ព័ត៌មានជាតិ
សមាគមជនពិការ អំពាវនាវភោជនីយដ្ឋាន និងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ផ្ដល់ឱកាសជនពិការទៅច្រៀងទទួលបានប្រាក់ចំណូលចិញ្ចឹមជីវិត
លោក ចាប តូ ប្រធានសមាគមតន្ត្រីសំនៀងជនពិការ បានធ្វើការអំពាវនាវដល់ភោជនីយដ្ឋាន បៀរហ្គាឌិន និងការប្រគំតន្ត្រីផ្សេងៗ ផ្ដល់ឱកាសដល់ជនមានពិការភាព បានទៅច្រៀង ដើម្បីឱ្យពួកគេទទួលបានប្រាក់ចំណូលចិញ្ចឹមខ្លួនឯង និងគ្រួសារ កាន់តែប្រសើរ និងឈប់ច្រៀងតាមភ្លើងស្តុបនានាជាបន្តទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម។

ថ្លែងក្នុងកម្មវិធីប្រឡងចម្រៀងជនមានពិការភាពពានរង្វាន់ លោក ជា សុមេធី និង លោកស្រី ជា ផលគុណ វគ្គជម្រុះ ដែលមានបេក្ខជន បេក្ខនារី សរុប ១២០ រូប កាលពីថ្ងៃទី ០៧ វិច្ឆិកា លោក ចាប តូ បានបន្តថា ការបង្កើតកម្មវិធីប្រឡងចម្រៀងនេះឡើង ក្នុងគោលបំណងផ្តល់ឱកាស និងលើកទឹកចិត្តដល់ជនមានពិការភាពដែលមានទេពកោសល្យផ្នែកសិល្បៈចម្រៀង មកបញ្ចេញសមត្ថភាព ដើម្បីបានឱកាសក្លាយជាអ្នកចម្រៀងពិតប្រាកដដូចសិល្បៈទូទៅទៀតដែរ។ លើសពីនេះ វាជាការផ្ញើសារមួយទៅជនមានពិការភាពដែលច្រៀងតាមភ្លើងស្តុបនានា បោះបង់ និងងាកមកចាប់យកអាជីពចម្រៀងនេះវិញ ព្រោះថាច្រៀងតាមភ្លើងស្តុកប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរខ្លួនឯង គ្រួសារ សង្គម សុវត្ថិភាព និងការធ្វើចរាចរណ៍ ពិសេសអាចធ្លាក់ទៅក្នុងការជួញដូរផងដែរ។
លោក ចាប តូ បានអំពាវនាវដល់ភោជនីយដ្ឋាន និងកម្មវិធីប្រគំតន្ត្រីផ្សេងៗ ផ្ដល់ឱកាសដល់ជនមានពិការភាព បានទៅច្រៀង ដើម្បីទទួលបានប្រាក់ចំណូលចិញ្ចឹមខ្លួនឯង និងគ្រួសារ កាន់តែប្រសើរ និងឈប់ច្រៀងតាមភ្លើងស្តុបនានាជាបន្តទៀត។

លោក ប្រាក់ សុខយូ រដ្ឋមន្ត្រីស្ដីទីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា កម្មវិធីប្រឡងចម្រៀងនេះ ជាកម្មវិធីមួយរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាល លោករដ្ឋមន្ត្រី និងលោកស្រី តែងតែយកចិត្តទុកដាក់ និងគាំទ្រលើកស្ទួយដល់ជនមានពិការភាព ដើម្បីធ្វើឱ្យជីវភាពរស់នៅប្រកបដោយភាពសមរម្យ មានទឹកចិត្តស្នេហាជាតិមាតុភូមិដូចជាពលរដ្ឋទូទៅដែរ និងដើម្បីផ្តល់ឱកាសជនមានពិការភាពនៅកម្ពុជា បញ្ចេញសមត្ថភាព និងទេពកោសល្យ លើវិថីសិល្បៈ សំដៅឱ្យមហាជនទូទៅបានចាប់អារម្មណ៍ និងយល់ដឹងពីស្នាដៃរបស់ពួកគាត់លើតន្ត្រីចម្រៀង ប្រពៃណី សម័យ ពិសេសជំរុញលើកទឹកចិត្តដល់ពួកគាត់ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យជីវិតកាន់តែប្រសើរ និងមានក្តីសង្ឃឹមតាមរយៈការប្រឡងចម្រៀងនេះ៕
អត្ថបទ ៖ សំអឿន


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


