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភ​នាឡិកាទឹកនេះ​នឹង​ផ្តល់​លទ្ធភាព​ឱ្យ​ប្រជាពលរដ្ឋ​ចំនួន២០០គ្រួសារ​បន្ថែម​ទៀតអាចភ្ជាប់បណ្តាញ​​ទឹក​ស្អាតរបស់ក្រុមហ៊ុន៕

The post រដ្ឋាភិបាលជប៉ុនបាន​ផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ៥០០លានដុល្លារលើវិស័យទឹកស្អាត appeared first on Kampuchea Thmey Daily.

បារាំងប្តេជ្ញាក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា​
រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ចំពោះការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា សំដៅធ្វើយ៉ាងឱ្យប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់ទឹកស្អាត។

ក្នុងដំណើរទស្សនកិច្ចទៅកាន់គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ ដើម្បីពិនិត្យវឌ្ឍនភាព លោក ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ា និងអឺរ៉ុបខាងកើត និង នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ស្តីពីភាពជាដៃគូកម្ពុជា-បារាំង សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក​បានលើកឡើងថា AFD គឺជាដៃគូរដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍលើវិស័យមួយចំនួននៅកម្ពុជា ជាពិសេសវិស័យទឹកស្អាត។

លោកបានលើកឡើងថា ៖ «ការគាំទ្ររបស់បារាំងក្នុងវិស័យទឹកស្អាត មិនត្រឹមផ្តោតលើការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ។ គោលបំណងរបស់យើងគឺធានាថា សេវាទឹកស្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនោះ យើងក៏បាននិងកំពុងពង្រឹងសមត្ថភាពរបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនផងដែរ»។

រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤ និងគ្រោងចំណាយពេលសាងសង់៣៦ខែ ដោយប្រើថវិកាប្រមាណ២៥២លានដុល្លារអាមេរិក ក្នុងនោះ ២១០លានដុល្លារអាមេរិកជាកម្ចីសម្បទានពីទីភ្នាក់ងារ AFD និង៤២លានដុល្លារអាមេរិកជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ សហភាពអឺរ៉ុបក៏បានអនុម័តផ្តល់ជំនួយឥតសំណងចំនួន១២លានអឺរ៉ូសម្រាប់គម្រោងនេះផងដែរ។

ជាមួយគ្នានេះដែរ លោក ហែម វណ្ណឌីបានលើកឡើងថា​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងជាកាតាលីករជំរុញការអភិវឌ្ឍសេដ្ឋកិច្ច  ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀងសេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម។

លោកថា៖«ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ ស្តីពីទឹកស្អាត និងអនាម័យ»។

បើយោងតាមក្រសួងឧស្សាហកម្ម គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ៦៦០លានដុល្លារ ដែលនឹងបំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាតដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ដំណាក់កាលទី១ និងទី២ ត្រូវ​បានដាក់ឱ្យ​ដំណើរការ​ ដោយ​បង្កើន​សមត្ថភាព​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​រហូតដល់ ​៩៨២.០០០​ម៉ែត្រគូប​ក្នុង​មួយថ្ងៃ​។ ដំណាក់កាលទី៣ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូតដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ។

បើតាមក្រសួង AFD ក៏ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០០.០០០ អឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។  ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ២៥លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ២០២៥៕

The post បារាំងប្តេជ្ញាក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា​ appeared first on Kampuchea Thmey Daily.

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​
​ទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង (AFD) បាន​ចុះហត្ថលេខាជាមួយ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា លើ​​កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានសម្រាប់​គម្រោងអភិវឌ្ឍ​ចំនួន ៣ នៅ​កម្ពុជា។ ពិធី​ចុះហត្ថលេខាបាន​ធ្វើឡើង ក្នុង​ឱកាស​ដែល​​ប្រមុខដឹកនាំ​កម្ពុជា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើ​ដំណើរទស្សនកិច្ចជា​ផ្លូវការទៅ​ប្រទេសបារាំង។

​កិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទាននេះ​មាន​ទឹកប្រាក់​សរុប​ចំនួន ២១៥ លានអឺរ៉ូ ស្មើ​ប្រមាណ​ ២៣៥ ​លានដុល្លារ​ជា​ទំហំ​ទឹកប្រាក់​​​ដ៏​ច្រើនបំផុត​មិនធ្លាប់មាន​ពីមុនមក​។

