ព័ត៌មានជាតិ
លោក សុះ ម៉ាច៖ អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់
លោក សុះ ម៉ាច កូនធម៌របស់លោក យាយ ខាវ ថងញ៉ុត ភរិយាអធិរាជស៊ីន ស៊ីសាមុត បា នបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២៣ នេះថា អ្នកពាក់ព័ន្ធជេរប្រមាថភរិយា និងគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមមុខច្បាប់ ខណ:នេះក្រុមគ្រួសារបងប្អូនកូនក្មួយគាត់បានរៀបចំឯកសារតាមប្រព័ន្ធច្បាប់ដើម្បីតបតវិញ។

តារាចម្រៀងលោក សុះ ម៉ាច បានបង្ហោះភ្ជាប់រូបភាពមួយសន្លឹកនៅព្រឹកនេះថា «ភាពអត់ធ្មត់របស់ពួកយើងមានកម្រិតពួកយើងមានក្រមសីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ។ឥឡូវនេះក្រុមគ្រួសារបងប្អូនកូនក្មួយរៀបចំឯកសារតាមប្រព័ន្ធច្បាប់ ដើម្បីតបតវិញហើយក្រោយពីពិភាក្សាគ្នាច្រើនលើកច្រើនសារមកនេះ»។
លោក សុះ ម៉ាច បានបន្ថែមថាដូច្នេះថា អ្នកដែលពាក់ព័ន្ធ និងអ្នកដែលជេរប្រមាថ លោកម្តាយដែលជាឧត្តមភរិ យារបស់អធិរាជ ស៊ីន ស៊ីសាមុត អាចប្រឈមនិងមុខច្បាប់មិនខាន។ កម្មនរណាសាងអ្នកនោះនឹងទទួលហើយ។ ការជឿងប់ងល់ខ្វះការពិចារណាជាបញ្ហាមួយធ្វើឱ្យសង្គមអន់ថយ ព្រោះគ្មានបានផ្តល់ប្រយោជន៍បន្តិចសោះ ចូរកុំខ្វល់រឿងបុគ្គលពេកអី។
មហាជនជាច្រើនបានលើកឡើងថា នេះជាពេលវេលាល្អ ដែលការពិតត្រូវតែលាតត្រដាងដល់មហាជនអ្នកគាំទ្រ ខណ:វាំងននខ្មៅមិនទាន់ត្រូវបានបើកទម្លាយការពិតអូសបន្លាយអស់រយ:ពេលច្រើនខែមកហើយ។
សូមបញ្ជាក់ដែរថា តារាចម្រៀងលោក សុះ ម៉ាច កាលពីថ្មីៗក៏ចេញមកបញ្ជាក់ថាលោកនឹងបន្តការស្វែងរកការពិត និងយុត្តិធម៌ជូនក្រុមគ្រួសារលោកយាយខាវ ថងញ៉ុតក៏ដូច ជាវិញ្ញាណក្ខន្ធអធិរាជស៊ីន ស៊ីសាមុត ដែលនិងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខ។
ការអះអាងរបស់លោក សុះ ម៉ាច នេះបន្ទាប់ពីលោកបានទម្លាយរឿងរ៉ាវមួយចំនួនពាក់ព័ន្ធលោក បឺត សំ រេច ដែលអះអាងថា ខ្លួនជាកូនលោកតា ស៊ីន ស៊ីសាមុត ខណ:លោក សុះ ម៉ាច បានបញ្ជាក់នាពេលថ្មីៗថា លោក បឺត សំរេច គឺមិនមែនជាកូនរបស់អធិរាជ ស៊ីន ស៊ីសាមុត ឡើយ។ ម្យ៉ាងទៀតរឿងដែលហួសចិត្តគឺ លោក បឺត សំរេច ថែមទាំងកុហក់លោកថា កូនស្រីលោកតា ស៊ីន ស៊ីសាមុត បានតេទូរស័ព្ទទារលុយចំនួន២ម៉ឺនដុល្លារ ជាថ្នូរធ្វើតេស DNAទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


