លោកស្រី ទេព កុលាប Archives - Kampuchea Thmey Daily

សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវកាលពីជាង ១០ឆ្នាំមុន ដែលបានអន្តរាគមន៍ជួយលោកស្រី ទេព កុលាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹករឿងរ៉ាវកាលពីជាង ១០ឆ្នាំមុន ដែលសម្ដេ​ចបានអន្តរាគមន៍ជួយលោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងស្វាមី ដែលកាលណោះត្រូវបានគេចាប់ខ្លួន និងតាមចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី ១១ ខែតុលានេះ បានរំលឹកអំពីករណីដែលសម្ដេច បានជួយអន្តរាគមន៍ជួយលោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងស្វាមី កាលពីជាង ១០ឆ្នាំមុន ដែលបានធ្វើឲ្យសាកល​វិទ្យាល័យភ្នំពេញអន្តរជាតិ បានដំណើរការមកដល់សព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពីដំបូងសម្ដេចមិនបានដឹងអំពីដំណើររឿងរបស់លោកស្រី ទេព កុលាប និងស្វាមីនោះឡើយ។ ប៉ុន្តែក្រោយ​មក ទើបសម្ដេចដឹងថា ស្វាមីរបស់លោកស្រី ទេព កុលាប ត្រូវបានចាប់ខ្លួន ហើយលោកស្រី ទេព កុលាប ក៏ត្រូវតាមចាប់ខ្លួនដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកនូវពាក្យបណ្ដឹងប្ដឹងស្វាមីលោកស្រី ទេព កុលាប ត្រូវសងប្រាក់ទៅដើមចោទប្រមាណ ៥៨លានដុល្លារ តែចុងក្រោយត្រូវបានសម្របសម្រួល នៅសល់ប្រមាណ ៣លានដុល្លារ។ ចំនួនថវិកា ៣លានដុល្លារនេះ លោកស្រី ទេព កុលាប និងស្វាមី មិនមានលទ្ធភាពសងទៅដើមចោទឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា «ពេលនោះ ខ្ញុំអត់មានលុយទេ លុយសម្រាប់សង្រ្គោះទូរទស្សន៍បាយ័នមួយផ្នែក មួយផ្នែកទៀតកូនស្រីរបស់ខ្ញុំ ទៅខ្ចីគេទេ បាន ៣លានយកមកហ្នឹង ដើម្បីសង កុក អាន នៅពេលហ្នឹង ស៊ីញ៉េទៅសងទាំងអស់គ្នាហ្នឹង»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកបន្ថែមថា ប្រសិនបើមិនមានអន្តរាគមន៍របស់សម្ដេច និងកូនស្រីទេនោះ គឺលោកស្រី ទេព កុលាប និងស្វាមី ព្រមទាំងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មិនមានលទ្ធភាពសងប្រាក់ទៅដើមចោទនោះឡើយ ហើយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏ប្រហែលជាមិនអាចដំណើរការមកដល់ពេលនេះដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

The post សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវកាលពីជាង ១០ឆ្នាំមុន ដែលបានអន្តរាគមន៍ជួយលោកស្រី ទេព កុលាប appeared first on Kampuchea Thmey Daily.