លោក គ្រី ម៉ះផល Archives - Kampuchea Thmey Daily

មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស
លោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើត្រូវបានតុ​លាការ​សហរដ្ឋអាមេរិកសម្រេចកាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤ ថាគ្មានទោសដូចការចោទប្រកាន់នៅក្នុងសំណុំរឿង​សមគំនិត​ក្នុងការរត់ពន្ធសត្វស្វាក្តាមទៅសហរដ្ឋអាមេរិកនោះទេ។

លោក គ្រី ម៉ះផល ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ ​នៅឯអាកាសយានដ្ឋានអន្តរជាតិ ចន អេហ្វ កេណ្ណឌី ក្នុងពេលលោកកំពុង​រង់ចាំបន្តដំណើរ​ទៅចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ ស្តីពីអនុសញ្ញាពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះថ្នាក់ (CITES) នៅប្រទេសប៉ាណាម៉ា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅថ្ងៃទី ២៥ ខែមីនានេះ អះអាងថា ការចាប់ខ្លួន​ដោយ​អយុត្តិធម៌ពីសំណាក់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិកបាន​ធ្វើឱ្យលោក គ្រី ប៉ះផល ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ និងមាតុប្រទេស អស់រយៈពេល ១ឆ្នាំ ៤ខែ និង១០ថ្ងៃ។

នៅក្នុងរយៈពេលជាង១ឆ្នាំ ៤ខែកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី៦ រហូតដល់អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីស្វែងរកយុត្តិធម៌ជូន​ដល់មន្ត្រី​របស់ខ្លួន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា នៅក្នុងសំណុំរឿងរបស់លោក គ្រី ម៉ះផល ក្រសួងបានរក្សាភាពស្ងៀមស្ងាត់ មិនថ្លែងការណ៍នានាទៅកាន់សារព័ត៌មាន ក្នុងគោលបំណង គោរពដំណើរការនីតិវិធីរបស់តុលាការ ដើម្បីឱ្យការកាត់ក្តីប្រព្រឹត្តទៅប្រកបដោយយុត្តិធម៌។

ប៉ុន្តែក្រសួងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយមេធាវីអាមេរិក ដើម្បីតតាំងក្តីប្រឆាំង​នឹងរដ្ឋអាជ្ញាព្រម​ទាំងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលចោទប្រកាន់ខុសលើមន្ត្រីកម្ពុជា តាមរយៈភស្តុតាង​ដែលប្រមូលបានដោយការស៊ើបអង្កេតមិនត្រឹមត្រូវលាក់បាំងពីអាជ្ញាធរកម្ពុជា និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ក្រសួងកសិកម្មអះអាងថា ការចោទប្រកាន់ទាំងឡាយមកលើកម្ពុជាក្នុងរឿងជំនួញសត្វស្វាក្តាម តែងបានធ្វើឡើងដោយគ្មានភស្តុតាងត្រឹមត្រូវ តែផ្អែកលើការអះអាងរបស់បុគ្គល ឬបុគ្គលិកអង្គការក្រៅរដ្ឋាភិបាលខ្លះ តាមរយៈការប្រើប្រាស់ប្រព័ន្ធសារពត៌មាន គ្មានវិជ្ជាជីវៈ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ក្នុងន័យចោទប្រកាន់មន្ត្រីរបស់ក្រសួង បំភ័ន្តសាធារណ​មតិ និងបង្វែរខ្លឹមសារ នៃដំណើរការជំនុំជម្រះក្តីឆ្ពោះទៅកាន់បុរេនិច្ឆ័យប្រឆាំងនឹងមន្ត្រីកម្ពុជា។

មកទល់ពេលនេះ សត្វស្វាក្តាមទាំងឡាយដែលបាននាំចេញពីកម្ពុជា សុទ្ធតែបានធ្វើឡើងស្របតាមច្បាប់ និង អនុសញ្ញាអន្តរជាតិយ៉ាងពិតប្រាកដ។ បើទោះបីជាមានការបញ្ជាក់ម្តងហើយម្តងទៀតពីអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាថា ឯកសារទាំងឡាយដែលបានធ្វើចេញទៅសុទ្ធតែជាឯកសារត្រឹមត្រូវក៏ដោយ ក៏ការចោទប្រកាន់នានានៅក្នុងរឿងជំនួញ សត្វស្វាក្តាមនេះនៅតែបន្តកើតមាន។

