ព័ត៌មានជាតិ
តំបន់អេកូទេសចរណ៍សម្រស់កោះហាន ភូមិសាស្រ្តកណ្ដាលទន្លេ ខ្យល់ត្រជាក់ បរិស្ថានស្អាត ភ្ញៀវទេសចរទៅលេងរាល់ថ្ងៃ
ស្រុកបុរីអូរស្វាយសែនជ័យក្នុងខេត្តស្ទឹងត្រែង មានសហគមន៍អេកូទេសចរណ៍ចំនួន ៣ ក្នុងនោះមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ និងសហគមន៍អេកូទេសចរណ៍ព្រះរំកិល។
ក្រៅពីនេះក៏មានសហគមន៍ព្រៃឈើចំនួន ៣ និងសហគមន៍នេសាទចំនួន ៣។ នេះបើតាមលោក ផាន់ យុទ្ធ អភិបាលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

លោក ផាន់ យុទ្ធ អភិបាលស្រុកបុរីអូរស្វាយសែនជ័យ
ពាក់ព័ន្ធសក្តានុពលតំបន់អេកូទេសចរណ៍សម្រស់កោះហាន លោក ផាន់ យុទ្ធ បានលើកឡើងពីភាពទាក់ទាញតំបន់ទេសចរណ៍មួយនេះ ដែលភ្ញៀវទេសចរមកដល់ហើយមានអារម្មណ៍ស្រស់ស្រាយមិនចង់ត្រលប់ទៅវិញ។
មានភូមិសាស្រ្តកណ្តាលទន្លេ ទេសចរចង់ទៅកម្សាន្តរមណីយដ្ឋានអេកូទេសចរណ៍សម្រស់កោះហាន អាចធ្វើដំណើរតាមផ្លូវជាតិលេខ៧ឆ្លងស្ពានសេកុង ចេញពីទីរួមខេត្តស្ទឹងត្រែងមានចម្ងាយប្រហែល ២៤ គីឡូម៉ែត្រ។
លោក ផាន់ យុទ្ធ បានឲ្យដឹងថា តំបន់នេះពីមុនមានភាពស្ងាត់ជ្រងំ មិនសូវមានភ្ញៀវទេសចរមកលេងនោះទេ។ ប្រជាជនរស់នៅពឹងផ្អែកលើការនេសាទ ការធ្វើស្រែចម្ការ និងការដាំដំណាំរួមផ្សំ ប៉ុន្តែក្រោយមានការល្បីតៗគ្នា និងផលិតមាតិកាផ្សព្វផ្សាយលើបណ្ដាញសង្គម បានប្រែក្លាយតំបន់នេះក្លាយជាទីតាំងទាក់ទាញភ្ញៀវយ៉ាងខ្លាំង។


បច្ចុប្បន្ននៅថ្ងៃធម្មតាមានភ្ញៀវយ៉ាងតិច ៤០ ទៅ ៥០ នាក់ ហើយនៅថ្ងៃសៅរ៍ និងអាទិត្យមានភ្ញៀវមកលេងក្នុងចំនួនយ៉ាងច្រើន។
តំបន់អេកូទេសចរណ៍ម្រស់កោះហានស្ថិតនៅតាមបណ្ដោយទន្លេមានប្រវែងប្រហែល ៣៦ គីឡូម៉ែត្រ លាតសន្ធឹងរហូតដល់ព្រំដែនឡាវ ដែលសុទ្ធសឹងតែជាតំបន់ដែលអាចទាក់ទាញនិងបង្កើតជាតំបន់ទេសចរណ៍បាន។
ដោយសារកំណើនភ្ញៀវទេសចរ ប្រជាជនមួយចំនួនបានបោះបង់មុខរបរចាស់ដូចជាការនេសាទ ដោយបម្រើសេវាដឹកភ្ញៀវទេសចរកម្សាន្តវិញ ដែលមុខរបរថ្មីនេះជួយដល់សេដ្ឋកិច្ចរបស់ពលរដ្ឋបានច្រើនជាងមុន និងថែមទាំងបានរួមចំណែកការពារបរិស្ថានធម្មជាតិបានយ៉ាងល្អទៀតផង។
ពាក់ព័ន្ធបញ្ហាសន្តិសុខ លោក ផាន់ យុទ្ធ អះអាងថា មិនដែលមានបញ្ហាចោរកម្មនោះទេ ហើយបរិស្ថានក៏មានអនាម័យល្អ ដោយសារមានការចូលរួមថែរក្សាពីសំណាក់ភ្ញៀវទេសចរ និងសហគមន៍។
លោក ផាន់ យុទ្ធ បានលើកឡើងពីទិសដៅអភិវឌ្ឍន៍នាពេលអនាគត ដោយសហគមន៍នឹងពង្រឹងការគ្រប់គ្រងនិងរៀបចំការអភិវឌ្ឍន៍តាមកោះប្រហែល ២០ ដោយនឹងធ្វើផ្លូវក្រវាត់ជុំវិញ ដើម្បីឱ្យភ្ញៀវទេសចរអាចជិះកង់ឬដើរកម្សាន្ត និងទិញផ្លែឈើពីប្រជាជនមូលដ្ឋាននៅតាមកោះទាំងនោះដោយផ្ទាល់ និងក៏ត្រៀមខ្លួនទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ដើម្បីបង្កើតជាកន្លែងកម្សាន្តឬរីសតថ្មីៗនៅពេលខាងមុខ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


