លោក ឈឿន គឹមសុង Archives - Kampuchea Thmey Daily

សមត្ថកិច្ចឃាត់ខ្លួនជនភេទទី៣ម្នាក់ក្រោយប្រើកលល្បិច​ថ្មីជំរិតទារប្រាក់
ខេត្តបាត់ដំបង៖ លោក ឈឿ​ង គឹ​ម​សុង ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការខេត្តបានឲ្យដឹងថា ករណី​ខាងលើនេះ ក្រោយបានទទួលពាក្យបណ្តឹងពីជនរងគ្រោះស្របតាមបទបញ្ជា​ពី​លោកស្នងការ និង​លោក​ព្រះ​រាជ​អាជ្ញា​ឲ្យ​បើក​ការ​ស៊ើ​អង្កេត​ ទើបកម្លាំងជំនាញបានកំណត់អត្តសញ្ញាណជនល្មើសឈាន​ដល់​ការ​ឃាត់ខ្លួន​ជន​ប្រព្រឹត្ត កាលពី​ថ្ងៃ​ទី០៣ធ្នូដោយ​តាម​ចាប់ខ្លួន​ដល់​ភូមិ​បា​វិត សង្កាត់​បា​វិត ក្រុង​បា​វិតស្រុក​ស្វាយ​រៀង ដោយ​មាន​កិច្ចសហការពី​កម្លាំង​មូលដ្ឋាន​នៅ​ទីនោះ​ផង​។

លោក​បន្តថា ជនសង្ស័យ​ឈ្មោះ ឈ​ន់ កូ​រី​ណា ភេទប្រុស(​ភេទ​ទី​៣)អាយុ​២៤​ឆ្នាំរស់នៅ​ភូមិសង្កាត់​ដែល​ត្រូវ​ឃាត់ខ្លួន​ខា​ងលើ បានធ្វើសកម្មភាពទៅលើជន​រង​គ្រោះ​ឈ្មោះ វ៉ា វិត ភេទប្រុសអាយុ​២៩​ឆ្នាំនៅ​ភូមិ​បេង ឃុំ​អន្លង់​វិល ស្រុក​សង្កែ ​ខេត្តបាត់ដំបង។

ដោយជន​ភេទ​ទី​៣​ននេះ បាន​ប្រើប្រាស់បណ្ដាញ​សង្គមដែល​មានឈ្មោះ​«Bona.tamomo»រួច​ឆាត​ទៅ​ជន​រង​គ្រោះខាងលើ ដោយ​បង្គាប់​ឲ្យ​បើក​ជាវី​ដេ​អូ ដើម្បី​មើល​អាក្រាត​កាយ។ លុះ​ជន​រង​គ្រោះ​បើក​​​វី​ដេ​អូហើយ​ស្រាត​អាក្រាត​កាយ​ដូច​គ្នា ក៏​ត្រូវ​ជន​ភេទ​ទី​៣នេះ ​ប្រើ​ល្បិច​ថតរូប​ទុកដើម្បី​ជំរិត​ទារ​ប្រាក់​រាប់​ពាន់​ដុល្លា​រពី​ជន​រង​គ្រោះ​​។

យោងតាមចម្លើយ​ជន​រង​គ្រគ្រោះ ដែលសមត្ថកិច្ច​បាន​ដកស្រង់បានឲ្យ​ដឹង​ថា ខ្លួន​ធ្លាប់​ស្គាល់​ជន​ភេទ​ទី​៣នេះ​តាម​រយៈ​បណ្ដាញ​សង្គម តែ​មិន​បានដឹង​ថា ជន​នេះ​ជា​ភេទ​ទី​៣​នោះទេខ្លួនស្មាន​តែ​មនុស្សស្រី​ធម្មតា ទើបខ្លួន​បាន​ទំនាក់ទំនង​ជាមួយយ៉ាង​ផ្អែមល្ហែម​តាម​បណ្ដាញ​សង្គមរហូត​ដល់​នាង​ថត​ស្រាត​ឲ្យ​ខ្លួន​មើល​ តាម​រយៈឆាតជាវី​ដេ​អូ ​ប៉ុន្តែ​ពេល​ថត​ស្រាត​ម្ដង​ៗជន​ភេទ​ទី​៣​នេះ​បាន​បង្គាប់​ឲ្យ​ខ្លួន​ស្រាត​ផងដែរ។

​ប្រភពដដែលបន្តថា លុះ​ចុង​ក្រោយជន​នេះ​ បាន​ថត​យក​រូប​អាក្រាតខ្លួន​រក្សា​ទុករួច​គំរាម​ទា​រប្រាក់​ពី​៤,០០០​ទៅ ​៥,​០០០​ដុល្លារ ជា​ថ្នូរ​មិន​បង្ហោះ​រូបជា​សាធារណៈ នាំ​ឲ្យ​ខ្មាស់​គេ​។ ដោយសារ​តែ​ជន​នេះ​ប្រើ​ល្បិច​​បែប​នេះ​ហើយ ទើប​ខ្លួន​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ជួយ​ស៊ើបអង្កេតដើម្បី​តាម​ចាប់ខ្លួន​​។

បើតាមសម្តីរបស់ជនសង្ស័យ​ឈ្មោះ ឈ​ន់ កូ​រី​ណា បាន​សារភាព​ប្រាប់សមត្ថកិច្ចថា កន្លង​មក​រូបគេ ពិតជា​ធ្លាប់​បានប្រើល្បិចក​ល​ប្រព្រឹត្ត​បែប​នេះ​មែន​។ ហើយស្របតាមការសារភាពរបស់ជនសង្ស័យសមត្ថកិច្ចបានឆែកទូរស័ព្ទ​របស់​ជន​នេះ គឺ​មាន​រូបភាព​អាក្រាត​របស់​ជន​រង​គ្រោះជា​ច្រើន ដែល​បុរស​ភេទ​ទី​៣នេះ​ ប្រើ​ល្បិច​ថត​បានយក​ទុក​ជំរិត​ទារ​ប្រាក់​។

បច្ចុប្បន្នជនសង្ស័យ ក្រោយមន្ត្រី​ជំនាញ​សួរនាំបានកសាង​សំណុំរឿង​បញ្ជូន​បុរស​ភេទ​ទី​៣ ​នេះ​ ទៅ​សាលាដំបូង​ខេត្តរួចរាល់ហើយ នៅថ្ងៃទី៤ខែធ្នូ ដើម្បីផ្តន្ទាទោសតាមច្បាប់៕ សៅ សារិទ្ធ

The post សមត្ថកិច្ចឃាត់ខ្លួនជនភេទទី៣ម្នាក់ក្រោយប្រើកលល្បិច​ថ្មីជំរិតទារប្រាក់ appeared first on Kampuchea Thmey Daily.