​វិបត្តិនយោបាយថៃ​ Archives - Kampuchea Thmey Daily

​រដ្ឋមន្ត្រី​ការ​បរទេស​​ថៃ គ្រោងចេញ​ទៅ​​​បារាំង​និង​ស្វីស​ ​ក្រោយ​កម្ពុជា​​ធ្វើ​​​យុទ្ធនាការ​ការ​ទូត​​ទៅ​កាន់អឺរ៉ុប​
​​​​រដ្ឋមន្ត្រី​ការ​បរទេស​​ថៃ លោក ស៊ីហៈសាក់ ​ភួង​កេតកែវ (Sihasak Phuangketkeow) នឹ​​ង​ធ្វើដំណើរ​ទៅកាន់​កាន់​ប្រទេសបារាំង​ និង​ ស្វីស ដែល​​សារ​ព័ត៌មានថៃ​​ The Nation បាន​ផ្សាយ​ថា ដើម្បី​​ទប់​ទល់​​​នឹង​​​បេសកកម្ម​​​​ការទូត​​​របស់​ភាគី​កម្ពុជា ដែលបាន​ស្នើ​ឲ្យ​ភាគី​បារាំង​ដែល​ធ្លាប់ជាអាណា​ព្យាបាល​លើ​កម្ពុជា ផ្តល់ឯកសារ​​ផ្លូវ​ច្បាប់​ ជួយ​គាំទ្រ​​ដល់​​​ការ​ដោះស្រាយ​ជម្លោះ​​​ជាមួយថៃ​លើ​ឆាក​អន្តរជាតិ​។​

លោក ស៊ីហៈសាក់ ​ភួង​កេតកែវ (Sihasak Phuangketkeow)។ ​​​FB

​​ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើង​ក្នុង​​​កម្មវិធីសន្និសីទ​សារ​ព័ត៌មាន​របស់​ក្រសួងការ​ប​រទេសថៃ ​ដោយ​ លោក Panidone Pachimsawat ​អគ្គនាយក​​​ស្តី​ទីនៃ​​​នាយកដ្ឋាន​ព័ត៌មាន និង​ជាអ្នក​នាំពាក្យ​រង​​នៃ​​ក្រសួង​ការបរទេស​និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ​។ ​ទោះបីជា​បែបនេះ រដ្ឋមន្ត្រី​​​ការបរទេសថៃ​មិនទាន់​កំណត់ពេលវេលាជាក់​លាក់​ចេញដំណើរ​ទៅកាន់អឺរ៉ុប​នោះទេ​។​

​សារ​ព័ត៌មានថៃ​​ The Nation ​ដែល​ទើបបើក​បណ្តាញ​សង្គម​ឲ្យ​​អ្នក​អាន​ខ្មែរ​បាន​ឃើញ​ក្នុងសប្តាហ៍​​នេះ បាន​​​លើក​ឡើង​ថា ក្រសួង​ការបរទេសថៃ​នៅ​ថ្ងៃ​ពុធ​នេះ​បនា​ផ្តល់​នូវ​​​ការ​ធ្វើបច្ចុប្បន្ន​ភាព​​​​ជុំវិញស្ថានភាព​​​​ព្រំដែន​​ថៃ​និងកម្ពុជា ដោយ​​អះអាង​​​ថា ​​ស្ថានភាព​​នៅតាម​ព្រំដែន​​​នៅតែ​រក្សា​​​ស្ថិរភាព​​ក្នុង​រយៈពេលជិត​​២ខែ​មកនេះ​។ ​

​​​ការ​ផ្សព្វផ្សាយ​របស់​​សារ​ព័ត៌មានថៃនេះ មិនបានឆ្លុះ​បញ្ចាំ​ង​ពីការ​ពិត​ដែល​ថា កងកម្លាំង​​យោធា​ថៃ​បាន​ធ្វើសកម្មភាព​​រំលោភ​​បទ​ឈប់​បាញ់ ដោយការ​ស្ថាបនា​ផ្លូវ​​ចូលទឹកដី​កម្ពុជា​ដែលខ្លួន​ឈ្លាន​ពាន​​​​កាលពីខែ​ធ្នូ​​ឆ្នាំ​២០២៥​។​ មិនតែ​ប៉ុណ្ណោះ ​កងទ័ព​ថៃ បាន​​បាន​ធ្វើសកម្មភាព​រំលោភបំពាន​ផ្សេង​ៗទៀត រួម​មាន​ ការរាយ​បន្លាលួស ​ការ​ជី​ក​ប្រឡាយ ការ​ដាក់​តួកុងតឺន័រ​​ក្នុងទឹកដីកម្ពុជា។

