ជីវិតកម្សាន្ដ
តារាជំនាន់ដើម ៣ ដួង ដែលបូជាកម្លាំងកាយចិត្ត លើកស្ទួយវិស័យភាពយន្តខ្មែរ
តារាភាពយន្តខ្មែរជំនាន់ដើម ៣ ដួង ឈរលំដាប់ទី ១ នៅព្រះរាជាណាចក្រកម្ពុជា មហាជនដក់ចិត្តស្រលាញ់ និងចងចាំ ក្នុងចំណោមសិល្បករជាច្រើន ដែលបូជាកម្លាំងកាយចិត្ត លើកស្ទួយវិស័យភាពយន្តខ្មែរ។

ប្រវត្តិត្រួសៗ ពីតារាភាពយន្តខ្មែរជំនាន់ដើម ៣ ដួង ឈរក្នុងលំដាប់ទី ១ ដែលមហាជននៅតែចងចាំ ដោយយោងតាមក្រុមព្រះសុរិយា រួមមាន ៖
១-លោក គង់ សំអឿន

តារាភាពយន្តប្រជាប្រិយ គង់ សំអឿន កើតនៅឆ្នាំ ១៩៤១ នាទឹកដីខេត្តកណ្ដាល ក្នុងត្រកូលគ្រួសាររាជការ។ តារាភាពយន្តប្រជាប្រិយរូបនេះ បានប្រឡូកក្នុងវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់ នាឆ្នាំ ១៩៦០ ជាតួឯកក្នុងខ្សែភាពយន្តរឿង«កម្មម្ដាយ»។
នៅឆ្នាំ ១៩៦៤ លោក គង់ សំអឿន បានក្លាយជាតួឯកលើកដំបូងបង្អស់ក្នុងខ្សែភាពយន្តរឿង«កោដ្ឋមួយពីរនាក់» តាមរយៈការណែនាំរបស់លោក អុម វ៉ូ។ តារាភាពយន្តប្រជាប្រិយ លោក គង់ សំអឿន ចាប់តាំងពីពេលនោះមក ក៏បានទទួលតួនាទីជាតួឯករហូត។
ចាប់ពីឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥ រយៈពេលជាង ១០ ឆ្នាំ លោក គង់ សំអឿន សម្ដែងបានខ្សែភាពយន្តជាង ១០០ រឿង។ តារាភាពយន្តរូបនេះ មហាជននៅតែដក់ចិត្តស្រលាញ់ និងចងចាំជានិច្ចនូវទេពកោសល្យសម្ដែងរបស់លោក។
២-លោក ណុប ណែម

តារាអន្តរជាតិ ណុប ណែម កើតនៅឆ្នាំ ១៩៣៨ នាស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងត្រកូលគ្រួសារកសិករ។ តារាអន្តរជាតិរូបនេះ បានប្រឡូកវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់នាឆ្នាំ ១៩៥៩ ជាតួរង ក្នុងខ្សែភាពយន្តរឿង «ឱសង្សារបងអើយ»។
តារាប្រុស ណុប ណែម នៅឆ្នាំ ១៩៦២ បានទទួលនាទីជាតួឯកលើកដំបូងបង្អស់ក្នុងខ្សែភាពយន្តរឿង«ការពារព្រហ្មចារីស្រីទុរគត»។
កិត្តិនាមរបស់លោក ណុប ណែម មានឈ្មោះល្បីល្បាញសុសសាយពាសពេញប្រទេសកម្ពុជា និងពេញឆាកអន្តរជាតិ តាមរយៈខ្សែភាពយន្តជាច្រើន ហើយគេបានចាត់ទុកតារារូបនេះជាតួអន្តរជាតិមួយដែលសម្ដែងប្រកបដោយបច្ចេកទេសខ្ពស់ទៀតផង។ លោក ណុប ណែម ក៏ជាតារាភាពយន្តមួយរូប ដែលអាចសម្ដែងគ្រប់តួទាំងអស់ ជាតួរងក៏បាន និងតួឯកក៏បាន។
នៅឆ្នាំ ១៩៥៩ ដល់ឆ្នាំ ១៩៧៥ រយៈពេល ១៦ ឆ្នាំ នៃការប្រឡូកខ្សែភាពយន្ត លោក ណុប ណែម សម្ដែងខ្សែភាពយន្តបានជិត ២០០ រឿង ទាំងជាតួឯក និងតួរង។
៣-លោក ជា យុទ្ធថន

តារាសាច់ដុំលោក ជា យុទ្ធថន កើតនៅឆ្នាំ ១៩៣៧ នាតំបន់ជ្រោយចង្វារ រាជធានីភ្នំពេញ។ តារាសាច់ដុំរូបនេះ បានប្រឡូកវិស័យសិល្បៈភាពយន្តជាលើកដំបូងបង្អស់នៅឆ្នាំ ១៩៦១ ជាតួរង ក្នុងខ្សែភាពយន្តរឿង«ផែនដីដែលខ្ញុំស្រលាញ់»។
លោក ជា យុទ្ធថន នៅឆ្នាំ ១៩៦២ បានទទួលនាទីសម្ដែងជាតួឯកជាលើកដំបូងបង្អស់ក្នុងខ្សែភាពយន្តរឿង«កូនប្រុសរបស់ផលិតកម្មគោកធ្លកភាពយន្ត»។ តាំងពីពេលនោះមក កិត្តិនាមរបស់លោក បានល្បីសុសសាយពាសពេញព្រះរាជាណាចក្រកម្ពុជា។
លោក ជា យុទ្ធថន មិនត្រឹមតែមានទេពកោសល្យក្នុងការសម្ដែងប៉ុណ្ណោះទេ តែលោកក៏ជាកីឡាករតេក្វាន់ដូ ដ៏ឆ្នើមមួយដួងផងដែរ។
នៅឆ្នាំ ១៩៦០ ដល់ឆ្នាំ ១៩៧៥ រយៈពេល ១៥ ឆ្នាំ តារាសាច់ដុំលោក ជា យុទ្ធថន បានសម្ដែងខ្សែភាពយន្តជាង ១០០ រឿង។ តារាសាច់ដុំរូបនេះ ក៏ជាតារាមួយដួង ចំណោមសិល្បករជាច្រើន ដែល បានបូជាកម្លាំងកាយ ចិត្ត លើកស្ទួយវិស័យភាពយន្តខ្មែរផងដែរ។
នៅយុគមាស នៃភាពយន្តខ្មែរ មានសិល្បករសិល្បការិនីជាច្រើន បូជាកម្លាំងកាយចិត្ត ដើម្បីជួយលើកស្ទួយវិស័យភាពយន្តខ្មែរ ក្នុងនោះ មហាជន ក៏បានចាត់ទុកតារាទាំងនេះជាបុព្វបុរស នៃភាពយន្តផងដែរ៕
អត្ថបទ ៖ ពិសី
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


