លោកបណ្ឌិត ឈឹម ឃិនដារ៉េត Archives - Kampuchea Thmey Daily

មន្ត្រីជាន់ខ្ពស់អេដស៍ ៖ ស្រោមអនាម័យគឺជាកំផែងដ៏រឹងមាំអាចការពារមេរោគអេដស៍ មិនឱ្យឆ្លងបាន
លោក​បណ្ឌិត ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ និង​ជំងឺ​អេដស៍ បាន​អះអាង​ថា ស្រោមអនាម័យ គឺជា​កំផែង​ដ៏​រឹងមាំ​ដែល​អាច​ការពារ​មិន​ឱ្យ​មេរោគ​អេដស៍​ឆ្លង​ចូល​ក្នុង​ខ្លួន​បាន។

ថ្លែង​ក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ ២០២៤ ដែល​រៀបចំ​ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា កាលពី​ថ្ងៃ​ទី ១៦ ខែ​កុម្ភៈ នៅ​សាកលវិទ្យាល័យ​បៀល​ប្រាយ ខេត្ត​បាត់ដំបង ដោយ​មាន​ការ​ចូលរួម​ពី​លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ទីន សា​រ៉ាវុធ អភិបាលរង​ខេត្ត​បាត់ដំបង លោក​បណ្ឌិត ឈឹម ឃិន​ដា​រ៉េត បាន​បន្ត​ថា រាជរដ្ឋាភិបាល តែងតែ​គិតគូរ​ជា​ចម្បង​លើ​សុខភាព​របស់​ប្រជាពលរដ្ឋ និង​ការ​អប់រំ នៅ​ក្នុង​គ្រប់​វិស័យ​ទាំងអស់ ហើយ​រហូត​មក​ដល់​ពេលនេះ រាជរដ្ឋាភិបាល បាន​ដាក់​បញ្ចូល​នៅ​ក្នុង​យុទ្ធសាស្ត្រ​បញ្ចកោណ ដែល​ជា​អាទិភាព​ធំជាងគេ​មួយទៀត ស្ថិត​ក្នុង​មុំ​ទី​មួយ គឺ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដើម្បី​សម្រេច​ចក្ខុវិស័យ​របស់​យើង ២០៣០, ២០៥០។

លោក​បណ្ឌិត ឈឹម ឃិន​ដា​រ៉េត ក៏បាន​ចាត់​ទុក​ទិវា​មួយ​នេះ ដើម្បី​រម្លឹក​ដល់​អ្នក​ដែល​ប្រឈម​ជាមួយ​នឹង​មេរោគ​អេដស៍ និង​សម្រាប់​បម្រើ​ឱ្យ​សុខភាព​សាធារណៈ​ទូទៅ ក៏ដូចជា​ការពារ​ជំងឺឆ្លង និង​ជា​ទិវា​មួយ​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​អេដស៍ មេរោគ​អេដស៍ នៅ​ប្រទេស​កម្ពុជា ក៏​ដូចជា​សកលលោក​ផង​ដែរ។

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយក​ប្រចាំ​តំបន់​អាស៊ី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ បាន​ឱ្យ​ដឹង​ទៀត​ថា យោង​តាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស​ជាង ១ លាន​នាក់ នៅ​ទូទាំង​ពិភពលោក បាន​ឆ្លង​ជំងឺ​កាមរោគ​ជា​រៀងរាល់ថ្ងៃ ហើយ​ការ​ឆ្លង​មេរោគ​អេដស៍​ថ្មី​ចំនួន ១១៧ លាន​នាក់ ចាប់​តាំងពី​ឆ្នាំ ១៩៩០ ដោយសារតែ​ស្រោមអនាម័យ​ដែល​អាច​ជួយ​ឱ្យ​ចៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ​កាមរោគ និង​មេរោគ​អេដស៍។ នេះ​ជា​មូលហេតុ​ដែល​ត្រូវ​រៀបចំ​ក្នុង​ទិវា​ស្រោមអនាម័យ​អន្តរជាតិ និង​លើស​ពី​នេះ ពិភពលោក​ត្រូវតែ​ចងចាំ​ថា ស្រោមអនាម័យ​មាន​សុវត្ថិភាព និង​សិច​ស៊ី និង​ចាំបាច់​ក្នុង​ការ​បញ្ចប់​មេរោគ​អេដស៍​/​ជំងឺ​អេដស៍។

លោក​វេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បាន​ឱ្យ​ដឹង​ទៀត​ថា ទិវា​ស្រោមអនាម័យ​អន្តរជាតិ​ឆ្នាំ ២០២៤ នេះ យើង​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​នៅ​ទូទាំង​ពិភពលោក​ចងចាំ​ថា ស្រោមអនាម័យ​ជួយសង្គ្រោះ​ជីវិត​មនុស្ស ហើយ​នៅតែ​ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​ការពារ​មេរោគ​អេដស៍ ជំងឺ​ឆ្លងតាម​ការ​រួម​ភេទ​ផ្សេង​ទៀត និង​ការ​មាន​ផ្ទៃពោះ​ដោយ​មិនបាន​គ្រោងទុក។

គួរ​បញ្ជាក់​ថា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ គឺជា​អង្គការ​ពិភពលោក​ដ៏​ធំ​បំផុត​ដែល​បាន​និង​កំពុង​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ដោយ​មិន​គិត​ពី​លទ្ធភាព នៃ​ការ​បង់​ប្រាក់​ដល់​អតិថិជន​ជាង ១.៩ លាន​នាក់ ក្នុង ៤៦ ប្រទេស ជុំវិញ​ពិភពលោក មាន​ដូច​ជា សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិក​ឡាទីន កា​រា​បៀ​ន តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អឺរ៉ុប៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់អេដស៍ ៖ ស្រោមអនាម័យគឺជាកំផែងដ៏រឹងមាំអាចការពារមេរោគអេដស៍ មិនឱ្យឆ្លងបាន appeared first on Kampuchea Thmey Daily.