លោក ហ៊ន យុវនា Archives - Kampuchea Thmey Daily

ក្រុមប្រឹក្សានីតិកម្ម​ក្រសួង​មហាផ្ទៃ មាន ៥ អង្គភាព​ចំណុះ ដឹកនាំដោយ​ប្រធាន​មួយ​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ
ក្រុមប្រឹក្សានីតិកម្ម​ក្រសួង​មហាផ្ទៃ​ ជា​សេនាធិការ​ជូនរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្ម​ដឹកនាំ​ដោយ​លោក ហ៊ន យុវនា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាប្រធានក្រុមប្រឹក្សានីតិកម្មដែលមាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។

ក្រុម​ប្រឹក្សានីតិកម្ម​មាន​ភារកិច្ចដូចខាងក្រោម៖

– សហការ​ជាមួយអង្គភាព​ពាក់ព័ន្ធចំណុះ​ក្រសួងមហាផ្ទៃ ក្នុងការលើកផែនការកសាង សិក្សា​ស្រាវជ្រាវ តាក់តែង​សេចក្តី​ព្រាងច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​ឯកសារ​ចាំបាច់​ផ្សេងទៀត​របស់​ក្រសួង​មហាផ្ទៃឱ្យស្រប​តាម​ទិសដៅ​នៃកម្មវិធី​នយោបាយ​របស់រាជរដ្ឋាភិបាល
– សហការជាមួយ​អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងការកសាង​បញ្ជីផែនការ​ច្បាប់និងលិខិតបទដ្ឋាន​គតិយុត្តនានា
– តាម​ការប្រគល់​សិទ្ធិ​ពីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្រុមប្រឹក្សានីតិកម្មមាន​ភារកិច្ច​សហការ​ជាមួយ​បណ្តា​ក្រសួង ស្ថាប័ន និង​អង្គការ​ជាតិ​អន្តរជាតិ សិក្សាស្រាវជ្រាវនិង​លើក​គម្រោង​តាក់តែង​សេចក្តី​ព្រាង​ច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្ត​នានា
– ពិនិត្យ និង​កែសម្រួល​ខ្លឹមសារ​សេចក្តីព្រាង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្តនានា​របស់​អង្គភាពចំណុះ​ក្រសួងមហាផ្ទៃ បាន​តាក់តែង​រួចហើយ មុន​ដាក់ឆ្លងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– សហការ​តាមដាន ត្រួតពិនិត្យ ដីកា និង​សេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើក​សំណើ​សុំ​កែ​សម្រួល​​ឱ្យស្របតាមច្បាប់និង​លិខិត​បទដ្ឋានគតិយុត្ត
– សិក្សា​ស្រាវជ្រាវ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងឡាយ​ដែល​មិនទាន់​ស្រប​តាម​ទិសដៅ​និង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើក​យោបល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ធ្វើការ​កែសម្រួល​ឬ​ធ្វើ​វិសោធនកម្ម​ឱ្យ​ស្រប​តាម​ការអភិវឌ្ឍ​របស់​ប្រទេសជាតិ
– សិក្សា​លើក​យោបល់​ជូនថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​លើ​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្ត​នានា​ដែល​ពាក់ព័ន្ធ​ក្រសួងមហាផ្ទៃ
– តាមដាន​លើការ​អនុវត្ត​និង​ទទួល​ផ្សព្វផ្សាយ​ច្បាប់​លិខិត​បទដ្ឋាន​គតិយុត្ត​ ដែល​ពាក់ព័ន្ធ​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ
– រៀបចំ​បំពេញ​បែបបទ​ក្នុង​ការ​បញ្ជូន​សេចក្តី​ព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ទៅ​រាជរដ្ឋាភិបាល ក្រោយ​មានការ​សម្រេច​ពីរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ
– សិក្សាស្រាវជ្រាវ​តាក់តែង​សេចក្តីព្រាងច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​តាម​ការ​ចាត់តាំង​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ
-ចូលរួម​ជាមួយ​ក្រសួង ស្ថាប័ន និង​ក្រុមការងារ​នានា ក្នុង​ការ​តាក់តែង​សេចក្តី​ព្រាង​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​តាម​ការ​ចាត់តាំង​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​
– សហការ​រៀបចំ​ការបណ្តុះបណ្តាល​ធនធានមនុស្ស ដល់​មន្ត្រីក្រោមឱវាទ​របស់ក្រុមប្រឹក្សានីតិកម្ម លើ​ការងារ​ជំនាញ​ច្បាប់ និង​លិខិត​បទដ្ឋានគតិយុត្ត
– គ្រប់គ្រង​បណ្ណាល័យ​របស់​ក្រសួងមហាផ្ទៃ
– បែងចែក​សៀវភៅ​រាជកិច្ច​ជូនគ្រប់​អង្គភាព​ចំណុះក្រសួងមហាផ្ទៃ និង​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​ទាំង ផ្នែក​រដ្ឋបាល​ស៊ីវិល ផ្នែក​នគរបាលជាតិ និង​ផ្នែកពន្ធនាគារ
– ចងក្រង បោះពុម្ព​ឯកសារ​ច្បាប់ និង​លិខិតបទដ្ឋានគតិយុត្ត​សម្រាប់ចែកចាយ​និង​ផ្សព្វផ្សាយ
– ស្នើ​សុំតែងតាំង ឬផ្លាស់ប្តូរភារកិច្ច ដំឡើងឋានន្តរស័ក្តិ ថ្នាក់ លើកសរសើរ ឬដាក់​វិន័យ​មន្ត្រី​នគរបាល មន្ត្រីរាជការ​ស៊ីវិលនៃ​ក្រុមប្រឹក្សានីតិកម្ម តាមបែបបទ​និង​នីតិវិធី​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ពិនិត្យ​សម្រេច
– ធ្វើ​របាយការណ៍​បូកសរុបលទ្ធផល​ការងារ និង​ទិសដៅបន្តរបស់​ក្រុមប្រឹក្សានីតិកម្ម​តាមការកំណត់ជូន​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ
– ទទួល​អនុវត្ត​ភារកិច្ច និង​សិទ្ធិ​ផ្សេងៗ​ទៀត​ដែល​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រគល់ឱ្យ