តាមការ​សម្ភាសន៍​ផ្តាច់មុខ​របស់សារព័ត៌មាន​រ៉យទ័រ ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​​​អះអាងថា សកម្មភាព​រំលោភបំពាន​របស់​ថៃបានចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​បវរ​ធិបតី​​ ហ៊ុន ម៉ាណែត ​ថ្មីៗនេះ​ធ្លាប់​បាន​ស្នើ​ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង ដើម្បីសុំការគាំទ្រលើឯកសារប័ណ្ណសារសម័យអាណានិគម​បារាំង​ បានបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាកំពុងប្តូរយុទ្ធសាស្ត្រព្រំដែនពី «សមរភូមិជួរមុខ» មកជា «សមរភូមិឯកសារ» វិញ។

តាមរយៈការ​ចុះ​ផ្សាយ​​​របស់​សារ​ព័ត៌មានថៃ​នោះ ​ភាគី​ថៃ​នៅតែ​​​ចិញ្ចឹមចិត្ត​​ចង់ដោះស្រាយ​​ជម្លោះ​​​​តាមរយៈយន្តការ​ទ្វេភាគី​ ខណៈដែលភាគី​ថៃ​ខ្លាច​ញញើត​ចំពោះ​ការ​ដោះស្រាយ​នានា​តាមយន្តការ​ត្រីភាគី ចតុភាគី​​ ឬ​​ក៏​ពហុភាគី ដោយសារ​តែ​​​ភាព​​មិនស្មោះត្រង់​របស់ខ្លួន​ និង ខ្លាច​អន្តរជាតិ​ដឹង​ពីភាពពុតត្បុត​​​​របស់ខ្លួន។ ​

លោក Panidone Pachimsawat បាន​អះអាងជាថ្មីថា ​​​​​ដំណើរការ​ច​រចា​​​នៃ​គណៈកម្មការ​​​​ខណ្ឌសីមា​​ព្រំដែន​គោក (JBC) នឹង​​បន្ត​ឡើង​វិញដរាបណា​​​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​បាន​ធ្វើ​ឡើង​។

​សារព័ត៌មាន​អន្តរជាតិ​នានា​ កំពុង​តាម​ប្រម៉ាញ់​​​​ យុទ្ធសាស្រ្ត​ការ​ទូត​​​របស់​កម្ពុជា​​លើ​ឆាក​អន្តរជាតិ ក្នុង​នោះ​​មាន​ការ​ស្នើ​បារាំង​​សហការ​ផ្តល់​ឯកសារ និងបេសកកម្ម​របស់​ប្រតិភូ​កម្ពុជា​ទៅកាន់​សហរដ្ឋអាមេរិក ដើម្បី​​ចូលរួម​ក្រុម​ប្រឹក្សា​សន្តិភាព​​​ (Board of Peace) ​នៅ​ទីក្រុង​​វ៉ាស៊ីនតោន ដែល​បេសកកម្ម​ទាំងនេះ​​ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​​​​​​​ក្នុង​ជម្លោះ​​ព្រំ​ដែន​តាមរយៈ​ការ​ទូត​៕​​

សម្តេចធិបតី ហ៊ុន ម៉ាណែត និង​ប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង (រូបថត៖ EPA)

The post ​រដ្ឋមន្ត្រី​ការ​បរទេស​​ថៃ គ្រោងចេញ​ទៅ​​​បារាំង​និង​ស្វីស​ ​ក្រោយ​កម្ពុជា​​ធ្វើ​​​យុទ្ធនាការ​ការ​ទូត​​ទៅ​កាន់អឺរ៉ុប​ appeared first on Kampuchea Thmey Daily.

​​បោះឆ្នោត​ក្នុងថ្ងៃតែ១ដូចជប៉ុនដែរ ប៉ុន្តែ​​​​​​​​​​​អន្តរជាតិ​​រក្សា​ជំហរ​​ស្ងាត់ស្ងៀមចំពោះ​លទ្ធផល​​ឆ្នោតនៅថៃ​​​​
​កា​របោះឆ្នោតនៅ​ប្រទេសថៃ កាលថ្ងៃទី​​៨ខែ​កុម្ភៈ បាន​​រៀបចំឡើង​​ ចំពេល​ជាមួយ​​គ្នា​នឹង​​ការ​បោះឆ្នោត​នៅ​​ប្រទេសជប៉ុន  ប៉ុន្តែ​​​​​​ស្ថានភាព​​​ក្រោយ​ការ​បោះឆ្នោត​នៃ​ប្រទេស​ទាំង​ពីរ​គឺ​ខុស​គ្នា​ដាច់ស្រឡះ​​ ដោយ​សារតែ​ការ​បោះឆ្នោតនៅថៃ​​ប្រឈម​ភាព​មិនប្រក្រតីច្រើន ខណៈ​នាយករដ្ឋមន្ត្រី​ជប៉ុនវិញ​​ទទួល​​​​សារ​អបអរសាទរ​​ជាច្រើន​​​​​ពីការឈ្នះឆ្នោត​ភ្លូកទឹក​​ភ្លូកដី​។​

