ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងរ៉ាវកាលពីជាង ១០ឆ្នាំមុន ដែលបានអន្តរាគមន៍ជួយលោកស្រី ទេព កុលាប
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹករឿងរ៉ាវកាលពីជាង ១០ឆ្នាំមុន ដែលសម្ដេចបានអន្តរាគមន៍ជួយលោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងស្វាមី ដែលកាលណោះត្រូវបានគេចាប់ខ្លួន និងតាមចាប់ខ្លួន ពាក់ព័ន្ធនឹងសំណុំរឿងមួយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃទី ១១ ខែតុលានេះ បានរំលឹកអំពីករណីដែលសម្ដេច បានជួយអន្តរាគមន៍ជួយលោកស្រី ទេព កុលាប សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងស្វាមី កាលពីជាង ១០ឆ្នាំមុន ដែលបានធ្វើឲ្យសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ បានដំណើរការមកដល់សព្វថ្ងៃនេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ពីដំបូងសម្ដេចមិនបានដឹងអំពីដំណើររឿងរបស់លោកស្រី ទេព កុលាប និងស្វាមីនោះឡើយ។ ប៉ុន្តែក្រោយមក ទើបសម្ដេចដឹងថា ស្វាមីរបស់លោកស្រី ទេព កុលាប ត្រូវបានចាប់ខ្លួន ហើយលោកស្រី ទេព កុលាប ក៏ត្រូវតាមចាប់ខ្លួនដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកនូវពាក្យបណ្ដឹងប្ដឹងស្វាមីលោកស្រី ទេព កុលាប ត្រូវសងប្រាក់ទៅដើមចោទប្រមាណ ៥៨លានដុល្លារ តែចុងក្រោយត្រូវបានសម្របសម្រួល នៅសល់ប្រមាណ ៣លានដុល្លារ។ ចំនួនថវិកា ៣លានដុល្លារនេះ លោកស្រី ទេព កុលាប និងស្វាមី មិនមានលទ្ធភាពសងទៅដើមចោទឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា «ពេលនោះ ខ្ញុំអត់មានលុយទេ លុយសម្រាប់សង្រ្គោះទូរទស្សន៍បាយ័នមួយផ្នែក មួយផ្នែកទៀតកូនស្រីរបស់ខ្ញុំ ទៅខ្ចីគេទេ បាន ៣លានយកមកហ្នឹង ដើម្បីសង កុក អាន នៅពេលហ្នឹង ស៊ីញ៉េទៅសងទាំងអស់គ្នាហ្នឹង»។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកបន្ថែមថា ប្រសិនបើមិនមានអន្តរាគមន៍របស់សម្ដេច និងកូនស្រីទេនោះ គឺលោកស្រី ទេព កុលាប និងស្វាមី ព្រមទាំងសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ មិនមានលទ្ធភាពសងប្រាក់ទៅដើមចោទនោះឡើយ ហើយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ក៏ប្រហែលជាមិនអាចដំណើរការមកដល់ពេលនេះដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