រួបឯកសារ

​ហិរញ្ញប្បទានផ្តល់ដោយ​ទីភ្នាក់ងារអភិវឌ្ឍន៍​បារាំង ក្នុង​នោះ​​មាន​គម្រោង​អភិវឌ្ឍ​​​វិស័យទឹកស្អាតមាន​ទឹកប្រាក់​ចំនួន ១២០ លានអឺរ៉ូស្មើប្រមាណ ១៣១ លានដុល្លារ ដែល​នឹងអនុញ្ញាតឲ្យកម្ពុជា​ចាប់ផ្តើមសាងសង់​​រោងចក្រចម្រោះទឹកស្អាតបាក់ខែង​ដំណាក់កាលទី ៣ ជាមួយ​​​សមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុប ៦០០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែល​នឹងក្លាយទៅជារោងចក្រផលិតទឹក​ស្អាតធំ​បំផុតមួយនៅអាស៊ីអាគ្នេយ៍។

ជាមួយគ្នានេះ ​ហិរញ្ញប្បទានសម្រាប់​គម្រោង​​អភិវឌ្ឍ​ថាមពល​ដែល​មាន​​​ទឹកប្រាក់​ចំនួន ៧០ លានអឺរ៉ូ ស្មើ​ប្រមាណ ៧៨ លានដុល្លារ នឹងអនុញ្ញាតឱ្យអគ្គិសនីកម្ពុជាបង្កើនប្រសិទ្ធភាព​តាមរយៈការដាក់ពង្រាយអនុស្ថានីយ​ឌីជីថលទីមួយនៅកម្ពុជា ស្របតាមគោលដៅរបស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន ៧០% ក្នុងឆ្នាំ២០៣០។

ក្នុងវិស័យ​បណ្តុះបណ្តាលវិជ្ជាជីវៈវិញ​ ហិរញ្ញប្បទានចំនូន​ ២៥ លានអឺរ៉ូ ​ក្រោម​កម្ចីពី​ទីភ្នាក់ងារអភិវឌ្ឍ​បារាំង​ នឹងមានការពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតខ្ពស់មួយ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយអភិវឌ្ឍធនធានមនុស្សនិងគាំទ្រដល់ការបែ្រក្លាយសេដ្ឋកិច្ចកម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចដែលផ្តោតលើឧស្សាហកម្ម គាំទ្រដោយបច្ចេកវិទ្យា និងវិទ្យាសាស្រ្ត៕

The post គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​ appeared first on Kampuchea Thmey Daily.

រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ២ គ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំក្រោយ
លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ១ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនា ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ជំហានទី ២ អាចនឹងបញ្ចប់ទៅ នៅខែមករា ឆ្នាំ ២០២៤។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងបន្តថា ដោយលក្ខខណ្ឌអំណោយផល នៃសុខភាពសាធារណៈ និងសុខសន្តិភាព បានផ្ដល់លទ្ធភាពឱ្យការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី២ អាចនឹងបញ្ចប់ទៅនៅខែមករា ឆ្នាំ២០២៤ ខាងមុខ ដោយមានសមត្ថភាពផលិតទឹកស្អាត ១៩ម៉ឺន ៥ពាន់ម៉ែត្រគូប/ក្នុងមួយថ្ងៃ ស្មើគ្នានឹងរោងចក្រផលិតទឹកស្អាត ជំហានទី១។

លោក ចម ប្រសិទ្ធ បានបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបាក់ខែងទាំង ២ជំហាន មានសមត្ថភាពផលិតទឹកស្អាត ដល់ ៣៩ម៉ឺនម៉ែត្រគូប/ក្នុងមួយថ្ងៃ។ នេះជាសមត្ថភាពដ៏ធំមហិមាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ នៃការកសាងរោងចក្រផលិតទឹកស្អាត នៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានេះ ចំណុចដែលកម្ពុជាមិនដែលមានពីមុនសោះ និងជាកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងវិស័យទឹកស្អាត គឺការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីនេះ បានដាក់បំពង់មេនាំទឹកខ្នាតធំជាងគេបំផុត ដែលមានអង្កត់ផ្ចិតទំហំរហូតដល់ ២ ០០០ មិល្លីម៉ែត្រ (២ម៉ែត្រ) ដែលមានអាយុកាលយូរអង្វែងលើសពី ៥០ឆ្នាំ។

គួររំលឹកថា ក្នុងឱកាសបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនវាំងស៊ី (VINCI Construction Grands Projets) ពន្លឿនការងារសាងសង់ ដើម្បីដោះស្រាយបញ្ហាទឹកស្អាតជូនប្រជាជនជាង ៤ ម៉ឺនគ្រួសារ នៅរាជធានីភ្នំពេញ និងតំបន់ជាយក្រុង ដែលកំពុងមានបញ្ហាប្រឈមនឹងកង្វះទឹកស្អាត៕

The post រោងចក្រប្រព្រឹត្តកម្មទឹកស្អាត បាក់ខែង ជំហានទី ២ គ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំក្រោយ appeared first on Kampuchea Thmey Daily.