លោក អានុទីន ឆានវីរៈគុល។ ​Standard

​​ការបោះឆ្នោត​នៅ​ប្រទេសជប៉ុន បាន​បញ្ចប់ទៅ​ដោយ​លទ្ធ​ផល​​ឈ្នះឆ្នោត​បាន​ទៅលើ​គណបក្ស​កំពុង​កាន់អំណាច និង​ការ​អបអរសាទរ​ពីបណ្តា​ប្រទេសជាមិត្ត​ជាច្រើន​​ភ្លាមៗ​តែម្តង​ ប៉ុន្តែ​ការ​បោះឆ្នោត​​​នៅប្រទេសថៃ​វិញ​​​រង​​សម្ពាធ​ពី​ការ​តវ៉ា​​យ៉ាង​ខ្លាំង​ដោយសារ​តែ​ការ​រកឃើញ​នូវ​ភាព​មិនប្រក្រតី​​ច្រើន​​នៅស្ទើរ​ទូទាំង​ប្រទេស​រហូត​ដល់​ពេលនេះ​​។

​​បន្ទាប់ពី​ការ​បោះឆ្នោត​៤ថ្ងៃ​ ​​​​មិន​មានប្រទេសណា​​បង្ហាញ​​ការ​​អបអរសា​ទរ​​ដល់​ការ​ឈ្នះឆ្នោត​​របស់​ លោក ​អានុទីន ឆានវីរៈគុល​​នោះទេ លើក​លែង​តែ​​​អ្នក​នាំពាក្យ​ក្រសួង​ការ​ប​​រទេសចិន លោក លីន ជៀន ​(Lin Jian)​ បានថ្លែង​​ដោយ​ផ្ទាល់​មាត់​ក្នុង​កម្មវិធី​សន្និសីទ​សារ​ព័ត៌មាន​​ជាប្រចាំ​ថា ​​«ការ​បោះឆ្នោត​ថៃ​ប្រព្រឹត្តទៅ​ដោយ​រលួន​»។ យោង​​ការ​ដាក់ស្រង់​ពី​សារ​ព័ត៌មាន Khaosod English​។​

​ក្រៅ​ពី​មន្ត្រី​ចិន ​ភ្លាមៗ​បន្ទាប់​ការ​មើល​ឃើញ​នូវ​លទ្ធផល​​​នាំ​មុខ​ដាច់កាន់តែឆ្ងាយ នាយករដ្ឋមន្ត្រី​សិង្ហបុរី លោក Lawrence Wong ក៏បាន​​​​​​​បញ្ជូសារអបអរសា​ទរ​ដល់​លោក អានុទីន ចំពោះការ​ឈ្នះឆ្នោតនោះ ដោយ​មិនបង្អ​ង់ចាំ​មើល​​ស្ថានភាពនៃ​ការ​បោះឆ្នោត​ឡើយ។ នៅ​ក្នង​សារ​ដែលចេញ​ផ្សាយ​ដោយ​​ CNA ​នាយករដ្ឋមន្ត្រី​​សិង្ហបុរី​ ក៏បានរំឭក​ដល់​ចំណង​ទំនាក់​ទំនង​​ខួប​៦០ឆ្នាំ​នៃ​ប្រទេសថៃ​និង​សិង្ហបុរី​ផងដែរ។

ក្រៅពីចិននិង​សិង្ហបុរី តៃ​វ៉ាន់​​ក៏បានចូលរួម​​​អបអរលោក​អានុទីន​ផងដែរ​។

​​លទ្ធផល​​បណ្តោះអាសន្ន​​​នៃការ​បោះឆ្នោត​​​​ក្នុង​ប្រទេសថៃ​ ត្រូវ​បាន​ប្រកាស​ជា​ប​ឋម​ថា គណបក្ស​ភូមិចៃ​ថៃ​របស់​លោក អានុទីន ឆានវីរៈគុល​ បាន​​ទទួល​ជ័យ​ជម្នះ​​​លើស​គេ​ ដោយ​ទទួលបាន​អាសនៈសរុប​​១៩៣ តាម​ពីក្រោយ​ដោយ​​គណបក្ស​ប្រជាជន​​ថៃ​​ទទួលបាន​អាសនៈ​១១៨​ រីឯ​គណបក្ស​​ភឿថៃ​ឈរ​នៅលំដាប់​លេខ​៣​ ទទួលបាន​អាសនៈ ៧៤ និង​គណបក្ស​ធំ​ទី៤ គឺ គណបក្ស​ Kla Tham ដោយ​ទទួល​បានអាសនៈចំនួន​​៥៨​។ ​​

