ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាសេដ្ឋកិច្ច ត្រាំ បង្កើនការព្រមានពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចដោយសារពន្ធ
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានព្រមានពីភាពមិនប្រាកដប្រជាសេដ្ឋកិច្ចកាន់តែខ្លាំង ដែលកើតចេញពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ CNBC។

លោកទីប្រឹក្សា Kevin Hassett ដែលជានាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនោះ បាននិយាយនៅលើកម្មវិធី «Squawk Box» របស់ទូរទស្សន៍ CNBC ថា៖ «ពិតណាស់ ចន្លោះពេលនេះ ដល់ថ្ងៃទី ២ ខែមេសា វានឹងមានភាពមិនច្បាស់លាស់មួយចំនួន»។ ថ្ងៃទី ២ មេសា គឺជាថ្ងៃដែលលោក ត្រាំ គ្រោងនឹងដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា លើទំនិញពីគ្រប់ប្រទេសទាំងអស់។
ការលើកឡើងរបស់លោក Hassett គឺជាការបន្ទរអំពីកង្វល់ដែលសេដ្ឋវិទូ និងមេដឹកនាំអាជីវកម្មអាមេរិកផ្សេងៗ បានត្អូញត្អែរអស់រយៈពេលជាច្រើនសប្ដាហ៍រួចមកហើយ ជាពិសេសបញ្ហាសេដ្ឋកិច្ចក្នុងស្រុកអាមេរិកផ្ទាល់។
ទោះយ៉ាងណាក៏ដោយ លោក Hassett បានថ្លែងថា ក្រោយថ្ងៃទី ២ មេសា នោះអ្វីៗនឹងមានភាពប្រសើរឡើងវិញ។ លើសពីនេះ លោកក៏បាននិយាយការពារវិធានការពន្ធ និងការគំរាមកំហែងដាក់ពន្ធរបស់លោក ត្រាំ ប្រឆាំងម៉ិកស៊ិក កាណាដា និងចិន ផងដែរ។

មន្រ្តីអាមេរិកដដែលបន្តថា ពន្ធគយរបស់ ត្រាំ ដើមឡើយមានបំណងដាក់សម្ពាធលើម៉ិកស៊ិក ឱ្យបង្កើនការអនុវត្តច្បាប់អន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិក និងដើម្បីបង្ខិតបង្ខំប្រទេសទាំង ៣ ឱ្យបង្កើនសកម្មភាព ប្រឆាំងនឹងលំហូរខុសច្បាប់នៃថ្នាំញៀនហ្វេនតានីល ទៅសហរដ្ឋអាមេរិក។
គួរគូសបញ្ជាក់ថា លោក ត្រាំ ដែលល្បីខាងនយោបាយពន្ធគយ បានធ្វើមិនដឹងឮនឹងការអំពាវនាវឱ្យមានភាពច្បាស់លាស់បន្ថែមទៀត លើគោលនយោបាយរបស់លោក ដោយសារតែវាជះឥទ្ធិពលខ្លាំងលើបម្រែបម្រួលផ្សារភាគហ៊ុន។
ភ្នាក់ងារស្រាវជ្រាវសកលរបស់ធនាគារ Bank of America បានកត់សម្គាល់ថា ភាពមិនប្រាកដប្រជាបច្ចុប្បន្នកំពុងពន្យារពេលការវិនិយោគ និងប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់។ ពួកគេបានព្រមានថា ប្រសិនបើនៅតែបន្ត វាអាចមានឥទ្ធិពលអវិជ្ជមានយូរអង្វែងដល់អាជីវកម្ម និងអ្នកប្រើប្រាស់។ យ៉ាងណាក៏ដោយ លោក ត្រាំ និងរដ្ឋបាលរបស់លោក តែងតែងច្រានចោលពីលទ្ធភាពនៃវិបត្តិសេដ្ឋកិច្ចនៅឆ្នាំនេះក្រោមគោលនយោបាយពន្ធគយរបស់លោក៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


