លោក ចាប តូ Archives - Kampuchea Thmey Daily

សមាគមជនពិការ អំពាវនាវភោជនីយដ្ឋាន និងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ផ្ដល់ឱកាសជនពិការទៅច្រៀងទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត
លោក ចាប តូ ប្រធាន​សមាគម​តន្ត្រី​សំនៀង​ជន​ពិការ បាន​ធ្វើការ​អំពាវនាវ​ដល់​ភោជនីយដ្ឋាន បៀរហ្គាឌិន និង​ការ​ប្រគំ​តន្ត្រី​ផ្សេងៗ ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព បាន​ទៅ​ច្រៀង ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ខ្លួនឯង និង​គ្រួសារ កាន់តែ​ប្រសើរ និង​ឈប់​ច្រៀង​តាម​ភ្លើង​ស្តុប​នានា​ជា​បន្ត​ទៀត ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សង្គម។

ថ្លែង​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ជន​មាន​ពិការភាព​ពានរង្វាន់ លោក ជា សុ​មេធី និង លោកស្រី ជា ផលគុណ វគ្គ​ជម្រុះ ដែល​មាន​បេក្ខជន បេក្ខនារី សរុប ១២០ រូប កាលពី​ថ្ងៃ​ទី ០៧ វិច្ឆិកា លោក ចាប តូ បាន​បន្ត​ថា ការ​បង្កើត​កម្មវិធី​ប្រឡង​ចម្រៀង​នេះ​ឡើង ក្នុង​គោលបំណង​ផ្តល់​ឱកាស និង​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ​ចម្រៀង មក​បញ្ចេញ​សមត្ថភាព ដើម្បី​បាន​ឱកាស​ក្លាយ​ជា​អ្នក​ចម្រៀង​ពិតប្រាកដ​ដូច​សិល្បៈ​ទូទៅ​ទៀត​ដែរ។ លើស​ពី​នេះ វា​ជា​ការ​ផ្ញើ​សារ​មួយ​ទៅ​ជន​មាន​ពិការភាព​ដែល​ច្រៀង​តាម​ភ្លើង​ស្តុប​នានា បោះបង់ និង​ងាក​មក​ចាប់​យក​អាជីព​ចម្រៀង​នេះ​វិញ ព្រោះថា​ច្រៀង​តាម​ភ្លើង​ស្តុក​ប៉ះពាល់​ដល់​កិត្តិយស​សេចក្ដីថ្លៃថ្នូរ​ខ្លួនឯង គ្រួសារ សង្គម សុវត្ថិភាព និង​ការ​ធ្វើ​ចរាចរណ៍ ពិសេស​អាច​ធ្លាក់​ទៅ​ក្នុង​ការ​ជួញដូរ​ផង​ដែរ។

លោក ចាប តូ បាន​អំពាវនាវ​ដល់​ភោជនីយដ្ឋាន និង​កម្មវិធី​ប្រគំ​តន្ត្រី​ផ្សេងៗ ផ្ដល់​ឱកាស​ដល់​ជន​មាន​ពិការភាព បាន​ទៅ​ច្រៀង ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​ចិញ្ចឹម​ខ្លួនឯង និង​គ្រួសារ កាន់តែ​ប្រសើរ និង​ឈប់​ច្រៀង​តាម​ភ្លើងស្តុប​នានា​ជា​បន្ត​ទៀត។

លោក ប្រាក់ សុខ​យូ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា មាន​ប្រសាសន៍​ថា កម្មវិធី​ប្រឡង​ចម្រៀង​នេះ ជា​កម្មវិធី​មួយ​រៀបចំ​ឡើង​ក្នុង​គោលបំណង​បង្ហាញ​ពី​ការ​គាំទ្រ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ជានិច្ចកាល លោក​រដ្ឋមន្ត្រី និង​លោកស្រី តែងតែ​យកចិត្តទុកដាក់ និង​គាំទ្រ​លើកស្ទួយ​ដល់​ជន​មាន​ពិការភាព ដើម្បី​ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​ប្រកប​ដោយ​ភាព​សមរម្យ មាន​ទឹកចិត្ត​ស្នេហា​ជាតិ​មាតុភូមិ​ដូចជា​ពលរដ្ឋ​ទូទៅ​ដែរ និង​ដើម្បី​ផ្តល់​ឱកាស​ជន​មាន​ពិការភាព​នៅ​កម្ពុជា បញ្ចេញ​សមត្ថភាព និង​ទេពកោសល្យ លើ​វិថី​សិល្បៈ សំដៅ​ឱ្យ​មហាជន​ទូទៅ​បាន​ចាប់អារម្មណ៍ និង​យល់ដឹង​ពី​ស្នាដៃ​របស់​ពួកគាត់​លើ​តន្ត្រី​ចម្រៀង ប្រពៃណី សម័យ ពិសេស​ជំរុញ​លើក​ទឹកចិត្ត​ដល់​ពួកគាត់​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ និង​មាន​ក្តី​សង្ឃឹម​តាមរយៈ​ការ​ប្រឡង​ចម្រៀង​នេះ៕