លទ្ធផល​​ជ័យ​​ជម្នះ​លោក អានុទីន ឆានវីរៈគុល​ ដែល​ត្រូវគេ​ដឹងថា បាន​ប្រើប្រាស់​យុទ្ធសាស្រ្ត​​​ជំរុញ​ការ​គាំទ្រតាមចរន្ត​ជាតិនិយម ដោយ​​​​បង្ក​ឲ្យ​មានជម្លោះ​ប្រដាប់អាវុធ​ជាមួយកម្ពុជា ក្រោយ​ធ្លាក់​ប្រជាប្រិយភាពយ៉ាងខ្លាំង​នោះ ​មិន​​ស្ថិតនៅ​ផ្លូវ​​មោទន​​​ភាព​​ដែល​ប្រជាជន​ថៃ​ទូទៅ​​​​អបអរសាទ​រឡើយ ដោយ​​រហូត​ដល់​ពេលនេះ កា​រផ្ទុះ​បាតុកម្ម​តវ៉ា​ បាន​កើត​ឡើង​នៅ​ច្រើន​ខេត្ត និង​ច្រើន​មណ្ឌល​បោះឆ្នោត ជាពិសេស​ការ​កើន​ឡើង​​នៃចរន្ត​ទាមទារ​ឲ្យ​មានការ​រាប់សន្លឹកឆ្នោតឡើងវិញ ព្រោះ​តែ​ការ​រកឃើញ​នូវ​ភាព​មិនប្រក្រតី​ច្រើន​ពេក​។

​​ប៉ុន្តែ​សម្រាប់ការ​បោះឆ្នោត​នៅប្រទេសជប៉ុន​ក្នុងថ្ងៃ​តែមួយ​វិញ ​​យោង​សារ​ព័ត៌មាន​ជប៉ុន Japan Times លទ្ធ​ផល​​​បង្ហាញ​ថា គណបក្ស​​​ប្រជាធិបតេយ្យ​សេរី (​LDP) ​ដែល​កំពុង​​កាន់អំណាច  ​របស់លោកស្រី​នាយករដ្ឋមន្ត្រី សាណា​អេ តាកាអ៊ិឈិ (Sanae Takaichi) បាន​ទទួលអាសនៈសភាកើន​ឡើង​ពី​​១៩៨នៅមុន​ការ​បោះឆ្នោត​​ ដល់​​៣១៦អាសនៈ​ ដែល​ជាសម្ទុះ​គាំទ្រ​ដ៏ខ្លាំង។

នាយករដ្ឋមន្ត្រី​ជប៉ុន សាណាអេ តាកាអ៊ិឈិ។ Bloomberg

​ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​លទ្ធផល​​​ឆ្នោតកាលពីថ្ងៃ​​​​ចន្ទ ​ប្រទេសជាច្រើន​បាន​ប្រកាស​​​អបអរ​សាទរ​លោកស្រី សាណាអេ ដែល​ត្រូវ​បាន​ប្រជាជន​​ជប៉ុន​បោះឆ្នោត​គាំទ្រ​ឈ្នះភ្លូកទឹកភ្លូកដី​។ ប្រទេសដែល​ចេញ​សារ​អ​បអរសាទ​រ​នោះ រួម​មាន ​​​​​ប្រធានាធិបតី​​ ដូណាល់ ត្រាំ​, ម៉ាឡេស៊ី, តៃ​វ៉ាន់ , កូរ៉េខាងត្បូង, សិង្ហបុរី, ប៉ាគីស្ថាន, និង​ក៏មាន​​ ឥណ្ឌា ​កាណាដា និង​អ៊ីស្រាអែលផង​ដែរ​។

សរុប​សេចក្តី​មក​ រហូតមក​ដល់​ពេលនេះ សហគមន៍​​​​​​​​អន្តរជាតិ​​​​កំពុង​​​​រង់ចាំមើល​​​កា​រវិវឌ្ឍន៍​ព្រឹត្តិការណ៍​​​ក្រោយ​ការ​បោះឆ្នោតនៅ​ប្រទេសថៃ​ដែល​មាន​​ចរន្តនៃការ​តវ៉ា​ខ្លាំង ដោយសារ​តែ​រក​ឃើញ​​នូវភាព​មិន​ប្រក្រតីច្រើន និង​ចរន្តនៃ​ការ​តវ៉ា​​​កាន់តែខ្លាំង ដោយសារ​តែ​លទ្ធផល​ឈ្នះឆ្នោតរបស់​គណបក្ស​ភូមិចៃ​ថៃ​​ បាន​ផ្ទុយស្រឡះ​ចំពោះលទ្ធផល​​នៃការ​ស្ទង់មតិនានា​​នៅមុន​ការ​​បោះឆ្នោត​ ដែលគណបក្ស​​​ភូមិចៃថៃ​​​​គ្មានប្រជាប្រិយភាព​អាចយកឈ្នះការ​បោះឆ្នោតនោះទេ​៕​​

