លោក Yasir Al-Rumayyan Archives - Kampuchea Thmey Daily

ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle
ក្លឹបសារិកាព្រៃ Newcastle របស់លីគកំពូលអង់គ្លេស ត្រូវបានលក់ទៅឲ្យលោក Yasir Al-Rumayyan ដែលជាអ្នកមានជាងគេ នៅអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍។

តើ Yasir Al-Rumayyan ជានរណា? ហើយតើលោក​មានជំនួញអ្វីខ្លះនៅក្នុងដៃ?

តើ Yasir Al-Rumayyan ជានរណា?

លោក Yasir Al-Rumayyan គឺជា​អភិបាលនៃមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) និង​ជា​ប្រធាន​ក្រុមហ៊ុន Saudi Aramco ។ Aramco គឺជាក្រុមហ៊ុនប្រេង មានតម្លៃបំផុត​មួយ​នៅ​លើ​ពិភពលោក ​យោង​តាម​ទស្សនាវដ្ដី Forbes ។ ក្រុមហ៊ុន​ប្រេង​នេះ រក​ប្រាក់​ចំណេញ​បាន​រាប់​លាន​ដុល្លារ​ជា​រៀងរាល់​ឆ្នាំ។ វា​មាន​តម្លៃ ១,៧ ទ្រីលាន​ដុល្លារ ​នៅ​ឆ្នាំ ២០២០ នេះ​បើ​យោង​តាម​របាយការណ៍​ហិរញ្ញវត្ថុ​ និង​ទីផ្សារ។ Yasir Al-Rumayyan មកពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ និង​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ម្នាក់ ​ដែល​វិនិយោគ​ក្នុង​ក្រុមហ៊ុន​និង​ផ្សារហ៊ុន។ បំណង​របស់​លោក​គឺ​ការ​ពង្រីក​ទ្រព្យសម្បត្តិ​ និង​ជំនួញ​នៅ​ខាងក្រៅ​ពិភព​អារ៉ាប។ មូលនិធិ​វិនិយោគ​សាធារណៈ​ ក៏​ជា​ក្រុមហ៊ុន​មូលបត្រ​ហិរញ្ញវត្ថុ​ និង​អធិបតេយ្យ​ដ៏​ធំ​បំផុត​នៅ​អឺរ៉ុប​ផង​ដែរ។

ជីវិត​ដំបូង​និង​ការ​អប់រំ

Yasir Al-Rumayyan កើត​នៅ​ឆ្នាំ ១៩៧០ និង​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ King Faisal នៅ Alahsa ក្នុង​ឆ្នាំ ១៩៩៣ ក្រោយមក​បាន​បញ្ចប់​កម្មវិធី​គ្រប់គ្រង​ទូទៅ ​នៅ​សាលា​ពាណិជ្ជកម្ម Harvard ។

អាជីព

លោក​បាន​ចាប់ផ្ដើម​អាជីព​នៅ​ធនាគារ​អារ៉ាប៊ីសាអូឌីត Hollandi ដោយបានក្លាយជាប្រធានឈ្មួញកណ្ដាល​អន្តរជាតិ ​មុន​ពេល​ចូលរួម​ជាមួយអាជ្ញាធរទីផ្សារមូលធន (CMA) ដែល​លោកជា​ប្រធាន​ចុះ​បញ្ជី​មូលបត្រ។ នៅចន្លោះឆ្នាំ ២០១១ និង ២០១៥ Al-Rumayyan គឺជា​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Saudi Fransi Capital (SFC) ដែល​ជា​ធនាគារវិនិយោគ​នៃ​ធនាគារ Banque Saudi Fransi ។ ចាប់​ពី​ឆ្នាំ ២០១៤ ដល់​ឆ្នាំ ២០១៥ លោកបាន​ស្ថិតនៅ​ក្នុង​ក្រុមប្រឹក្សាភិបាល​នៃ​ផ្សារ​ភាគហ៊ុន​អារ៉ាប៊ីសាអូឌីត។

នៅ​ខែ ​​កញ្ញា​ ឆ្នាំ ២០១៥ Al-Rumayyan ត្រូវបានតែងតាំងជានាយកគ្រប់គ្រង​មូលនិធិវិនិយោគ​សាធារណៈ​អារ៉ាប៊ីសាអូឌីត។

នៅឆ្នាំ ២០១៦ ក្រុមហ៊ុន PIF បានវិនិយោគទឹកប្រាក់ចំនួន ៣.៥ ពាន់លានដុល្លារ​នៅ​ក្នុង​ក្រុមហ៊ុន Uber Technologies Inc ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក។

នៅ​ខែ​សីហាឆ្នាំ ២០១៦ Al-Rumayyan បានចូលរួមជាមួយក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុនប្រេងរដ្ឋ Aramco ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះ​ទៅរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​រវាង Aramco និង PIF ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតឡើងវិញ។ នៅខែ តុលា ឆ្នាំនោះ PIF បានវិនិយោគ ៤៥ ពាន់លានដុល្លារ នៅក្នុងមូលនិធិ SoftBank Vision ដែលទើបបង្កើតថ្មី។ នៅខែ ឧសភា ឆ្នាំ ២០១៧ PIF បានវិនិយោគទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារ ដល់មូល​និធិ​ហេដ្ឋារចនាសម្ព័ន្ធ​រួមគ្នា​របស់​អាមេរិក ​ជាមួយក្រុមហ៊ុន Blackstone ។

នៅ​ខែ ​តុលា ឆ្នាំ ២០២១ PIF បានប្រកាសថាការទិញយកក្លឹបសារិកាព្រៃ Newcastle ដោយ​សម្ព័ន្ធ​ដែល​មាន​មូលនិធិ​វិនិយោគ​សាធារណៈ​ ហើយ Al-Rumayyan ​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន​ក្លឹប ​បន្ទាប់​ពី PIF បាន​ទិញ​ក្លឹប​នេះ។

ទ្រព្យសម្បត្តិ​សរុប

ទ្រព្យសម្បត្តិ​របស់ Yasir Al-Rumayyan ភាគច្រើនគឺ​​បានមកពី​អាជីវកម្មប្រេង​ និង​មូលនិធិ​ហិរញ្ញវត្ថុ។ បច្ចុប្បន្ន​លោក​គឺ​ជា​ម្ចាស់និងជាប្រធានក្លឹបបាល់ទាត់ Newcastle United FC ។ កិច្ច​ព្រមព្រៀង ៣០០ លានផោន​បានកើតឡើង​រវាង​ម្ចាស់​មុន​និង​ម្ចាស់ថ្មី។

លោក​ក៏មាន​អាយុ ៥១ ឆ្នាំ​ ហើយ​កើតនៅអារ៉ាប៊ីសាអូឌីត។ លោក​មាន​ទ្រព្យសម្បត្តិ​សរុប​ចំនួន ៣០០ ពាន់​លាន​ផោន។ លោក​គឺជា​បុគ្គលិក​លក្ខណៈ​ដែល​មាន​ជាង​គេ​បំផុត ​របស់​អារ៉ាប៊ីសាអូឌីត និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ផ្សេងៗ​ដូចជា Uber, Reliance Industries ,Softbank ។ លោក​ក៏​មាន​គោលបំណង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីត មាន​ភាព​ចម្រុះ ​ដូចជា​ការ​កម្សាន្ត​ និង​ទេសចរណ៍​ជា​ជាង​ប្រេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២

ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១

The post ប្រវត្តិមហាសេដ្ឋីលុយវាល់លាន​ មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle appeared first on Kampuchea Thmey Daily.