លោក គង់ សំអឿន Archives - Kampuchea Thmey Daily

តារាជំនាន់ដើម ៣ ដួង ដែលបូជាកម្លាំងកាយចិត្ត លើកស្ទួយវិស័យភាពយន្តខ្មែរ
តារា​ភាពយន្ត​ខ្មែរ​ជំនាន់​ដើម ៣ ដួង ឈរ​លំដាប់​ទី ១ នៅ​ព្រះរាជាណាចក្រ​កម្ពុជា មហាជន​ដក់​ចិត្ត​ស្រលាញ់ និង​ចងចាំ ក្នុង​ចំណោម​សិល្បករ​ជាច្រើន ដែល​បូជា​កម្លាំង​កាយ​ចិត្ត លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ។

ប្រវត្តិ​ត្រួសៗ ពី​តារា​ភាពយន្ត​ខ្មែរ​ជំនាន់​ដើម ៣ ដួង ឈរ​ក្នុង​លំដាប់​ទី ១ ដែល​មហាជន​នៅតែ​ចងចាំ ដោយ​យោង​តាម​ក្រុមព្រះ​សុរិយា រួមមាន ៖

១-លោក គង់ សំអឿន

តារា​ភាពយន្ត​ប្រជាប្រិយ គង់ សំអឿន កើត​នៅ​ឆ្នាំ ១៩៤១ នា​ទឹកដី​ខេត្ត​កណ្ដាល ក្នុង​ត្រកូល​គ្រួសារ​រាជការ។ តារា​ភាពយន្ត​ប្រជាប្រិយ​រូប​នេះ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​ជា​លើកដំបូង​បង្អស់ នា​ឆ្នាំ ១៩៦០ ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​រឿង«កម្ម​ម្ដាយ»។

នៅ​ឆ្នាំ ១៩៦៤ លោក គង់ សំអឿន បាន​ក្លាយ​ជា​តួឯក​លើកដំបូង​បង្អស់​ក្នុង​ខ្សែភាពយន្ត​រឿង​«កោដ្ឋ​មួយ​ពីរ​នាក់» តាមរយៈ​ការ​ណែនាំ​របស់​លោក អុម វ៉ូ។ តារា​ភាពយន្ត​ប្រជាប្រិយ លោក គង់ សំអឿន ចាប់​តាំងពី​ពេលនោះ​មក ក៏បាន​ទទួល​តួនាទី​ជា​តួឯក​រហូត។

ចាប់ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៧៥ រយៈពេល​ជាង ១០ ឆ្នាំ លោក គង់ សំអឿន សម្ដែង​បាន​ខ្សែ​ភាពយន្ត​ជាង ១០០ រឿង។ តារា​ភាពយន្ត​រូប​នេះ មហាជន​នៅតែ​ដក់​ចិត្ត​ស្រលាញ់ និង​ចងចាំ​ជានិច្ច​នូវ​ទេពកោសល្យ​សម្ដែង​របស់​លោក។

២-លោក ណុប ណែម

តារា​អន្តរជាតិ ណុប ណែម កើត​នៅ​ឆ្នាំ ១៩៣៨ នា​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ក្នុង​ត្រកូល​គ្រួសារ​កសិករ។ តារា​អន្តរជាតិ​រូប​នេះ បាន​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត​ជា​លើកដំបូង​បង្អស់​នា​ឆ្នាំ ១៩៥៩ ជា​តួរង ក្នុង​ខ្សែភាពយន្ត​រឿង «ឱ​សង្សារ​បង​អើយ​»។

តារា​ប្រុស ណុប ណែម នៅ​ឆ្នាំ ១៩៦២ បាន​ទទួល​នាទី​ជា​តួឯក​លើក​ដំបូង​បង្អស់​ក្នុង​ខ្សែភាពយន្ត​រឿង«ការពារ​ព្រហ្មចារី​ស្រី​ទុរគត​»។