រ៉ាន់ រើយ​​

The post ​​បោះឆ្នោត​ក្នុងថ្ងៃតែ១ដូចជប៉ុនដែរ ប៉ុន្តែ​​​​​​​​​​​អន្តរជាតិ​​រក្សា​ជំហរ​​ស្ងាត់ស្ងៀមចំពោះ​លទ្ធផល​​ឆ្នោតនៅថៃ​​​​ appeared first on Kampuchea Thmey Daily.

ភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅថៃ​ ផ្ទុះ​ឡើង​ច្រើនខេត្ត ខណៈ អានុទីន​​ថា​ រួចរាល់​ជាង​៩០%​​
​​​​​​ភាពមិន​ប្រក្រតី​​និង​ការ​បន្លំ​​ក្នុងការ​បោះឆ្នោត​ក្នុង​ប្រទេសថៃ​​បាន​ផ្ទុះ​ឡើង​ជា​បន្តបន្ទាប់​​ ដោយ​ជំរុញ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតថៃ​ បើក​កិច្ច​ប្រជុំ​​ផ្ទៃ​ក្នុង​​​បន្ទាន់​មួយ​នៅ​ថ្ងៃ​​ទី១០ខែ​កុម្ភៈនេះ​​​ ខណៈអតីត​​​​​មន្ត្រី​​នៃគណ​កម្ម​​ការ​រៀបចំ​ការ​បោះឆ្នោត​ចេញ​មក​រិះគន់​ការ​បោះឆ្នោត​លើក​នេះ ព្រមទាំង​ព្រលយ​អំពី​​​​​លទ្ធភាព​​ដែល​អាច​​​ឲ្យ​រៀបចំ​ការ​បោះឆ្នោត​ឡើងវិញទៀតផង​។

​លោក អានុទីន ដឹកនាំ​មន្ត្រី​រដ្ឋាភិបាល​នៃ​រដ្ឋបាលចាស់​ចូលប្រជុំ​នៅថ្ងៃទី១០ខែកុម្ភៈ។ Standard

​​សារ​ព័ត៌មាន​ថៃ​ជាច្រើន​ បាន​ងាក​មកចាប់​អារម្មណ៍​​​ចុះ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​អំពី​ការ​តវ៉ា​របស់​ប្រជាជន​ថៃ នៅខេត្តមួយចំនួន មានដូចជា ខេត្ត Phatum Thani ​ខេត្ត Chon Buri ​ខេត្ត Ubon Ratchathani ខេត្ត Si Sa Ket ខេត្ត Phuket និង​ បណ្តា​ទីតាំង​ស្ថានីយបោះឆ្នោត​ជាច្រើនទៀត​។​​​

យោងការផ្សាយ​របស់​​សារព័ត៌មាន Thai Enquirer ​​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោតថៃ​ បានបើក​កិច្ច​ប្រជុំ​​​​ផ្ទៃក្នុង​​ជុំវិញ​ភាព​មិនប្រក្រតី​​ដែល​ត្រូ​វបានគេសង្ស័យនៅក្នុងការរាប់សន្លឹកឆ្នោត និង ការ​ដោះស្រាយ​​ទំនាស់​​​ ដោយ​គណៈកម្មការ​នេះ​​ត្រុវ​តម្រូវ​ឲ្យ​ប្រធានគណៈកម្មការ​​បោះឆ្នោតតាមបណ្តាខេត្ត​​សរសេរ​បកស្រាយ​​​ មុន​​​​គណៈកម្មការ​​បោះឆ្នោតថ្នាក់​ជាតិ​បកស្រាយ​ទៅដល់សាធារណៈជន​។

​ភាព​មិនប្រក្រតី​នៃការ​បោះឆ្នោត​នៅ​ប្រទេសថៃ​បាន​​ផ្ទុះ​ឡើង​​និង​រីករាលដាលយ៉ាង​ឆាប់រហ័ស​ទៅ​ច្រើន​តំបន់ ខណៈ​មាន​​ថ្នាក់ដឹកនាំ​នយោបាយ​​បានចេញ​មក​​​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​ជាបន្តបន្ទាប់ដូច​គ្នា។​

