កីឡា
សេដ្ឋីអង់គ្លេស មានទំនុកចិត្តលើការកាន់កាប់ Man Utd បន្ទាប់ពីជួលអ្នកឯកទេសមួយក្រុម
លោក Sir Jim Ratcliffe មានទំនុកចិត្តថា ការដេញថ្លៃទិញយករបស់លោកសម្រាប់ការទិញក្លិប Manchester United នឹងទទួលបានជោគជ័យ ខណៈមហាសេដ្ឋីរូបនេះត្រៀមរួចរាល់ដើម្បីដឹកនាំក្រុមឈានមុខគេលើពិភពលោកនៅ Old Trafford។

លោក Ratcliffe ដែលជាបុរសមានបំផុតរបស់ចក្រភពអង់គ្លេសកំពុងប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងការដេញថ្លៃពីសេដ្ឋីកាតា ដើម្បីគ្រប់គ្រង United ពីគ្រួសារត្រកូល Glazer។
ការដេញថ្លៃពីសេដ្ឋីកាតា Sheikh Jassim គឺមានតម្លៃលើសពីសំណើរបស់ Ratcliffe ខណៈពេលសេដ្ឋីអង់គ្លេសរូបនេះ គ្រាន់តែស្វែងរកការកាន់កាប់ចំណែកភាគច្រើនរបស់ក្លិប គ្រួសារត្រកូល Glazers ជាជាងការទិញកម្មសិទ្ធិពេញលេញ។

នោះវាបានធ្វើឲ្យការដេញថ្លៃពីកាតានាំមុខ ប៉ុន្តែកាសែត Times បានអះអាងថា លោក Ratcliffe មានទំនុកចិត្តថា នឹងទទួលបានជោគជ័យក្នុងការកាន់កាប់ United។
ការរៀបចំរបស់ លោក Ratcliffe ដើម្បីធ្វើជាម្ចាស់ក្លិបនេះគឺកំពុងដំណើរការល្អរួចទៅហើយ ដោយមហាសេដ្ឋីរូបនេះកំពុងពិភាក្សាជាមួយ លោក Dave Brailsford ដើម្បីបង្កើតក្រុម “ឈានមុខគេ”។ គេគឺជាក្រុមដែលប្រើយុទ្ធសាស្ត្រ ‘marginal gains’ គឺជាការកែលម្អសូម្បីតែរឿងតូចៗត្រូវបានធ្វើឡើងនៅទូទាំងក្រុមប្រឹក្សាភិបាល ដើម្បីធ្វើឲ្យមានឥទ្ធិពលកាន់តែខ្លាំង ហើយវាបានបង្ហាញឲ្យឃើញពីភាពជោគជ័យនៅក្នុងកីឡាផ្សេងទៀតដូចជា ក្រុមកីឡាប្រណាំងកង់ និងក្រុមកីឡាទូកក្ដោង។
United ហាក់នៅពីក្រោយដៃគូប្រកួតប្រជែងរបស់ពួកគេ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងបុគ្គលិក។
Brailsford ត្រូវបានកត់សម្គាល់ពីការដាក់បញ្ចូលគ្នានូវ “ក្រុមដែលល្អបំផុត” ក្នុងគ្រប់វិស័យ ដើម្បីស្ដារ United ឲ្យមានទស្សនវិស័យរបស់ Ratcliffe ថាជាមនុស្សល្អបំផុតក្នុងពិភពលោក។
Ratcliffe នឹងត្រូវជួបជាមួយ United នៅសប្ដាហ៍នេះ ដើម្បីទទួលបានរូបភាពកាន់តែប្រសើរឡើង នៃហិរញ្ញវត្ថុរបស់ក្លិប នៅក្នុងការផ្លាស់ប្ដូរដែលត្រូវបានរៀបចំឡើងដើម្បីបង្កើនសំណើសម្រាប់ក្លិប។
The Glazers ចង់បានភាគលាភចំនួន ៥ ពាន់លានផោន សម្រាប់ក្លិប ប៉ុន្តែ លោក Ratcliffe និងដៃគូ Jassim ទាំងពីរ បានផ្ដល់ជូនក្រោម ៤.៥ ពាន់លានផោន៕
ប្រភព ៖ metro.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


