លោក Sir Jim Ratcliffe Archives - Kampuchea Thmey Daily

សេដ្ឋីអង់គ្លេស មានទំនុកចិត្តលើការកាន់កាប់ Man Utd បន្ទាប់ពីជួលអ្នកឯកទេសមួយក្រុម
លោក Sir Jim Ratcliffe មាន​ទំនុក​ចិត្ត​ថា ការ​ដេញថ្លៃ​ទិញ​យក​របស់​លោក​សម្រាប់​ការ​ទិញ​ក្លិប Manchester United នឹង​ទទួល​បាន​ជោគជ័យ ខណៈ​មហាសេដ្ឋី​រូប​នេះ​ត្រៀម​រួចរាល់​ដើម្បី​ដឹកនាំ​ក្រុម​ឈានមុខ​គេ​លើ​ពិភពលោក​នៅ Old Trafford។

លោក Ratcliffe ដែល​ជា​បុរស​មាន​បំផុត​របស់​ចក្រភព​អង់គ្លេស​កំពុង​ប្រកួតប្រជែង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ការ​ដេញថ្លៃ​ពី​សេដ្ឋី​កាតា ដើម្បី​គ្រប់គ្រង United ពី​គ្រួសារ​ត្រកូល Glazer។

ការ​ដេញ​ថ្លៃ​ពី​សេដ្ឋី​កាតា Sheikh Jassim គឺ​មាន​តម្លៃ​លើស​ពី​សំណើ​របស់ Ratcliffe ខណៈ​ពេល​សេដ្ឋី​អង់គ្លេស​រូបនេះ គ្រាន់តែ​ស្វែងរក​ការ​កាន់កាប់​ចំណែក​ភាគច្រើន​របស់​ក្លិប គ្រួសារ​ត្រកូល Glazers ជាជាង​ការ​ទិញ​កម្មសិទ្ធិ​ពេញលេញ។

នោះ​វា​បាន​ធ្វើ​ឲ្យ​ការ​ដេញ​ថ្លៃ​ពី​កាតា​នាំមុខ ប៉ុន្តែ​កាសែត Times បាន​អះអាង​ថា លោក Ratcliffe មាន​ទំនុក​ចិត្ត​ថា នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាន់កាប់ United។

ការ​រៀបចំ​របស់ លោក Ratcliffe ដើម្បី​ធ្វើជា​ម្ចាស់​ក្លិប​នេះ​គឺ​កំពុង​ដំណើរការ​ល្អ​រួច​ទៅ​ហើយ ដោយ​មហាសេដ្ឋី​រូប​នេះ​កំពុង​ពិភាក្សា​ជាមួយ លោក Dave Brailsford ដើម្បី​បង្កើត​ក្រុម “​ឈានមុខ​គេ​”​។ គេ​គឺជា​ក្រុម​ដែល​ប្រើ​យុទ្ធសាស្ត្រ ‘marginal gains’ គឺជា​ការ​កែលម្អ​សូម្បីតែ​រឿង​តូចៗ​ត្រូវ​បាន​ធ្វើឡើង​នៅ​ទូទាំង​ក្រុមប្រឹក្សាភិបាល ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​កាន់តែ​ខ្លាំង ហើយ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ជោគជ័យ​នៅ​ក្នុង​កីឡា​ផ្សេងទៀត​ដូចជា ក្រុម​កីឡា​ប្រណាំង​កង់ និង​ក្រុម​កីឡា​ទូក​ក្ដោង។

United ហាក់​នៅ​ពីក្រោយ​ដៃគូ​ប្រកួតប្រជែង​របស់​ពួកគេ ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​បុគ្គលិក។

Brailsford ត្រូវ​បាន​កត់សម្គាល់​ពី​ការ​ដាក់​បញ្ចូល​គ្នា​នូវ “​ក្រុម​ដែល​ល្អ​បំផុត​” ក្នុង​គ្រប់​វិស័យ ដើម្បី​ស្ដារ United ឲ្យ​មាន​ទស្សនវិស័យ​របស់ Ratcliffe ថា​ជា​មនុស្ស​ល្អ​បំផុត​ក្នុង​ពិភពលោក។

Ratcliffe នឹង​ត្រូវ​ជួប​ជាមួយ United នៅ​សប្ដាហ៍​នេះ ដើម្បី​ទទួល​បាន​រូបភាព​កាន់តែ​ប្រសើរ​ឡើង នៃ​ហិរញ្ញវត្ថុ​របស់​ក្លិប នៅ​ក្នុង​ការ​ផ្លាស់ប្ដូរ​ដែល​ត្រូវ​បាន​រៀបចំឡើង​ដើម្បី​បង្កើន​សំណើ​សម្រាប់​ក្លិប។

The Glazers ចង់បាន​ភាគលាភ​ចំនួន ៥ ពាន់​លាន​ផោន សម្រាប់​ក្លិប ប៉ុន្តែ លោក Ratcliffe និង​ដៃគូ Jassim ទាំងពីរ បាន​ផ្ដល់​ជូន​ក្រោម ៤.៥ ពាន់​លាន​ផោន៕

ប្រភព ៖ metro.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

The post សេដ្ឋីអង់គ្លេស មានទំនុកចិត្តលើការកាន់កាប់ Man Utd បន្ទាប់ពីជួលអ្នកឯកទេសមួយក្រុម appeared first on Kampuchea Thmey Daily.