សារ​ព័ត៌មាន The Standard របស់​ប្រទេសថៃ បាន​ស្រង់សំណេរ​របស់​ លោក  Phumtham Wechayachai ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់មួយរូប​របស់​គណបក្ស​ភឿថៃបង្ហោះនៅថ្ងៃទី​​១០​កុម្ភៈនេះ​ថា «ការ​បោះឆ្នោត​​មាន​​ភាព​​មិនប្រក្រតី​និង​ទាមទារ​ឲ្យ​មានការ​ទទួលខុសត្រូវ​​» ដោយសង្កត់ធ្ងន់ថា ​គណបក្ស​នេះ​​ក៏មើលឃើញ​​​​នូវ​ភាព​មិនប្រក្រតី​កើតឡើង​ដូច​ប្រជាជន​​ជាច្រើនតំបន់​បានមើលឃើញ​ដែរ។

​ជាមួយ​​គ្នានោះ​អតីត​​សមាជិក​​​គណកម្មការ​រៀបចំការ​បោះឆ្នោតថៃ​ លោក ​Somchai Srisutthiyakorn ត្រូវ​បាន​កាសែត Khaosod English របស់​ប្រទេសថៃ​ស្រង់សំណេរ​ក្នុងហ្វេសប៊ូករបស់លោក បាន​​ផ្សាយថា ​ភាព​មិន​ប្រក្រត្រី​ដែលបាន​កើត​ឡើង​នេះ បង្ហាញ​ពី​ភាព​​​ខ្វះវិជ្ជាជីវៈរបស់មន្ត្រី និង​ការ​គ្រប់គ្រង​​ការ​បោះឆ្នោត​​។

តាមអ្វីដែល​លោកបានលើក​ឡើង ការបោះឆ្នោតថ្ងៃទី៨ខែកុម្ភៈ ឆ្នាំ ២០២៦​ បានឃើញបាតុភូតជាច្រើនដែលឆ្លុះបញ្ចាំងថា គណៈ​កម្មការរៀបចំការបោះឆ្នោតនៅតែមិនទាន់បានគ្រប់គ្រងការបោះឆ្នោតតាមរបៀបវិជ្ជាជីវៈនៅឡើយ។ មន្ត្រីការិយាល័យបោះឆ្នោតខ្វះស្តង់ដារស៊ីសង្វាក់គ្នាក្នុងការអនុវត្តភារកិច្ចរបស់ពួកគេ។

​បើតាមការ​ចុះ​ផ្សាយ​នោះ ​ភាព​មិនប្រក្រតី​កើនឡើង​យ៉ាងរហ័ស​នេះ ការ​រាប់សន្លឹកឆ្នោត​​​នៅតាមស្ថានីយបោះឆ្នោតខ្លះមិនអាចឆ្លុះ​បញ្ចាំង​ពីដំណោះស្រាយ​ទាំងមូល​ទេ ហើយ​​ ដើម្បីដោះស្រាយ​​បញ្ហា​នេះ​ឲ្យ​បាន​ល្អ ការ​បោះឆ្នោតឡើង​វិញ​​​​ជាវិធីសាស្ត្រ​ដើម្បី​បញ្ចប់​​​​​​​​​​ការតវ៉ា​។​

​នៅ​ថ្ងៃទី​​១០ខែកុម្ភៈនេះ លោក អានុទីន ឆានវីរៈគុល នាយករដ្ឋមន្ត្រី​ចាំផ្ទុះ​​ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍មុនដឹកនាំ​កិច្ចប្រជុំគណៈរដ្ឋមន្ត្រី​​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ដោយបញ្ជាក់ថា លទ្ធផលនៃការបោះឆ្នោតមិនទាន់ជាផ្លូវការនៅឡើយទេ គឺប្រហែល ៩២%។ ដូច្នេះ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើជំហររបស់ប្រធានសភាតំណាង​រាស្ត្រ​ ឬការបង្កើតរដ្ឋាភិបាលថ្មីនោះទេ​​ ដោយស្នើសុំឱ្យរង់ចាំការបញ្ជាក់ពេញលេញពីគណៈកម្មការរៀបចំការបោះឆ្នោត (EC)៕​​

រ៉ាន់ រើយ​

The post ភាពមិនប្រក្រតីជុំវិញការបោះឆ្នោតនៅថៃ​ ផ្ទុះ​ឡើង​ច្រើនខេត្ត ខណៈ អានុទីន​​ថា​ រួចរាល់​ជាង​៩០%​​ appeared first on Kampuchea Thmey Daily.

