KPT+
ប្រវត្តិមហាសេដ្ឋីលុយវាល់លាន មានជាងគេនៅអារ៉ាប៊ីសាអូឌីត ម្ចាស់ក្លឹបថ្មីរបស់សារិកាព្រៃ Newcastle
ក្លឹបសារិកាព្រៃ Newcastle របស់លីគកំពូលអង់គ្លេស ត្រូវបានលក់ទៅឲ្យលោក Yasir Al-Rumayyan ដែលជាអ្នកមានជាងគេ នៅអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃព្រហស្បតិ៍។
តើ Yasir Al-Rumayyan ជានរណា? ហើយតើលោកមានជំនួញអ្វីខ្លះនៅក្នុងដៃ?
តើ Yasir Al-Rumayyan ជានរណា?

លោក Yasir Al-Rumayyan គឺជាអភិបាលនៃមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) និងជាប្រធានក្រុមហ៊ុន Saudi Aramco ។ Aramco គឺជាក្រុមហ៊ុនប្រេង មានតម្លៃបំផុតមួយនៅលើពិភពលោក យោងតាមទស្សនាវដ្ដី Forbes ។ ក្រុមហ៊ុនប្រេងនេះ រកប្រាក់ចំណេញបានរាប់លានដុល្លារជារៀងរាល់ឆ្នាំ។ វាមានតម្លៃ ១,៧ ទ្រីលានដុល្លារ នៅឆ្នាំ ២០២០ នេះបើយោងតាមរបាយការណ៍ហិរញ្ញវត្ថុ និងទីផ្សារ។ Yasir Al-Rumayyan មកពីប្រទេសអារ៉ាប៊ីសាអូឌីត និងជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ដែលវិនិយោគក្នុងក្រុមហ៊ុននិងផ្សារហ៊ុន។ បំណងរបស់លោកគឺការពង្រីកទ្រព្យសម្បត្តិ និងជំនួញនៅខាងក្រៅពិភពអារ៉ាប។ មូលនិធិវិនិយោគសាធារណៈ ក៏ជាក្រុមហ៊ុនមូលបត្រហិរញ្ញវត្ថុ និងអធិបតេយ្យដ៏ធំបំផុតនៅអឺរ៉ុបផងដែរ។
ជីវិតដំបូងនិងការអប់រំ
Yasir Al-Rumayyan កើតនៅឆ្នាំ ១៩៧០ និងបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ King Faisal នៅ Alahsa ក្នុងឆ្នាំ ១៩៩៣ ក្រោយមកបានបញ្ចប់កម្មវិធីគ្រប់គ្រងទូទៅ នៅសាលាពាណិជ្ជកម្ម Harvard ។
អាជីព
លោកបានចាប់ផ្ដើមអាជីពនៅធនាគារអារ៉ាប៊ីសាអូឌីត Hollandi ដោយបានក្លាយជាប្រធានឈ្មួញកណ្ដាលអន្តរជាតិ មុនពេលចូលរួមជាមួយអាជ្ញាធរទីផ្សារមូលធន (CMA) ដែលលោកជាប្រធានចុះបញ្ជីមូលបត្រ។ នៅចន្លោះឆ្នាំ ២០១១ និង ២០១៥ Al-Rumayyan គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន Saudi Fransi Capital (SFC) ដែលជាធនាគារវិនិយោគនៃធនាគារ Banque Saudi Fransi ។ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៥ លោកបានស្ថិតនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារភាគហ៊ុនអារ៉ាប៊ីសាអូឌីត។
នៅខែ កញ្ញា ឆ្នាំ ២០១៥ Al-Rumayyan ត្រូវបានតែងតាំងជានាយកគ្រប់គ្រងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត។
នៅឆ្នាំ ២០១៦ ក្រុមហ៊ុន PIF បានវិនិយោគទឹកប្រាក់ចំនួន ៣.៥ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Uber Technologies Inc ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
នៅខែសីហាឆ្នាំ ២០១៦ Al-Rumayyan បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនប្រេងរដ្ឋ Aramco ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាង Aramco និង PIF ក្នុងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីតឡើងវិញ។ នៅខែ តុលា ឆ្នាំនោះ PIF បានវិនិយោគ ៤៥ ពាន់លានដុល្លារ នៅក្នុងមូលនិធិ SoftBank Vision ដែលទើបបង្កើតថ្មី។ នៅខែ ឧសភា ឆ្នាំ ២០១៧ PIF បានវិនិយោគទឹកប្រាក់ចំនួន ២០ ពាន់លានដុល្លារ ដល់មូលនិធិហេដ្ឋារចនាសម្ព័ន្ធរួមគ្នារបស់អាមេរិក ជាមួយក្រុមហ៊ុន Blackstone ។
នៅខែ តុលា ឆ្នាំ ២០២១ PIF បានប្រកាសថាការទិញយកក្លឹបសារិកាព្រៃ Newcastle ដោយសម្ព័ន្ធដែលមានមូលនិធិវិនិយោគសាធារណៈ ហើយ Al-Rumayyan ត្រូវបានជ្រើសរើសជាប្រធានក្លឹប បន្ទាប់ពី PIF បានទិញក្លឹបនេះ។

ទ្រព្យសម្បត្តិសរុប
ទ្រព្យសម្បត្តិរបស់ Yasir Al-Rumayyan ភាគច្រើនគឺបានមកពីអាជីវកម្មប្រេង និងមូលនិធិហិរញ្ញវត្ថុ។ បច្ចុប្បន្នលោកគឺជាម្ចាស់និងជាប្រធានក្លឹបបាល់ទាត់ Newcastle United FC ។ កិច្ចព្រមព្រៀង ៣០០ លានផោនបានកើតឡើងរវាងម្ចាស់មុននិងម្ចាស់ថ្មី។
លោកក៏មានអាយុ ៥១ ឆ្នាំ ហើយកើតនៅអារ៉ាប៊ីសាអូឌីត។ លោកមានទ្រព្យសម្បត្តិសរុបចំនួន ៣០០ ពាន់លានផោន។ លោកគឺជាបុគ្គលិកលក្ខណៈដែលមានជាងគេបំផុត របស់អារ៉ាប៊ីសាអូឌីត និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផ្សេងៗដូចជា Uber, Reliance Industries ,Softbank ។ លោកក៏មានគោលបំណងធ្វើឲ្យសេដ្ឋកិច្ចអារ៉ាប៊ីសាអូឌីត មានភាពចម្រុះ ដូចជាការកម្សាន្ត និងទេសចរណ៍ជាជាងប្រេង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មកដឹងលុយវាល់លានរបស់កំពូលក្លឹបបាល់ទាត់អឺរ៉ុបទាំង ១០ ប្រចាំឆ្នាំ ២០២១-២០២២
ចុចអាន៖ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីក្លឹបកីឡា មានជាងគេបំផុតលើលោក នាឆ្នាំ ២០២១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំឲ្យលោក ម៉ៃ សុគន្ធ ត្រូវចេញមុខសុំទោសលោក Keisuke Honda
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្ដីកង្វល់ពីកន្លែងស្នាក់នៅហូបចុករបស់ប្រតិភូកីឡា និងកីឡាករ ១ ២០០០ នាក់ត្រូវបានដោះស្រាយ
-
កីឡា៤ ថ្ងៃ មុន
យប់នេះ កម្ពុជា ប៉ះ ហ្វីលីពីន លើកទី៥ក្នុងស៊ីហ្គេម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លើកឡើងថា សព្វថ្ងៃនេះ រាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនប្រែមុខមាត់លើផ្នែកជាច្រើន
-
កីឡា៤ ថ្ងៃ មុន
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល