លោក Kevin Hassett Archives - Kampuchea Thmey Daily

​មន្រ្តីកំពូលរបស់​ ត្រាំ៖ ​៥០ ប្រទេស បាន​ទាក់ទងទៅអាមេរិក ដើម្បីចរចា​​ពន្ធ
នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក Kevin Hassett បាន​និយាយ​ការពារគោលនយោបាយ​ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ដោយ​ច្រានចោល​ការណ៍ដែលថា វា​នឹង​ធ្វើ​ឱ្យ​អ្នកប្រើ​ប្រាស់អាមេរិកចំណាយកាន់តែច្រើន ​ខណៈ​​ឥឡូវនេះ​មាន​ប្រទេស​ ៥០ រួច​ហើយ ដែល​ទាក់ទង​ទៅអាមេរិក ដើម្បីចរចា​ពីបញ្ហា​ពន្ធ។ នេះបើតាម​ការចុះផ្សាយរបស់​បណ្ដាញ​ទូរទស្សន៍ ABC News។

លោក Hassett បាន​ថ្លែងប្រាប់​កម្មវិធី «This Week» របស់ ABC យ៉ាងដូច្នេះថា៖ «ការពិត គឺប្រទេសនានាមានការខឹងសម្បារ និងសងសឹក ប៉ុន្តែពួកគេ​ក៏ចង់ចរចាផងដែរ​។ ​ខ្ញុំបានទទួលរបាយការណ៍ពី [អ្នកតំណាងពាណិជ្ជកម្មអាមេរិក] កាលពីយប់មិញថា ប្រទេសជាង ៥០ បាន​ទាក់ទង​ទៅប្រធានាធិបតី ដើម្បីចាប់ផ្តើមការចរចា។ ​ពួកគេកំពុងធ្វើដូច្នេះ ព្រោះពួកគេយល់ថា ពួកគេទទួលរង​នូវ​ពន្ធច្រើន»។

ដូច្នេះហើយ លោកបន្តថា៖ «​ខ្ញុំមិនគិតថា អ្នកនឹងឃើញឥទ្ធិពលធំដល់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនោះទេ។ ខ្ញុំគិតថា មូលហេតុដែលយើងមានឱនភាពពាណិជ្ជកម្ម​អូសបន្លាយ​យូរអង្វែង ព្រោះប្រទេស​ទាំងនេះ​បន្ត​ការ​ផ្គត់ផ្គង់តែរហូត។ ​ពួកគេ​លក់បង្ខូចតម្លៃ​ក្នុងប្រទេស(អាមេរិក​) ដើម្បីបង្កើតការងារ​ក្នុងប្រទេស​ចិន​»។

គួរគូស​បញ្ជាក់ថា​ លោក ត្រាំ បាន​ប្រកាស «ពន្ធឆ្លើយតបឱ្យស្មើគ្នា​» កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន (ម៉ោងនៅកម្ពុជា) ដោយកំណត់ពន្ធ ១០ ភាគរយ លើគ្រប់មុខទំនិញ​នាំចូលពីគ្រប់ប្រទេស​ ខណៈ​កំណត់អត្រាខ្ពស់ជាងនេះ សម្រាប់បណ្ដា​ប្រទេស​មួយ​ចំនួន​ធំ ដែលជាទូទៅមាន​អតិរេកពាណិជ្ជកម្មជាមួយ​អាមេរិក​ធ្ងន់ធ្ងរ​ ទោះបី​ជាលោក​ ត្រាំ អះអាងថា​ ពន្ធរបស់​លោក ធ្វើឡើងដើម្បីឆ្លើយតប​ទៅនឹង​ការដាក់ពន្ធខ្ពស់​លើទំនិញ​របស់​អាមេរិកពីសំណាក់ប្រទេសទាំងនោះក៏ដោយ​។

ពន្ធមូលដ្ឋាន ១០ ភាគរយ ចូលជាធរមាន​កាលពីសប្ដាហ៍មុន ខណៈ​ពន្ធដែលខ្ពស់ជាងនេះ កំណត់ថានឹង​ចូលជាធរមាន​នៅថ្ងៃពុធ ខានស្អែក។ ក្រោយ​ការប្រកាសរបស់​លោក ត្រាំ ផ្សារភាគហ៊ុនរបស់​ពិភព​លោក​  បាន​ធ្លាក់ចុះជាគំហុក ខណៈ​អ្នកប្រឆាំង​ក្នុងស្រុកអាមេរិក ព្រួយបារម្ភថា​ វិធានការពន្ធដដែល​មាន​លទ្ធភាពបង្កវិបត្តិសេដ្ឋកិច្ច បំផ្ទុះអតិផរណា និង​បង្កើនការបាត់បង់ការងារធ្វើ ដែលជះឥទ្ធិពលដោយ​ផ្ទាល់លើអំណាច​ទិញ​ ​ចំពេល​ធ្វើឱ្យរង្គុះរង្គើដល់ទំនាក់ទំនងជាមួយ​ប្រទេសសម្ព័ន្ធមិត្ត និងជាដៃគូសេដ្ឋកិច្ច៕

The post ​មន្រ្តីកំពូលរបស់​ ត្រាំ៖ ​៥០ ប្រទេស បាន​ទាក់ទងទៅអាមេរិក ដើម្បីចរចា​​ពន្ធ appeared first on Kampuchea Thmey Daily.

ទីប្រឹក្សាសេដ្ឋកិច្ច​ ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ
​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ​កាលពីថ្ងៃចន្ទ បានព្រមានពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ចកាន់តែ​ខ្លាំង ដែលកើតចេញពី​គោលនយោបាយពន្ធគយ​របស់សហរដ្ឋអាមេរិក។ នេះបើតាម​ការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

​លោក Kevin Hassett ​​នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនៃរដ្ឋបាល ត្រាំ

លោក​ទីប្រឹក្សា ​Kevin Hassett ដែលជា​នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនោះ បាននិយាយនៅលើក​ម្មវិធី «Squawk Box» របស់​ទូរទស្សន៍ CNBC ថា​៖ «ពិតណាស់ ចន្លោះពេលនេះ ដល់ថ្ងៃទី ២ ខែមេសា វានឹងមានភាពមិនច្បាស់លាស់មួយចំនួន»។ ថ្ងៃទី ២ មេសា គឺជាថ្ងៃដែល​លោក ត្រាំ គ្រោង​នឹង​ដាក់ពន្ធឆ្លើយតប​ឱ្យស្មើគ្នា លើទំនិញ​ពីគ្រប់ប្រទេសទាំងអស់។  ​

ការ​លើកឡើង​របស់​លោក  Hassett គឺជាការ​បន្ទរអំពីកង្វល់ដែលសេដ្ឋវិទូ និងមេដឹកនាំ​អាជីវកម្មអាមេរិក​ផ្សេងៗ បាន​ត្អូញត្អែរ​អស់រយៈពេល​ជាច្រើន​សប្ដាហ៍រួច​មក​ហើយ​ ជាពិសេស​បញ្ហា​សេដ្ឋកិច្ចក្នុងស្រុក​អាមេរិក​ផ្ទាល់​។

ទោះយ៉ាងណាក៏ដោយ​ លោក Hassett បាន​ថ្លែង​ថា​ ក្រោយ​ថ្ងៃទី ២ មេសា នោះអ្វីៗនឹង​មាន​ភាពប្រសើរឡើងវិញ​។ លើស​ពីនេះ លោកក៏បាននិយាយ​ការពារ​វិធានការ​ពន្ធ និងការគំរាមកំហែងដាក់​ពន្ធរបស់លោក ​ត្រាំ ប្រឆាំង​ម៉ិកស៊ិក កាណាដា និងចិន ​ផងដែរ​។

មន្រ្តីអាមេរិកដដែលបន្តថា​ ពន្ធគយរបស់​ ត្រាំ ដើមឡើយមានបំណងដាក់សម្ពាធលើ​ម៉ិកស៊ិក ឱ្យបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិក និងដើម្បីបង្ខិតបង្ខំប្រទេសទាំង ៣ ឱ្យ​បង្កើន​សកម្មភាព ​ប្រឆាំង​នឹង​លំហូរ​ខុសច្បាប់​នៃថ្នាំញៀនហ្វេនតានីល ទៅសហរដ្ឋអាមេរិក​។ ​

​គួរ​គូស​បញ្ជាក់ថា លោក ត្រាំ ដែល​ល្បីខាងនយោបាយ​ពន្ធគយ បាន​ធ្វើមិនដឹងឮនឹងការអំពាវនាវឱ្យមានភាពច្បាស់លាស់បន្ថែមទៀត លើគោលនយោបាយរបស់លោក ដោយសារតែវាជះឥទ្ធិពលខ្លាំង​លើ​បម្រែបម្រួលផ្សារភាគហ៊ុន។

ភ្នាក់ងារស្រាវជ្រាវ​សកលរបស់​ធនាគារ Bank of America ​បានកត់សម្គាល់ថា ភាពមិនប្រាកដប្រជាបច្ចុប្បន្ន​កំពុង​ពន្យារពេលការវិនិយោគ និងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។ ពួកគេ​បាន​ព្រមាន​ថា ប្រសិនបើ​​នៅតែ​បន្ត វា​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​យូរអង្វែង​ដល់​អាជីវកម្ម និង​អ្នកប្រើប្រាស់​។ យ៉ាងណាក៏ដោយ​ លោក ត្រាំ និងរដ្ឋបាលរបស់​លោក ​តែងតែង​ច្រានចោល​ពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះ​ក្រោមគោលនយោបាយពន្ធគយរបស់លោក៕

The post ទីប្រឹក្សាសេដ្ឋកិច្ច​ ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ appeared first on Kampuchea Thmey Daily.