​​​​ប្រឈម​​​ប្រជាប្រិយភាព​ដ៏អន់​ លោក អានុទីន ថា ​លោក ស្គាល់​ប្រព័ន្ធថៃ​
​ប្រធាន​គណបក្ស​ភូមិចៃ​ថៃ លោក អានុទីន ឆានវីរៈគុល​ ​ដែល​​​​​​បាន​ជ្រើ​ស​រើ​ស​ផ្លូវ​នយោបាយ​​​​យក​កម្ពុជា​ជាចំណាប់ខ្មាំង សម្រាប់​​​​​បង្កើន​ប្រជាប្រិយភាព​​ក្នុងការ​បោះឆ្នោត​របស់ខ្លួន​នោះ បាន​​អះអាង​​អំពី​​​ក្តីរំពឹង​ទទួល​បាន​ទំនុកចិត្ត​ពីអ្នកបោះឆ្នោត​​​សម្រាប់​ការបោះឆ្នោតនៅ​ចុង​សប្តាហ៍​នេះ បើទោះបី​​ជា​ការ​ស្ទង់មតិ​​​ថ្មីៗនេះ​បង្ហាញ​ថា ​«លោក​គ្មាន​ប្រជាប្រិយភាព​​​​​ឈ្នះឆ្នោត​ឡើយ»។​

​លោក អានុទីន ឆានវីរៈគុល​ ​ពេលចុះ​ឃោសនា​រក​ការ​គាំទ្រ​។ Khaosod English

​​​​ក្នុងអំឡុង​ពេលចុះ​ទៅ​ឃោសនា​រក​​ការ​គាំទ្រ​ពី​ប្រជាជន​​នៅ​ខេត្ត​​ក្នុង​ភូមិភាគ​ឦសាន្ត​ប្រទេស​​ថៃ រួម​មាន​ខេត្ត អ៊ូប៊ុន ខេត្តស៊ីសាកេត ខេត្តស៊ូរិន ដែល​ជាប់​ព្រំ​ដែន​ជាមួយ​ប្រទេសកម្ពុជា និង​ដែល​ទើប​បញ្ចប់ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ​ ​លោក ​អានុទីន ដែល​ត្រូវ​បាន​ស្ទាក់​សួរ​ដោយ​សារ​ព័ត៌មាន​ Chanel News Asia (CNA) បាន​និយាយ​ថា​៖«​ខ្ញុំ​​​ត្រូវ​​​តែ​និយាយ​ថា យើង​​​​ប៉ុនប៉ង​ខ្ពស់។ ​ខ្ញុំគិតថា ​យើង​​នឹង​​មានលទ្ធភាព​​​​ទទួល​​​ការ​ទុកចិត្ត​​និង​ទំនុកចិត្ត​​ពី​​អ្នក​បោះឆ្នោត​របស់​យើង​»។

​​​CNA បាន​ស្រង់​សម្តី​លោក អានុទីន ដូច​បាន​និយាយថា៖​«​​​យើង​យល់​នូវ​អ្វី​​ដែល​​​​ប្រជាជន​ថៃ​​ត្រូវ​ការ​។ ​យើង​​យល់​​​ដឹង​ពី​​របៀប​ដោះស្រាយ​​​​​ប្រព័ន្ធ​ដែល​ដំណើរការ​ក្នុង​ប្រទេសថៃ​ ​យើង​​​មាន​​អ្នក​ជំនាញ​ច្រើន​​​ដែលចូលរួម​​​ជាមួយ​យើងដើម្បី​នាំ​ប្រទេសថៃ​​​ឆ្ពោះទៅ​​មុខ​ទៀត​»។​​

​​​​លទ្ធផល​ស្ទង់មតិ​​​​ចេញ​ផ្សាយ​កាល​ពីចុង​សប្តាហ៍​ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​រដ្ឋបាល​ជាតិ (​NIDA) ​បាន​​បង្ហាញ​ថា ការ​គាំទ្រ​លើលោក​អានុទីន​ មានត្រឹមតែប្រមាណ​១០ភាគរយប៉ុណ្ណោះ ខណៈការគាំទ្រ​​លើ​​បេក្ខភាព​មកពីគណបក្ស​​​​ប្រជាជន​ថៃ​​ មានរហូត​ដល់​ជាង​២០ភាគរយ។​