ក្រុម​ប្រឹក្សា​នីតិកម្មដឹកនាំ​ដោយ​ប្រធាន​មួយ​រូប​ មាន​ឋានៈ​និង​បុព្វសិទ្ធិ​ស្មើ​អនុរដ្ឋលេខាធិការ និង​មានអនុប្រធាន​មាន​ឋានៈ​និង​​បុព្វសិទ្ធិ​ស្មើ​អគ្គនាយក​ជា​ជំនួយការ​តាមការកំណត់។ សមាជិក​ក្រុម​ប្រឹក្សា​នីតិកម្មមាន​ឋានៈ​ និង​បុព្វសិទ្ធិ​ស្មើ​ប្រធាន​នាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ចំណុះក្រសួង​មហាផ្ទៃ។

លោក ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្ម​ក្រសួងមហាផ្ទៃ

សមាជិក​ក្រុមប្រឹក្សា​នីតិកម្ម​ម្នាក់ៗត្រូវ​បាន​ចាត់​តាំង​បញ្ចូល​ទៅ​ក្នុង​ក្រុម​ស្រាវជ្រាវ​នីមួយៗ។ ក្រុម​ស្រាវជ្រាវ​នីមួយៗដឹកនាំ​ដោយ​អនុប្រធាន​ក្រុម​ប្រឹក្សា​នីតិកម្ម។

ប្រធាន​ក្រុម​ប្រឹក្សា​នីតិកម្មមាន​សិទ្ធិ​អញ្ជើញ​ប្រធាន​អង្គភាព​នានា​ក្រោម​ឱវាទ​ក្រសួងមហាផ្ទៃ មក​ចូលរួម​ពិនិត្យ​ពិភាក្សា​លើ​ការ​កែសម្រួល ឬ​សេចក្តី​ព្រាងច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ។

ក្រុម​ប្រឹក្សា​នីតិកម្ម មាន​រចនាសម្ព័ន្ធ​ដូច​ខាងក្រោម៖

១- នាយកដ្ឋាន​រដ្ឋបាល​សរុប

២- ក្រុម​ស្រាវជ្រាវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នគរបាល​ជាតិ

៣- ក្រុម​ស្រាវជ្រាវ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​រដ្ឋបាលស៊ីវិល

៤- ក្រុម​ស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង​ស្ថាប័ននានា

៥- ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្ត​អន្តរជាតិ។

ការរៀបចំ​តួនាទី ភារកិច្ច រចនាសម្ព័ន្ធ​និង​របៀបរបប​ធ្វើ​ការងារ​របស់​ការិយាល័យ​ចំណុះ​ឱ្យ​នាយកដ្ឋាន​នៃក្រុមប្រឹក្សា​នីតិកម្ម ត្រូវកំណត់​ដោយប្រកាស​របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

The post ក្រុមប្រឹក្សានីតិកម្ម​ក្រសួង​មហាផ្ទៃ មាន ៥ អង្គភាព​ចំណុះ ដឹកនាំដោយ​ប្រធាន​មួយ​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ appeared first on Kampuchea Thmey Daily.