លោកស្រី​ អ៊ឹម សិទ្ធិការ្យ Archives - Kampuchea Thmey Daily

មន្ត្រីជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ រួមគ្នាអភិវឌ្ឍន៍គុណភាព​សេវាថែទាំព្យាបាលទារក និងកុមារ ឲ្យកាន់តែប្រសើរ
មន្ត្រី​ជាន់ខ្ពស់​ក្រសួងសុខាភិបាល បាន​លើកទឹកចិត្ត​អ្នក​ជំនាញ​រួមគ្នា​អភិវឌ្ឍន៍​គុណភាព​សេវា​ថែទាំ​ព្យាបាល​ទារក និង​កុមារ ឲ្យ​កាន់តែ​ប្រសើរ​ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង ទំនុក​ចិត្ត ជូន​ដល់​ប្រជាពលរដ្ឋ។

ថ្លែង​ក្នុង​ពិធី​ប្រកាស​បើក​សន្និសីទ​រោគ​កុមារ​លើក​ទី ៥ របស់​មន្ទីរពេទ្យ​កុមារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ២៧ តុលា​នេះ នា​សណ្ឋាគារ​ភ្នំពេញ លោកស្រី​សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​សន្និសីទ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់ និង​ជំរុញ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​សម្រាប់​បុគ្គលិក​សុខាភិបាល តាមរយៈ​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍ នៃ​ការ​អនុវត្ត​គ្លីនិក រវាង​ថ្នាក់​ជាតិ និង ថ្នាក់​ខេត្ត ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​គុណភាព​សេវា​ថែទាំ​ព្យាបាល​ទារក និង​កុមារ ឲ្យ​កាន់តែ​ប្រសើរ ប្រកប​ដោយ​គុណភាព ប្រសិទ្ធភាព និង ទំនុក​ចិត្ត​ជូន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ព្រមទាំង​ការ​ចងភ្ជាប់​នូវ​ទំនាក់ទំនង​រវាង​គ្នា និង​គ្នា ក្នុង​វិស័យ​សុខាភិបាល​តែមួយ។

លោកស្រី​សាស្ត្រាចារ្យ បាន​បន្ត​ថា ការ​ពង្រឹង​សមត្ថភាព​តាមរយៈ​ការ​បណ្ដុះបណ្ដាល​បន្ត​ដល់​អ្នក​ផ្តល់​សេវា​សុខាភិបាល គឺជា​ផ្នែក​មួយ នៃ​ការ​អភិវឌ្ឍ​គុណភាព​សេវា​សុខាភិបាល និង​បង្កើន​ទាំង​ទំនាក់ទំនង​ល្អ​ជា​សហភាតរៈ។

លោកស្រី​សាស្ត្រាចារ្យ បាន​បន្ត​ទៀត​ថា មន្ទីរពេទ្យ​កុមារ​ជាតិ បាន​យកចិត្តទុកដាក់​លើកកម្ពស់​ទាំង​គុណភាព សុវត្ថិភាព វប្បធម៌​សហ​ភា​តរៈ​ចំណង​សាមគ្គីភាព និង ផ្តល់​តម្លៃ​ឲ្យ​គ្នា​ទៅវិញទៅមក តាម​ជំនាញ​ឯកទេស​នីមួយៗ ក្នុង​វិជ្ជាជីវៈ​សុខាភិបាល​តែមួយ ហើយក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​រួបរួម​សាមគ្គី​គ្នា​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​ស្វែងយល់ និង​រៀន​សូត្រ​ពីគ្នា​ទៅវិញទៅមក ដែលជា​វប្បធម៌​ចែក​រំលែក​ប្រកបដោយ​សន្តិភាព និង​ឈានទៅរក​ការ​អភិវឌ្ឍ និង ឈ្នះៗ​ទាំងអស់គ្នា។

លោកស្រី​រដ្ឋលេខាធិការ បាន​បន្ថែម​ទៀត​ថា «ខ្ញុំ​ពិតជា​ចង់​ឃើញ​សកម្មភាព​បែបនេះ​កើតឡើង​គ្រប់​ទីកន្លែង សហ​ភា​តរៈ​ក្នុង​វិស័យ​សុខាភិបាល និង អ្នកពាក់ព័ន្ធ​ផ្សេងទៀត រួមសហការ ហើយ​សិក្សា​ស្វែងយល់​ពី​គ្នា​បែបនេះ។ ហើយ​នេះ​ជា​អ្វីដែល​ខ្ញុំ​មាន​សេចក្តី​រីករាយ​បំផុត ហើយក៏​សូម​អរគុណ​ផង​ដែរ ដែល​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​មក​ចូលរួម និង​បាន​ឃើញ​ព្រឹត្តិការណ៍​ដ៏​ពិសេស​នា​ថ្ងៃនេះ​»។

លោក​វេជ្ជបណ្ឌិត ញឹប អង្គា​បុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ប្ដេជ្ញា​ថា ថ្នាក់ដឹកនាំ និង​បុគ្គលិក​ទាំងអស់ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ នៅតែ​បន្ត​ខិតខំ​ប្រឹងប្រែង​ដោយ​យកចិត្តទុកដាក់ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ពង្រឹង​គុណភាព សមត្ថភាព និង​បង្កើន​មិត្តភាព​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​ផ្តល់​ជូន​នូវ​សេវា​សុខាភិបាល​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​មាន​ទំនុកចិត្ត ក្រោម​យុទ្ធសាស្ត្រ​ដឹកនាំ​របស់​ក្រសួងសុខាភិបាល​ដែលមាន​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​ថ្នាក់ដឹកនាំ​ដ៏​ឆ្នើម​ក្នុង​វិស័យ​សុខាភិបាល និង​ស្របទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ១ របស់​រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ថ្មី ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ចែង​នៅ​ក្នុង​កិច្ចការ​អាទិភាព​ទាំង ៥ នៃ​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាល​ទី ១ ស្តីពី​ការ​លើកកម្ពស់​សុខភាព​មាតា ទារក និង កុមារ។

គួរ​បញ្ជាក់​ថា មាន​វាគ្មិន​អន្តរជាតិ ថ្នាក់​ជាតិ ថ្នាក់​ខេត្ត ស្រុក​ជាច្រើន បាន​មក​ចូលរួម​ចែករំលែក​ចំណេះ​ដឹង និង​បទពិសោធន៍​នៅ​ក្នុង​សន្និសីទ​នេះ មាន​ដូចជា​វាគ្មិន​មកពី​ព្រះរាជាណាចក្រ​ថៃ នៃ​សាកលវិទ្យាល័យ​ថា​ម៉ា​សាត វាគ្មិន​មកពី​មន្ទីរពេទ្យ​កាល់ម៉ែត មន្ទីរពេទ្យ​កុមារ​ជាតិ និង​វាគ្មិន​មកពី​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង កំពង់ធំ ពោធិសាត់ ព្រៃវែង មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន មន្ទីរពេទ្យ​មង្គល​បូរី ដែល​សុទ្ធតែជា​អ្នក​កំពុងតែ​បម្រើការ​នៅ​ផ្នែក​កុមារ​ទារក៕

អត្ថបទ ៖ សំអឿន

The post មន្ត្រីជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ រួមគ្នាអភិវឌ្ឍន៍គុណភាព​សេវាថែទាំព្យាបាលទារក និងកុមារ ឲ្យកាន់តែប្រសើរ appeared first on Kampuchea Thmey Daily.