ព័ត៌មានជាតិ
ក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ មាន ៥ អង្គភាពចំណុះ ដឹកនាំដោយប្រធានមួយរូបមានឋានៈស្មើអនុរដ្ឋលេខាធិការ
ក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ ជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយលោក ហ៊ន យុវនា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១ ជាប្រធានក្រុមប្រឹក្សានីតិកម្មដែលមានឋានៈស្មើអនុរដ្ឋលេខាធិការ។

ក្រុមប្រឹក្សានីតិកម្មមានភារកិច្ចដូចខាងក្រោម៖
– សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកផែនការកសាង សិក្សាស្រាវជ្រាវ តាក់តែងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារចាំបាច់ផ្សេងទៀតរបស់ក្រសួងមហាផ្ទៃឱ្យស្របតាមទិសដៅនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
– សហការជាមួយអគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ក្នុងការកសាងបញ្ជីផែនការច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា
– តាមការប្រគល់សិទ្ធិពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមប្រឹក្សានីតិកម្មមានភារកិច្ចសហការជាមួយបណ្តាក្រសួង ស្ថាប័ន និងអង្គការជាតិអន្តរជាតិ សិក្សាស្រាវជ្រាវនិងលើកគម្រោងតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា
– ពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានារបស់អង្គភាពចំណុះក្រសួងមហាផ្ទៃ បានតាក់តែងរួចហើយ មុនដាក់ឆ្លងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– សហការតាមដាន ត្រួតពិនិត្យ ដីកា និងសេចក្តីសម្រេចនានារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីលើកសំណើសុំកែសម្រួលឱ្យស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
– សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលមិនទាន់ស្របតាមទិសដៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីលើកយោបល់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃធ្វើការកែសម្រួលឬធ្វើវិសោធនកម្មឱ្យស្របតាមការអភិវឌ្ឍរបស់ប្រទេសជាតិ
– សិក្សាលើកយោបល់ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃលើសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធក្រសួងមហាផ្ទៃ
– តាមដានលើការអនុវត្តនិងទទួលផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ
– រៀបចំបំពេញបែបបទក្នុងការបញ្ជូនសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទៅរាជរដ្ឋាភិបាល ក្រោយមានការសម្រេចពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– សិក្សាស្រាវជ្រាវតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាតាមការចាត់តាំងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
-ចូលរួមជាមួយក្រសួង ស្ថាប័ន និងក្រុមការងារនានា ក្នុងការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានាតាមការចាត់តាំងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
– សហការរៀបចំការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្ត្រីក្រោមឱវាទរបស់ក្រុមប្រឹក្សានីតិកម្ម លើការងារជំនាញច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត
– គ្រប់គ្រងបណ្ណាល័យរបស់ក្រសួងមហាផ្ទៃ
– បែងចែកសៀវភៅរាជកិច្ចជូនគ្រប់អង្គភាពចំណុះក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកនគរបាលជាតិ និងផ្នែកពន្ធនាគារ
– ចងក្រង បោះពុម្ពឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់ចែកចាយនិងផ្សព្វផ្សាយ
– ស្នើសុំតែងតាំង ឬផ្លាស់ប្តូរភារកិច្ច ដំឡើងឋានន្តរស័ក្តិ ថ្នាក់ លើកសរសើរ ឬដាក់វិន័យមន្ត្រីនគរបាល មន្ត្រីរាជការស៊ីវិលនៃក្រុមប្រឹក្សានីតិកម្ម តាមបែបបទនិងនីតិវិធីជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃពិនិត្យសម្រេច
– ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ក្រុមប្រឹក្សានីតិកម្មតាមការកំណត់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
– ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ
ក្រុមប្រឹក្សានីតិកម្មដឹកនាំដោយប្រធានមួយរូប មានឋានៈនិងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ និងមានអនុប្រធានមានឋានៈនិងបុព្វសិទ្ធិស្មើអគ្គនាយកជាជំនួយការតាមការកំណត់។ សមាជិកក្រុមប្រឹក្សានីតិកម្មមានឋានៈ និងបុព្វសិទ្ធិស្មើប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ។

លោក ហ៊ន យុវនា ប្រធានក្រុមប្រឹក្សានីតិកម្មក្រសួងមហាផ្ទៃ
សមាជិកក្រុមប្រឹក្សានីតិកម្មម្នាក់ៗត្រូវបានចាត់តាំងបញ្ចូលទៅក្នុងក្រុមស្រាវជ្រាវនីមួយៗ។ ក្រុមស្រាវជ្រាវនីមួយៗដឹកនាំដោយអនុប្រធានក្រុមប្រឹក្សានីតិកម្ម។
ប្រធានក្រុមប្រឹក្សានីតិកម្មមានសិទ្ធិអញ្ជើញប្រធានអង្គភាពនានាក្រោមឱវាទក្រសួងមហាផ្ទៃ មកចូលរួមពិនិត្យពិភាក្សាលើការកែសម្រួល ឬសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធ។
ក្រុមប្រឹក្សានីតិកម្ម មានរចនាសម្ព័ន្ធដូចខាងក្រោម៖
១- នាយកដ្ឋានរដ្ឋបាលសរុប
២- ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនគរបាលជាតិ
៣- ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តរដ្ឋបាលស៊ីវិល
៤- ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួងស្ថាប័ននានា
៥- ក្រុមស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តអន្តរជាតិ។
ការរៀបចំតួនាទី ភារកិច្ច រចនាសម្ព័ន្ធនិងរបៀបរបបធ្វើការងាររបស់ការិយាល័យចំណុះឱ្យនាយកដ្ឋាននៃក្រុមប្រឹក្សានីតិកម្ម ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


