លោក ផាន់ យុទ្ធ Archives - Kampuchea Thmey Daily

តំបន់​អេកូទេសចរណ៍​សម្រស់​កោះហាន​ ភូមិសាស្រ្ត​​កណ្ដាល​ទន្លេ ខ្យល់​ត្រជាក់ បរិស្ថាន​ស្អាត ភ្ញៀវ​ទេសចរ​ទៅ​លេង​រាល់​ថ្ងៃ
ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ​ក្នុង​ខេត្ត​ស្ទឹងត្រែង មាន​សហគមន៍​អេកូ​ទេសចរណ៍​ចំនួន ៣ ក្នុង​នោះ​មាន​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន សហគមន៍​អេកូ​ទេសចរណ៍​បុរី​អូរ​ស្វាយ និង​សហគមន៍​អេកូ​ទេសចរណ៍​ព្រះរំកិល។

ក្រៅពី​នេះក៏​មាន​សហគមន៍​ព្រៃឈើ​ចំនួន ៣ និង​សហគមន៍​នេសាទ​ចំនួន ៣។ នេះ​បើ​តាម​លោក ផាន់ យុទ្ធ អភិបាល​ស្រុក​បុរី​អូរស្វាយ​សែន​ជ័យខេត្ត​ស្ទឹងត្រែង។

លោក ផាន់ យុទ្ធ អភិបាល​ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ

ពាក់ព័ន្ធសក្តានុពល​តំបន់អេកូ​ទេសចរណ៍​សម្រស់​កោះហាន លោក ផាន់ យុទ្ធ ​បាន​លើក​ឡើង​ពី​ភាព​ទាក់ទាញ​តំបន់​ទេសចរណ៍​មួយ​នេះ ដែល​ភ្ញៀវទេសចរ​មក​ដល់​ហើយ​មាន​អារម្មណ៍​ស្រស់ស្រាយ​មិន​ចង់​ត្រលប់​ទៅ​វិញ។

មាន​ភូមិសាស្រ្ត​​កណ្តាល​ទន្លេ ​ទេសចរ​​ចង់ទៅកម្សាន្តរមណីយដ្ឋានអេកូទេសចរណ៍​សម្រស់កោះហាន ​អាច​ធ្វើ​ដំណើរ​តាមផ្លូវជាតិលេខ៧ឆ្លងស្ពានសេកុង ចេញ​ពីទីរួមខេត្តស្ទឹងត្រែងមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ។

​លោក ផាន់ យុទ្ធ បាន​ឲ្យ​ដឹង​ថា តំបន់​នេះពីមុន​មាន​​ភាព​ស្ងាត់ជ្រងំ មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​មកលេង​នោះ​ទេ។ ប្រជាជន​រស់នៅ​ពឹង​ផ្អែក​លើ​ការ​នេសាទ ការ​ធ្វើស្រែ​ចម្ការ និង​ការ​ដាំ​ដំណាំរួមផ្សំ ប៉ុន្តែ​ក្រោយ​មាន​ការ​​ល្បីតៗ​គ្នា និង​​ផលិតមាតិកា​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ បានប្រែក្លាយ​តំបន់​នេះ​​ក្លាយ​ជា​ទីតាំង​ទាក់ទាញ​ភ្ញៀវ​យ៉ាង​ខ្លាំង។

បច្ចុប្បន្ន​នៅថ្ងៃធម្មតាមានភ្ញៀវយ៉ាងតិច ៤០ ទៅ ៥០ នាក់ ហើយ​នៅ​ថ្ងៃសៅរ៍ និង​អាទិត្យ​មាន​ភ្ញៀវ​មកលេង​ក្នុងចំនួន​យ៉ាង​ច្រើន។

តំបន់​អេកូ​ទេសចរណ៍​ម្រស់កោះហានស្ថិត​នៅ​តាម​បណ្ដោយ​ទន្លេ​មាន​ប្រវែង​ប្រហែល ៣៦ គីឡូម៉ែត្រ លាតសន្ធឹង​រហូត​ដល់​ព្រំដែន​​ឡាវ ដែល​សុទ្ធសឹង​តែជា​តំបន់ដែលអាចទាក់ទាញនិង​បង្កើត​ជា​តំបន់ទេសចរណ៍បាន។

ដោយសារកំណើនភ្ញៀវទេសចរ ប្រជាជនមួយចំនួនបាន​បោះបង់មុខរបរចាស់ដូចជាការនេសាទ ដោយ​បម្រើសេវាដឹកភ្ញៀវ​ទេសចរកម្សាន្ត​វិញ ដែល​មុខរបរ​ថ្មីនេះ​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​បានច្រើន​ជាងមុន ​និង​ថែមទាំងបានរួមចំណែក​ការពារ​បរិស្ថាន​ធម្មជាតិ​បាន​យ៉ាង​ល្អ​ទៀត​ផង។

​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ លោក ផាន់ យុទ្ធ អះអាង​ថា មិនដែល​មាន​បញ្ហា​ចោរកម្ម​នោះ​ទេ ហើយ​បរិស្ថាន​ក៏​មាន​អនាម័យ​ល្អ ដោយ​​សារ​មានការ​ចូល​រួម​ថែរក្សា​ពី​សំណាក់ភ្ញៀវទេសចរ និង​សហគមន៍។

លោក ផាន់ យុទ្ធ បាន​លើក​ឡើង​ពី​ទិសដៅអភិវឌ្ឍន៍នាពេលអនាគត ​ដោយ​សហគមន៍​នឹង​ពង្រឹង​ការគ្រប់គ្រងនិង​រៀបចំការ​អភិវឌ្ឍន៍​តាម​កោះ​ប្រហែល ២០​ ដោយនឹងធ្វើផ្លូវក្រវាត់​ជុំវិញ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​អាច​ជិះ​កង់ឬដើរកម្សាន្ត និង​ទិញផ្លែឈើ​ពីប្រជាជន​មូលដ្ឋាន​នៅ​តាមកោះ​ទាំងនោះ​ដោយ​ផ្ទាល់ និង​ក៏​ត្រៀមខ្លួន​ទាក់ទាញ​អ្នក​វិនិយោគ​បន្ថែម​ទៀត ដើម្បី​បង្កើត​ជា​កន្លែង​កម្សាន្ត​ឬរីសត​ថ្មីៗ​នៅ​ពេល​ខាងមុខ៕

The post តំបន់​អេកូទេសចរណ៍​សម្រស់​កោះហាន​ ភូមិសាស្រ្ត​​កណ្ដាល​ទន្លេ ខ្យល់​ត្រជាក់ បរិស្ថាន​ស្អាត ភ្ញៀវ​ទេសចរ​ទៅ​លេង​រាល់​ថ្ងៃ appeared first on Kampuchea Thmey Daily.