លំហូរទំនិញថោកៗ Archives - Kampuchea Thmey Daily

ថៃ​គ្រោង​បង្រ្កាប​លើ​ទំនិញថោកៗពីបរទេស​ ដោយថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ SMEs ក្នុងស្រុក
កាសែតបាងកកប៉ុស្តិ៍​បាន​ចុះផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​រៀបចំ​ផែនការ​ដើម្បី​ទប់​ស្កាត់​លំហូរ​ចូល​នៃ​ទំនិញ​ក្រោម​ស្តង់ដារ​ថោក​ៗ​ពី​បរទេស ដោយលើក​ឡើង​ថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគ្រាសធនតូច​ និង​មធ្យម (SMEs)​ របស់​ប្រទេស​។

គម្រោង​របស់​ក្រសួង​ពាណិជ្ជកម្ម​ថៃ រៀប​ចំឡើង​ក្រោយ​មាន​ការតវ៉ាជាសាធារណៈពី​គ្រប់​ទិសទី​ ​អំពី​វត្តមាន​នៃ​វេទិកាពាណិជ្ជកម្ម​អេឡិចត្រូនិកបរទេស​ក្នុងប្រទេសថៃ ដែលបង្ក​ឱ្យ​មាន​លំហូរចូល​នៃ​ផលិតផល​ក្រោម​ស្តង់ដារថោកៗ​កាន់តែច្រើន ហើយ​​បង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងផល​ប៉ះពាល់​ SMEs ក្នុងស្រុក​។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Napintorn Srisunpang បាន​ថ្លែង​ថា អនុគណៈកម្មាធិការរបស់ក្រសួងដែលទទួលបន្ទុកគាំទ្រសហគ្រាសធុនតូច និងមធ្យមថៃ និងបង្ក្រាបទំនិញបរទេសដែលមានគុណភាពអន់ បានបើកកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយតំណាងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ២០ ដើម្បីពិភាក្សាអំពីវិធានការបង្ក្រាបទំនិញទាំងនេះ ដោយបែងចែកគ្នា​ជា៣ក្រុម៖ កសិកម្ម អ្នកប្រើប្រាស់ និងឧស្សាហកម្ម។

​លោក​បន្ត​ថា ផលិតផល​កសិកម្ម​នឹង​ត្រូវ​ពិនិត្យ​រក​ប្រភព​ដើម និង​សារជាតិ​​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស។ ទំនិញប្រើប្រាស់ នឹងត្រូវបានត្រួតពិនិត្យសម្រាប់សុវត្ថិភាព និងគុណភាព ជាពិសេសទំនិញ​ដែល​ជួញដូរ​តាមរយៈប្រព័ន្ធអនឡាញ​ដូចជា Temu និង Lazada ​ជាដើម​។

ចំណែកឯ​​ទំនិញ​ឧស្សាហកម្មវិញ​ នាយកដ្ឋាន​គយ​គ្រោង​អនុញ្ញាត​ឱ្យ​មានការ​នាំ​ចូល​ទំនិញ​ ដែល​កំណត់​ដោយ​វិទ្យាស្ថាន​ស្តង់ដារ​ឧស្សាហកម្ម​ថៃ​៕

The post ថៃ​គ្រោង​បង្រ្កាប​លើ​ទំនិញថោកៗពីបរទេស​ ដោយថា​វា​ធ្វើ​ឱ្យ​ប៉ះពាល់ដល់ SMEs ក្នុងស្រុក appeared first on Kampuchea Thmey Daily.