ការសម្រេចទាត់ចោលការចោទប្រកាន់របស់រដ្ឋអាជ្ញា និងទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក គឺជាយុត្តិធម៌ ដែលតុលាការអាមេរិកផ្តល់ដល់លោក គ្រី ម៉ះផល នេះសរបញ្ជាក់ថា មន្ត្រីកម្ពុជាពិតជាបានគោរពតាមច្បាប់ បទប្បញ្ញត្តិ ព្រមទាំងអនុសញ្ញាអន្តរជាតិនានាយ៉ាងខ្ជាប់ខ្ជួន។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាទរចំពោះលោក គ្រី ម៉ះផល ដែលបានទទួលយុត្តិធម៌ពីតុលាការ អាមេរិក ហើយក៏ ថ្កោលទោស​ចំពោះទង្វើរបស់ទីភ្នាក់ងារមច្ឆជាតិ និងសត្វព្រៃអាមេរិក ដែលរំលោភអំណាច និងពុំគោរពតាមឧត្តមានុវត្តអន្តរជាតិក្នុងការអនុវត្តច្បាប់ឆ្លងដែន។

ចំណែកកិច្ចខិតខំប្រឹងប្រែងស្វែងរកយុត្តិធម៌ជូនមន្ត្រីពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា គឺជាសក្ខីភាពបង្ហាញថា មន្ត្រីកម្ពុជាស្អាតស្អំ មិនអាចត្រូវរំលោភបំ​ពាន​បានឡើយ ទោះស្ថិតនៅក្នុងកាលៈទេសៈ និងពីសំណាក់មជ្ឈដ្ឋានណាក៏ដោយ៕

The post មន្ត្រីកម្ពុជាដែលអាមេរិកចោទថា រត់ពន្ធស្វាក្ដាមខុសច្បាប់ ត្រូវបានដោះលែង និងសម្រេចថាគ្មានទោស appeared first on Kampuchea Thmey Daily.

តុលាការសហរដ្ឋអាមេរិក បានដោះលែងលោក គ្រី ម៉ះផល ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រឹកនេះ
នៅព្រឹកថ្ងៃទី២៨  ខែធ្នូ  ឆ្នាំ២០២២នេះ  ត្រូវនឹងល្ងាចថ្ងៃទី២៧  ខែធ្នូ  ម៉ោងនៅសហរដ្ឋអាមេរិក  លោក  គ្រី  ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ នៃរដ្ឋបាលព្រៃឈើ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន  បន្ទាប់ពីបានឆ្លងកាត់ការតស៊ូតាមផ្លូវច្បាប់ ដ៏ស្វិតស្វាញ  ដោយមានមេធាវីអាមេរិកចំនួន២រូប ជួយការពារក្តី  នៅតុលាការអាមេរិក  តាមរយ:ការជួយជ្រោមជ្រែងចាំបាច់  និងទាន់ពេលវេលាពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក  ក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការជូនដំណឹងរបស់ក្រសួង​កសិកម្មកម្ពុជា។

បើតាមក្រសួងកសិកម្ម ការធានាបាននូវយុត្តិធម៌សម្រាប់មន្ត្រីកម្ពុជាទាំងអស់  រួមទាំងលោក គ្រី ម៉ះផល ដែលជួប​បញ្ហាក្នុង​ពេលបំពេញបេសកកម្មនៅបរទេស ដើម្បីផលប្រយោជន៍ជាតិ   គឺជាកាតព្វកិច្ចរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ក្រសួងបានគូសបញ្ជាក់ថា នេះគឺជាជំហានដ៏វិជ្ជមានមួយដែលទើបសម្រេចបាន  និងជាដំណឹងដ៏រីករាយ  សម្រាប់លោក ម៉ះផល  និងក្រុមគ្រួសារ  ជាពិសេសកូនៗរបស់លោក  ក្រោយពីបែកគ្នា  និងខកខានមិនបានទាក់ទងគ្នា  អស់រយ:ពេលជាងមួយខែកន្លងមក។

ករណីលោក ម៉ះផល នឹងត្រូវឆ្លងកាត់នីតិវិធីតាមផ្លូវតុលាការ  ជាបន្តបន្ទាប់ទៀត នៅសហរដ្ឋអាមេរិក។  រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់ជំនួយផ្លូវច្បាប់  និងការគាំទ្រចាំបាច់ដល់លោក ម៉ះផល  រហូតសំណុំរឿងនេះ​ឈានដល់ទីបញ្ចប់  ដើម្បីស្វែងរកយុត្តិធម៌ ជូនលោក។

សូមបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់កម្ពុជា ២រូប ក្នុងចំណោមមនុស្ស៨នាក់ ត្រូវបានក្រសួងយុត្តិធម៌អាមេរិក ចោទប្រកាន់ក្នុងសំណុំរឿងជួញដូរសត្វស្វាក្តាម ដែលគេស្គាល់ថា ជាពូជសត្វព្រៃដ៏កម្រ និងជិតផុតពូជ ចូលទៅទឹកដីអាមេរិក៕

The post តុលាការសហរដ្ឋអាមេរិក បានដោះលែងលោក គ្រី ម៉ះផល ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រឹកនេះ appeared first on Kampuchea Thmey Daily.