អត្ថបទ ៖ សំអឿន

The post សមាគមជនពិការ អំពាវនាវភោជនីយដ្ឋាន និងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ផ្ដល់ឱកាសជនពិការទៅច្រៀងទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត appeared first on Kampuchea Thmey Daily.

លោក ចាប តូ ជនមានពិការភាពភ្នែក ក្លាយជាអនុរដ្ឋលេខាធិការ មានប្រវត្តិតស៊ូមិនធម្មតា
លោក ចាប តូ ដែលមានពិការភាពភ្នែកទាំងសងខាងពីកំណើត ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការ ទើបតែទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីពេលថ្មីៗនេះ។ ការទទួលបានតំណែងនេះ គឺរូបលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងពីការខិតខំតស៊ូនៅក្នុងជីវិត។

បុរសដែលមានពិការភាពភ្នែក លោក ចាប តូ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង ជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ។ រូបលោកជាបុរសទី១ ដែលមានពិការភាពភ្នែក ទទួលបានការតែងតាំង មានតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាល និងទទួលបានការទុកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការតែងតាំងនេះ គឺជារឿងគួរឱ្យសាទរមួយសម្រាប់រូបលោក ព្រោះលោកជាជនមានពិការភាពភ្នែក ប៉ុន្តែ មានការតស៊ូ និងសមត្ថភាពខ្ពស់ដូចមនុស្សមានកាយសម្បទាដូចមនុស្សធម្មតាដែរ។

ជាមួយនឹងការទទួលបានតួនាទីនេះ លោក ចាប តូ បានឱ្យ កម្ពុជាថ្មី ដឹងថា រូបលោក ព្រមទាំង ជនមានពិការភាពភ្នែកផ្សេងទៀត ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលសម្តេចតេជោ មានការទុកចិត្ត និងទូលទៅព្រះមហាក្សត្រតែងតាំងតំណែងនេះដល់រូបលោក។ លោក ចាប តូ សង្កត់ធ្ងន់ថា សម្តេចតេជោ តែងតែគិតគូរពីជីវភាព សុខទុក្ខរបស់ជនមានពិការភាពទាំងអស់នៅកម្ពុជា។ ចំពោះកិច្ចការដែលលោកត្រូវទទួលខុសត្រូវនៅក្នុងក្រសួង គឺមិនទាន់ច្បាស់នៅឡើយទេ ដោយថា ឆាប់ៗនេះ លោកនឹងដឹងថា តើលោកត្រូវមានកិច្ចការអ្វីខ្លះនៅក្នុងក្រសួងសង្គមកិច្ច។

ចំណែក លោកស្រី ញ៉ែម មរកត ដែលទើបតែបានការតែងតាំងជា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអ្នកណែនាំដល់លោក ចាប តូ រយៈពេលជាង១០ឆ្នាំ បានឱ្យដឹងថា ទោះបីជាលោក ចាប តូ មើលមិនឃើញអ្វីពិតមែន ប៉ុន្តែ លោកជាមនុស្សដែលមានចិត្តអំណត់តស៊ូ ខិតខំប្រឹងប្រែង មិនខ្ជិលច្រអូសឡើយ។ លោកមានសមត្ថភាពចងចាំបានល្អ និងមានចំណេះដឹងខ្ពស់ក្នុងការងាររដ្ឋបាល គ្រប់គ្រង និងទំនាក់ទំនងសាធារណៈ។ល។

លោកស្រីលើកឡើងថា៖ “រយៈពេលជាង១០ឆ្នាំ ខ្ញុំសង្កេតឃើញកូនប្រុសរបស់ខ្ញុំ ចាប តូ មានភាពអំណត់តស៊ូ ក្រាញននៀលចង់ជន្នះគ្រប់ឧបសគ្គក្នុងជីវិតដែលស្ថិតក្នុងពិភពងងឹតដ៏លំបាក ដើម្បីស្វែងរកពន្លឺនៅពេលដែលខ្លួនមើលមិនឃើញ បំពេញបំណងប្រាថ្ នានិងក្តីស្រមៃរបស់ខ្លួន”។