កិត្តិនាម​របស់​លោក ណុប ណែម មាន​ឈ្មោះ​ល្បីល្បាញ​សុសសាយ​ពាសពេញ​ប្រទេស​កម្ពុជា និង​ពេញ​ឆាក​អន្តរជាតិ តាមរយៈ​ខ្សែភាពយន្ត​ជាច្រើន ហើយ​គេ​បាន​ចាត់​ទុក​តារា​រូប​នេះ​ជា​តួ​អន្តរជាតិ​មួយ​ដែល​សម្ដែង​ប្រកប​ដោយ​បច្ចេកទេស​ខ្ពស់​ទៀត​ផង។ លោក ណុប ណែម ក៏​ជា​តារា​ភាពយន្ត​មួយ​រូប ដែល​អាច​សម្ដែង​គ្រប់​តួ​ទាំងអស់ ជា​តួរង​ក៏បាន និង​តួឯក​ក៏បាន។

នៅ​ឆ្នាំ ១៩៥៩ ដល់​ឆ្នាំ ១៩៧៥ រយៈពេល ១៦ ឆ្នាំ នៃ​ការ​ប្រឡូក​ខ្សែភាពយន្ត លោក ណុប ណែម សម្ដែង​ខ្សែភាពយន្ត​បាន​ជិត ២០០ រឿង ទាំង​ជា​តួឯក និង​តួរង។

៣-លោក ជា យុទ្ធថន

តារា​សាច់ដុំ​លោក ជា យុទ្ធថន កើត​នៅ​ឆ្នាំ ១៩៣៧ នា​តំបន់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។ តារា​សាច់ដុំ​រូប​នេះ បាន​ប្រឡូក​វិស័យ​សិល្បៈ​ភាពយន្ត​ជា​លើកដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៦១ ជា​តួរង ក្នុង​ខ្សែ​ភាពយន្ត​រឿង«ផែនដី​ដែល​ខ្ញុំ​ស្រលាញ់​»។

លោក ជា យុទ្ធថន នៅ​ឆ្នាំ ១៩៦២ បាន​ទទួល​នាទី​សម្ដែង​ជា​តួឯក​ជា​លើកដំបូង​បង្អស់​ក្នុង​ខ្សែ​ភាពយន្ត​រឿង​«កូនប្រុស​របស់​ផលិតកម្ម​គោកធ្លក​ភាពយន្ត»។ តាំងពី​ពេលនោះ​មក កិត្តិនាម​របស់​លោក បាន​ល្បី​សុសសាយ​ពាសពេញ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក ជា យុទ្ធថន មិន​ត្រឹមតែ​មាន​ទេពកោសល្យ​ក្នុង​ការ​សម្ដែង​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​កីឡាករ​តេ​ក្វាន់​ដូ ដ៏​ឆ្នើម​មួយ​ដួង​ផង​ដែរ។

នៅ​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៧៥ រយៈពេល ១៥ ឆ្នាំ តារា​សាច់ដុំ​លោក ជា យុទ្ធថន បាន​សម្ដែង​ខ្សែ​ភាពយន្ត​ជាង ១០០ រឿង។ តារា​សាច់ដុំ​រូប​នេះ ក៏​ជា​តារា​មួយ​ដួង ចំណោម​សិល្បករ​ជាច្រើន ដែល​ បាន​បូជា​កម្លាំង​កាយ ចិត្ត លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ផង​ដែរ។

នៅ​យុគ​មាស នៃ​ភាពយន្ត​ខ្មែរ មាន​សិល្បករ​សិល្ប​ការិនី​ជាច្រើន បូជា​កម្លាំង​កាយ​ចិត្ត ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ ក្នុង​នោះ មហាជន ក៏បាន​ចាត់​ទុក​តារា​ទាំងនេះ​ជា​បុព្វបុរស នៃ​ភាពយន្ត​ផង​ដែរ៕

អត្ថបទ ៖ ពិសី

The post តារាជំនាន់ដើម ៣ ដួង ដែលបូជាកម្លាំងកាយចិត្ត លើកស្ទួយវិស័យភាពយន្តខ្មែរ appeared first on Kampuchea Thmey Daily.