ព័ត៌មានអន្ដរជាតិ
ថៃគ្រោងបង្រ្កាបលើទំនិញថោកៗពីបរទេស ដោយថាវាធ្វើឱ្យប៉ះពាល់ដល់ SMEs ក្នុងស្រុក
កាសែតបាងកកប៉ុស្តិ៍បានចុះផ្សាយកាលពីថ្ងៃអង្គារថា ក្រសួងពាណិជ្ជកម្មថៃ បានរៀបចំផែនការដើម្បីទប់ស្កាត់លំហូរចូលនៃទំនិញក្រោមស្តង់ដារថោកៗពីបរទេស ដោយលើកឡើងថាវាធ្វើឱ្យប៉ះពាល់ដល់សហគ្រាសធនតូច និងមធ្យម (SMEs) របស់ប្រទេស។

គម្រោងរបស់ក្រសួងពាណិជ្ជកម្មថៃ រៀបចំឡើងក្រោយមានការតវ៉ាជាសាធារណៈពីគ្រប់ទិសទី អំពីវត្តមាននៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកបរទេសក្នុងប្រទេសថៃ ដែលបង្កឱ្យមានលំហូរចូលនៃផលិតផលក្រោមស្តង់ដារថោកៗកាន់តែច្រើន ហើយបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ និងផលប៉ះពាល់ SMEs ក្នុងស្រុក។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Napintorn Srisunpang បានថ្លែងថា អនុគណៈកម្មាធិការរបស់ក្រសួងដែលទទួលបន្ទុកគាំទ្រសហគ្រាសធុនតូច និងមធ្យមថៃ និងបង្ក្រាបទំនិញបរទេសដែលមានគុណភាពអន់ បានបើកកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍ ជាមួយតំណាងទីភ្នាក់ងាររដ្ឋាភិបាលចំនួន ២០ ដើម្បីពិភាក្សាអំពីវិធានការបង្ក្រាបទំនិញទាំងនេះ ដោយបែងចែកគ្នាជា៣ក្រុម៖ កសិកម្ម អ្នកប្រើប្រាស់ និងឧស្សាហកម្ម។

លោកបន្តថា ផលិតផលកសិកម្មនឹងត្រូវពិនិត្យរកប្រភពដើម និងសារជាតិថ្នាំសម្លាប់សត្វល្អិត ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ទំនិញប្រើប្រាស់ នឹងត្រូវបានត្រួតពិនិត្យសម្រាប់សុវត្ថិភាព និងគុណភាព ជាពិសេសទំនិញដែលជួញដូរតាមរយៈប្រព័ន្ធអនឡាញដូចជា Temu និង Lazada ជាដើម។
ចំណែកឯទំនិញឧស្សាហកម្មវិញ នាយកដ្ឋានគយគ្រោងអនុញ្ញាតឱ្យមានការនាំចូលទំនិញ ដែលកំណត់ដោយវិទ្យាស្ថានស្តង់ដារឧស្សាហកម្មថៃ៕
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


