លោក ស៊ីន ស៊ីសាមុត Archives - Kampuchea Thmey Daily

គ្រួសារលោក សុីន សុីសាមុត ប្រកាសមិនទទួលយករាល់ការអះអាងពីបុគ្គលណា ថាជាប់សាច់ឈាមឡើយ
កន្លងមក មានច្រើនករណីហើយ ដែលមកអះអាងថាជាកូនឥតខាន់ស្លារបស់ លោក សុីន ស៊ីសាមុត ដោយគ្មានមូលដ្ឋាន និងការសម្អាងអ្វីទាំងអស់ ជាហេតុនាំឱ្យមានការជជែកវែកញែកគ្នាពាសពេញបណ្តាញទំនាក់ទំនងសង្គម និងឈានដល់ ការប្រមាថមាក់ងាយដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ របស់អធិរាជសំឡេងមាស និងក្រុមគ្រួសារទៀតផង។
នេះបើតាមលិខិតចំហ របស់ក្រុមគ្រួសាររបស់អធិរាជសំឡេងមាស សុីន ស៊ីសាមុត នៅថ្ងៃទី០៤ ខែតុលា​ ឆ្នាំ២០២៣។

តំណាងក្រុមគ្រួសារលោក សុីន សុីសាមុត បញ្ជាក់ថា ការអះអាងដោយគ្មានសម្អាងទាំងអស់នោះ មិនត្រឹមតែប៉ះពាល់ ដល់កិតិ្តយស កេរិ៍្តឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់អធិរាជសំឡេងមាស រួមនឹងក្រុមគ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្ក ជាការជជែកវែកញែកមិនដាច់ស្រេច ដោយមានមតិចម្រូងចម្រាស់ និងខ្វែងគំនិតគ្នា ឈានដល់ប្រើពាក្យអសុរោះ និងខ្វះសីលធម៌​ទៀតផង។

ជុំវិញរឿងរ៉ាវនេះ ក៏មានបុគ្គលខ្លះ បានជជែកវែកញែកពីកម្មសិទ្ធិបញ្ញា ដែលក្រុមគ្រួសាររបស់អធិរាជសំឡេងមាស ទទួល​បាន​ដោយស្របច្បាប់ទៀតផង។ តែករណីនេះ ក្រុមគ្រួសារលោក សុីន សុីសាមុត នឹងទុកជូនអ្នកច្បាប់ ឬមេធាវី បកស្រាយជូនមហាជននៅពេលក្រោយ ដោយផ្អែកតាមច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។

ជាមួយគ្នានេះ តំណាងគ្រួសាររបស់អធិរាជសំឡេងមាស ក៏បានស្នើដល់បុគ្គលមួយចំនួន ដែលកំពុងបញ្ចេញមតិ តាមបណ្តាញទំនាក់ទំនងសង្គម ប្រើពាក្យសម្តីឱ្យបានសមរម្យ ថ្លៃថ្នូរ និងសមហេតុសមផល ប្រកបដោយសុភនិច្ឆ័យ ដើម្បីរក្សាសេចក្តីថ្លៃថ្នូរ ស័ក្តិសមជាប្រទេសអច្ឆិរយមួយ ដែលមានវប្បធម៌ដ៏ល្អផូផង់។

គួររំលឹកថា បន្ទាប់ពីលោក បឺត សំរេច ប្រកាសថាខ្លួនជាកូនឥតខាន់ស្លារបស់លោក សុីន សុីសាមុត រួចហើយ ក៏កើតមាន ការវែកញែកគ្នាជាហូរហែរ ចាប់តាំងពីសិល្បករ-សិល្បការិនីជើងចាស់ និងថ្មី បុគ្គលល្បីៗ រួមនឹងសាធារណជន មិនដាច់ស្រេចសោះ រហូតមកដល់ពេលនេះ ជាហេតុធ្វើឱ្យក្រុមគ្រួសាររបស់អធិរាជសំឡេងមាស មិនអាចទទួលយកបាន៕

អត្ថបទ៖ សុធាវី

The post គ្រួសារលោក សុីន សុីសាមុត ប្រកាសមិនទទួលយករាល់ការអះអាងពីបុគ្គលណា ថាជាប់សាច់ឈាមឡើយ appeared first on Kampuchea Thmey Daily.

