ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អេដស៍ ៖ ស្រោមអនាម័យគឺជាកំផែងដ៏រឹងមាំអាចការពារមេរោគអេដស៍ មិនឱ្យឆ្លងបាន
លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ បានអះអាងថា ស្រោមអនាម័យ គឺជាកំផែងដ៏រឹងមាំដែលអាចការពារមិនឱ្យមេរោគអេដស៍ឆ្លងចូលក្នុងខ្លួនបាន។

ថ្លែងក្នុងទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ ២០២៤ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា កាលពីថ្ងៃទី ១៦ ខែកុម្ភៈ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ដោយមានការចូលរួមពីលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ទីន សារ៉ាវុធ អភិបាលរងខេត្តបាត់ដំបង លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្តថា រាជរដ្ឋាភិបាល តែងតែគិតគូរជាចម្បងលើសុខភាពរបស់ប្រជាពលរដ្ឋ និងការអប់រំ នៅក្នុងគ្រប់វិស័យទាំងអស់ ហើយរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល បានដាក់បញ្ចូលនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដែលជាអាទិភាពធំជាងគេមួយទៀត ស្ថិតក្នុងមុំទីមួយ គឺការអភិវឌ្ឍធនធានមនុស្ស ដើម្បីសម្រេចចក្ខុវិស័យរបស់យើង ២០៣០, ២០៥០។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត ក៏បានចាត់ទុកទិវាមួយនេះ ដើម្បីរម្លឹកដល់អ្នកដែលប្រឈមជាមួយនឹងមេរោគអេដស៍ និងសម្រាប់បម្រើឱ្យសុខភាពសាធារណៈទូទៅ ក៏ដូចជាការពារជំងឺឆ្លង និងជាទិវាមួយមានសារៈសំខាន់បំផុតក្នុងការប្រយុទ្ធប្រឆាំងជំងឺអេដស៍ មេរោគអេដស៍ នៅប្រទេសកម្ពុជា ក៏ដូចជាសកលលោកផងដែរ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានឱ្យដឹងទៀតថា យោងតាមអង្គការសុខភាពពិភពលោក មនុស្សជាង ១ លាននាក់ នៅទូទាំងពិភពលោក បានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧ លាននាក់ ចាប់តាំងពីឆ្នាំ ១៩៩០ ដោយសារតែស្រោមអនាម័យដែលអាចជួយឱ្យចៀសផុតពីការឆ្លងជំងឺកាមរោគ និងមេរោគអេដស៍។ នេះជាមូលហេតុដែលត្រូវរៀបចំក្នុងទិវាស្រោមអនាម័យអន្តរជាតិ និងលើសពីនេះ ពិភពលោកត្រូវតែចងចាំថា ស្រោមអនាម័យមានសុវត្ថិភាព និងសិចស៊ី និងចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានឱ្យដឹងទៀតថា ទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ ២០២៤ នេះ យើងជំរុញឱ្យមនុស្សគ្រប់គ្នានៅទូទាំងពិភពលោកចងចាំថា ស្រោមអនាម័យជួយសង្គ្រោះជីវិតមនុស្ស ហើយនៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារមេរោគអេដស៍ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀត និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាព នៃការបង់ប្រាក់ដល់អតិថិជនជាង ១.៩ លាននាក់ ក្នុង ៤៦ ប្រទេស ជុំវិញពិភពលោក មានដូចជា សហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕
អត្ថបទ ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