ក្នុងនាមលោក ចាប តូ ជាប្រធានសមាគមតន្ត្រីសំនៀងជនពិការជាមួយលោកស្រី ញ៉ែម មរកត សព្វថ្ងៃ គឺកំពុងមើលការខុសត្រូវ និងគ្រប់គ្រងជនមានពិការភាពភ្នែកជាង ៧០០នាក់ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គមនានា និងជាផ្នែកដ៏សំខាន់ក្នុងការលើកស្ទួយដល់ជនមានពិការភាពកម្ពុជា។

ជាក់ស្តែង ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ជនមានពិការភាពភ្នែកមួយក្រុមដែលនៅសមាគមតន្ត្រីសំនៀងជនពិការ បានចូលរួមប្រកួត និងទទួលបាន មេដាយប្រាក់ ៣គ្រឿង មេដាយសំរិទ្ធ ៧គ្រឿង ជូនជាតិថែមទៀតផង។

សូមជម្រាបថា លោក ចាប តូ ជាជនមានពិការភាពតាំងពីកំណើត បានមករស់នៅភ្នំពេញតាំងពីឆ្នាំ២០០៤មកម្ល៉េះ។ លោកបានខិតខំតស៊ូដោយខ្លួនឯង រហូតលោកអាចទទួលបានជោគជ័យ មានតួនាទីខ្ពស់នៅក្នុងជួររាជរដ្ឋាភិបាលគួរជាទីមោទនៈ។ មែនទែនទៅ លោក ចាប តូ មិនត្រឹមតែជាប្រធានសមាគមប៉ុណ្ណោះទេ លោកក៏ជាអ្នកបង្កើតសមាគមតន្ត្រីសំនៀងជនពិការតាំងពីឆ្នាំ២០១២ផងដែរ។ លោកបង្កើតសមាគមនេះឡើង ព្រោះចង់ឃើញជនមានពិការភាពមានចំណេះជំនាញផ្ទាល់ខ្លួន អាចប្រកបរបរដោយខ្លួនឯង ជាជាងការដើរសុំទាននៅតាមផ្លូវ។ មុនក្លាយជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក ចាប តូ ក៏ធ្លាប់ជាជំនួយការអនុរដ្ឋលេខាធិការក្រសួងកិច្ចការនារីថែមទៀតផង៕

The post លោក ចាប តូ ជនមានពិការភាពភ្នែក ក្លាយជាអនុរដ្ឋលេខាធិការ មានប្រវត្តិតស៊ូមិនធម្មតា appeared first on Kampuchea Thmey Daily.

លោក ចាប តូ ជាជនពិការដំបូង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច
ព្រះករុណា ​ព្រះបាទ​ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំងលោក ចាប តូ ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា។ នេះ​បើ​យោង​តាមការបង្ហោះឲ្យដឹងពីលោក ឯម ច័ន្ទមករា រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច និង​ជា​អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​សកម្មភាព​ជន​ពិការ (DAC) បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី ២៩ ខែ​មិថុនា ឆ្នាំ ២០២៣ នេះ។

យោង​តាម​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​កម្ពុជា បាន​ត្រាស់បង្គាប់​តែងតាំង​មុខតំណែង​លោក ចាប តូ ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា។

ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​កម្ពុជា បាន​បញ្ជាក់​ថា សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​ទទួល​បន្ទុក​អនុវត្ត​ព្រះរាជក្រឹត្យ​នេះ ចាប់​ពី​ថ្ងៃ​ឡាយ​ព្រះហស្តលេខា​តទៅ។

សូម​ជម្រាប​ថា លោក ចាប តូ គឺ​ជា​ជន​ពិការ​ដំបូង​បង្អស់ ដែល​ត្រូវ​បានព្រះករុណា​ ព្រះបាទ​ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី តែងតាំង​ជា​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា។

លោក ចាប តូ ជា​ជន​ពិការ​ភ្នែក​ពី​កំណើត បាន​ឆ្លង​កាត់​ការ​លំបាក​គ្រប់​បែបយ៉ាង ដោយ​តស៊ូ​មក​រស់នៅ​ភ្នំពេញ ចាប់​តាំងពី​ឆ្នាំ ២០០៤ មក។ ក្រៅពី​បទ​ពិសោធ​ការងារ​ផ្សេងៗ លោក​ក៏​មាន​ជំនាញ​ខាង​សិល្បៈ​ផង​ដែរ ពិសេស​ការ​បកស្រាយ​បទចម្រៀង៕

អត្ថបទ ៖ ពិសី

The post លោក ចាប តូ ជាជនពិការដំបូង ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច appeared first on Kampuchea Thmey Daily.