​​លោក អានុទីន ឆានវីរៈគុល​ ដឹកនាំ​គណបក្ស​​​ភូមិចៃ​ថៃ​​​​​​ទទួលបាន​ការ​គាំទ្រ​​លំដាប់​លេខ​រៀង​ទី​៣​កាល​ពី​​ការ​បោះឆ្នោត​​ក្នុង​​ខែ​ឧសភា​​ឆ្នាំ​​២០២៣ ប៉ុន្តែ​​បាន​ឱកាស​​​ឡើង​​កាន់​កៅអី​នាយករដ្ឋមន្ត្រី​​ទី​​៣២​របស់​ប្រទេស​ថៃ​ បន្ទាប់​ពី​លោក​បាន​​ដឹកនាំ​គណបក្ស​នេះ​ចេញ​ពីរដ្ឋាភិបាល​ចម្រុះ​​ដឹកនាំ​ដោយ​លោកស្រី​ ផែថងថាន​ ស៊ីណាវ៉ាត្រ ដែល​ត្រូវ​បាន​តុលាការ​ធម្មនុញ្ញ​​​បណ្តេញចេញពីអំណាច​​កាល​ចុង​ខែ​សីហាឆ្នាំ​២០២៥ ដោយសារ​តែ​​ការ​រកឃើញ​រំលោភ​ក្រមរដ្ឋធម្មនុញ្ញដែលតាក់​តែង​ឡើង​ដោយ​របប​យោធា​​ថៃ​​​​នោះ​។

​លោក ​អានុទីន ​​ដែល​​​​​ផ្តាច់ខ្លួន​ពី​​​​​​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿថៃ ហើយ ​ទៅចង​សម្ព័ន្ធ​ភាព​រយៈពេលខ្លី​​ជាមួយ​គណបក្ស​ប្រជាជន​ថៃ​ ដើម្បី​​​ដឹកនាំ​រដ្ឋាភិបា​ល​ថៃ​រយៈពេលត្រឹមតែ៤ខែ​ សម្រាប់​ដឹកនាំ​​ធ្វើ​​​​​វិសោធ​នកម្ម​រដ្ឋ​ធម្មនុញ្ញថៃ និង​ធានាប្រក្រតីភាព​រដ្ឋាភិបាល​ ក្រោយ​ពី​ដក​លោកស្រី​ ផែថងថាន​ ប៉ុន្តែ​ក្រោយ​ទទួលបាន​អំណាច​​ក្នុងដៃ លោក អានុទីន មិន​បាន​​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​ជាមួយគណបក្ស​ប្រជាជន​ថៃ​ទេ​។

​​អំឡុង​ពេលវិបត្តិនយោបាយផ្ទៃក្នុងថៃនោះ លោក អានុទីន បែរជាទៅ​​បង្កើត​ភាព​តានតឹង​ជាមួយ​​​​​កម្ពុជា បង្កជម្លោះ​នៅតាមព្រំដែន ប្រកាសដកខ្លួន​​ចេញពី​ការ​អនុវត្តកិច្ចព្រមព្រៀង​សន្តិភាព​​ដែលខ្លួន​បានចុះ​ហត្ថលេខា​នៅ​​ទីក្រុង​កូឡាឡាំពូ​កាល​ថ្ងៃទី​​២៦ខែ​តុលា​ឆ្នាំ​២០២៥ ​ដែលសម្របសម្រួល​និង​ធ្វើជាសាក្សី​​ដោយ​​​​នាយករដ្ឋមន្ត្រី​​​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជា​ប្រធានអាស៊ាន​ និង​​​​​ប្រធានាធិបតី​ សហរដ្ឋអាមេរិក លោក ដូណល់ ត្រាំ​។​

​​នៅ​ក្នុង​លទ្ធផល​​ស្ទង់​មតិជា​បន្តបន្ទាប់​​នៅ​មុន​ការ​បោះឆ្នោត​ផ្លូវការ បេក្ខភាព​នាយករដ្ឋមន្ត្រី​​របស់​លោក អានុទីន និង​គណបក្ស​ភូមិចៃ​ថៃ​របស់​លោក គ្មាន​ប្រជាប្រិយភា​ព​ឈ្នះ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ​នោះទេ ដោយ​នៅពីក្រោយ​ឆ្ងាយ​​​គណបក្ស​ប្រជាជនថៃដឹកនាំ​ដោយ​ក្រុម​​យុវជន​កំណែទម្រង់ និងគណបក្ស​ភឿថៃ​​ដឹកនាំ​ដោយ​អ្នកស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្ត្រី​ ថាក់ស៊ីន ស៊ីណាវ៉ាត្រ​ ដែលកំពុង​ជាប់ពន្ធនាគារ​​​ក្នុងទីក្រុងបាងកក​ ក្រោម​បទ​ចោទ​​សូក​ប៉ាន់​ប៉ូលិស​​កាល​ពីជាង​១០ឆ្នាំមុន​៕​

រ៉ាន់ រើយ​

The post ​​​​ប្រឈម​​​ប្រជាប្រិយភាព​ដ៏អន់​ លោក អានុទីន ថា ​លោក ស្គាល់​ប្រព័ន្ធថៃ​ appeared first on Kampuchea Thmey Daily.