រកឃើញមុខមហាសេដ្ឋីថ្មី កំពុងដេញថ្លៃទិញក្លិប Manchester United ជាផ្លូវការ
មហាសេដ្ឋី​ម្នាក់ ក្នុង​ចំណោម​អ្នក​មាន​បំផុត​របស់​ចក្រភព​អង់គ្លេស គឺ លោក Sir Jim Ratcliffe បាន​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក កំពុង​ដំណើរការ​ដើម្បី​ទិញ​ក្លិប Manchester United ពី​ក្រុម​គ្រួសារ​ត្រកូល Glazer។

មហាសេដ្ឋី​វ័យ ៧០ ឆ្នាំ ដែល​កើត​នៅ Failsworth ក្នុង​ទីក្រុង Greater Manchester មាន​ភាព​ច្របូកច្របល់​អំពី​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​កាន់កាប់​ក្លិប​ដែល​លោក​គាំទ្រ​តាំងពី​កុមារភាព នៅ​ពេល​ដែល​គ្រួសារ​ត្រកូល Glazers បាន​បង្ហាញ​ជា​លើកដំបូង​ថា ពួកគេ​នឹង​មាន​បំណង​លក់​នៅ​ក្នុង​ខែ​វិច្ឆិកា។

ទោះជា​យ៉ាងណាក៏ដោយ ក្រុមហ៊ុន​របស់​លោក Ratcliffe ឈ្មោះថា Ineos បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ចុះ​បញ្ជី​ការ​ប្រាក់​របស់​ខ្លួន​ជាមួយ​ធនាគារ​ពាណិជ្ជ​ដែល​កំពុង​ដំណើរការ​ការ​លក់​សម្រាប់​គ្រួសារ Glazer ជា​ការ​ប្រកាស​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​អ្នកដេញថ្លៃ​ដ៏​មាន​សក្ដានុពល​ដំបូង​គេ​លើ​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Ineos ដែល​ជា​ក្រុមហ៊ុន​គីមី​ឥន្ធនៈ និង​ជា​ក្រុមហ៊ុន​ផលិត​ប្រេង បាន​ប្រាប់​កាសែត Times ថា «​យើង​បាន​ចូលខ្លួន​ជា​ផ្លូវការ​ក្នុង​ដំណើរការ​នេះ​»។

ដំណើរការ​ផ្លូវការ នៃ​ការ​ដេញថ្លៃ​សម្រាប់ United ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់ផ្ដើម​នៅ​ខែក្រោយ ដោយ​មាន​ការ​ចាប់អារម្មណ៍​ពី​សហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និង​អាស៊ី ក៏បាន​រំពឹង​ទុក​ផង​ដែរ។ នៅ​ដំណាក់កាល​នេះ ភាគី ត្រូវ​ចុះឈ្មោះ​ដើម្បី​មើល​ឯកសារ​ហិរញ្ញវត្ថុ​សម្ងាត់ និង​ប្ដេជ្ញា​អនុវត្ត​ដោយ​យកចិត្តទុកដាក់​មុន​ពេល​មាន​សិទ្ធិ​កាន់កាប់។

Ratcliffe ដែល​មាន​ផលប័ត្រ​កីឡា​រួមមាន ក្រុម​ជិះ​កង់ Ineos Grenadiers, ក្រុម​ប្រណាំង​រថយន្ត​ល្បឿន​លឿន F1 Mercedes ក្រុម​ទី ៣ និង​ក្លិប​បាល់ទាត់ Nice នៃ​លីគ​បារាំង បាន​និយាយ​កាលពី​ខែ​តុលា​ថា គេ​កំពុង​ស្វែងរក “ទ្រព្យសម្បត្តិ” ធំ​ជាង​នៅ​ក្នុង​កីឡាបាល់ទាត់។ ប៉ុន្តែ​នៅ​ដំណាក់​កាលនោះ លោក​មិន​នឹកស្មាន​ថា Glazers លក់​នោះ​ទេ។

លោក​បាន​និយាយ​ពេលនោះ​ថា “​ខ្ញុំ​ជា​អ្នកគាំទ្រ Manchester United ពេញ​មួយ​ជីវិត​”។ “​ហើយ​ខ្ញុំ​បាន​នៅ​ទីនោះ​ក្នុង​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​នោះ​ក្នុង​ឆ្នាំ ១៩៩៩ នៅ​ទីក្រុង​បា​សេ​ឡូ​ណា ដែល​វា​ដក់ជាប់​ក្នុង​ចិត្ត​របស់ខ្ញុំ​យ៉ាង​ខ្លាំង”។

គួរ​ដឹង​ដែរ​ថា តម្លៃ​នេះ​មិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​ថោក​នោះ​ទេ ដោយ​គ្រួសារ Glazers ស្វែងរក​ប្រហែល ៥ ពាន់​លាន​ផោន ប៉ុន្តែ លោក Ratcliffe មាន​ទឹកប្រាក់​នេះ ជាមួយ​នឹង​ក្រុមហ៊ុន​វាយតម្លៃ Forbes ប៉ាន់ស្មាន​ទ្រព្យសម្បត្តិ​របស់​គាត់​នៅ ១៥.៥ ពាន់​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​អ្នកមាន​បំផុត​ទី ១១១ នៅ​លើ​ពិភពលោក៕

ប្រភព ៖ theguardian.com

អត្ថបទ ៖ មន្នីរ័ត្ន

The post រកឃើញមុខមហាសេដ្ឋីថ្មី កំពុងដេញថ្លៃទិញក្លិប Manchester United ជាផ្លូវការ appeared first on Kampuchea Thmey Daily.