លោក សុះ ម៉ាច៖ អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់
លោក សុះ ម៉ាច កូនធម៌របស់លោក យាយ ខាវ ថងញ៉ុត ភរិយាអធិរាជស៊ីន ស៊ីសាមុត បា នបញ្ជាក់ឲ្យដឹង​នៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣ នេះថា អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់ ខណ:នេះក្រុមគ្រួសារបងប្អូនកូនក្មួយគាត់បានរៀបចំឯកសារតាមប្រព័ន្ធច្បាប់ដើម្បីតបតវិញ។

តារាចម្រៀងលោក សុះ ម៉ាច បានបង្ហោះភ្ជាប់រូបភាពមួយសន្លឹកនៅព្រឹកនេះថា «ភាពអត់ធ្មត់​របស់ពួកយើង​មានកម្រិត​ពួកយើងមានក្រមសីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ។ឥឡូវនេះក្រុមគ្រួសារបងប្អូន​កូនក្មួយរៀបចំឯកសារ​តាមប្រព័ន្ធច្បាប់ ដើម្បីតបតវិញហើយក្រោយពីពិភាក្សាគ្នាច្រើនលើកច្រើនសារមកនេះ»។

លោក សុះ ម៉ាច បានបន្ថែមថាដូច្នេះថា អ្នកដែលពាក់ព័ន្ធ និងអ្នកដែលជេរប្រមាថ លោកម្តាយដែលជាឧត្តមភរិ យារបស់អធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមនិងមុខច្បាប់មិនខាន។ កម្មនរណាសាងអ្នកនោះនឹងទទួលហើយ។ ការជឿងប់ងល់ខ្វះការពិចារណាជាបញ្ហាមួយធ្វើឱ្យសង្គមអន់ថយ ព្រោះគ្មានបានផ្តល់ប្រយោជន៍បន្តិចសោះ ចូរកុំខ្វល់រឿងបុគ្គលពេកអី។

មហាជនជាច្រើនបានលើកឡើងថា នេះជាពេលវេលាល្អ ដែលការពិតត្រូវតែលាតត្រដាងដល់មហាជនអ្នកគាំទ្រ ខណ:វាំងននខ្មៅមិនទាន់ត្រូវបានបើកទម្លាយការពិតអូសបន្លាយអស់រយ:ពេលច្រើនខែមកហើយ។

សូមបញ្ជាក់ដែរថា តារាចម្រៀងលោក សុះ ម៉ាច កាលពីថ្មីៗក៏ចេញមកបញ្ជាក់ថាលោកនឹងបន្តការស្វែងរកការពិត និងយុត្តិធម៌ជូនក្រុមគ្រួសារលោកយាយខាវ ថងញ៉ុតក៏ដូច ជាវិញ្ញាណក្ខន្ធអធិរាជស៊ីន ស៊ីសាមុត ដែលនិងត្រូវបង្ហាញ​ក្នុងពេលឆាប់ៗខាងមុខ។

ការអះអាងរបស់លោក សុះ ម៉ាច នេះបន្ទាប់ពីលោកបានទម្លាយរឿងរ៉ាវមួយចំនួនពាក់ព័ន្ធលោក បឺត សំ រេច ដែលអះអាងថា ខ្លួនជាកូនលោកតា ស៊ីន ស៊ីសាមុត ខណ:លោក សុះ ម៉ាច បានបញ្ជាក់នាពេលថ្មីៗថា លោក បឺត សំរេច គឺមិនមែនជាកូនរបស់អធិរាជ ស៊ីន ស៊ីសាមុត ឡើយ។ ម្យ៉ាងទៀតរឿងដែលហួសចិត្តគឺ លោក បឺត សំរេច ថែម​ទាំង​កុហក់លោកថា កូនស្រីលោកតា ស៊ីន ស៊ីសាមុត បានតេទូរស័ព្ទទារលុយចំនួន២ម៉ឺនដុល្លារ ជាថ្នូរធ្វើតេស DNAទៀតផង៕

អត្ថបទ ៖ ចាន់រ៉ា

The post លោក សុះ ម៉ាច៖ អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់ appeared first on Kampuchea Thmey Daily.