វីទីត មុនតាប៊ន Archives - Kampuchea Thmey Daily

កម្ពុជា​កត់​សម្គាល់​ថា​លោក មុនតាប៊ន មិន​យក​ចិត្ត​ទុកដាក់​លើ​ភស្ភុតាង​នៃការ​បំពាន​របស់​ថៃលើពលរដ្ឋ​ខ្មែរ​​ទេ
កម្ពុជា​បាន​កត់​សម្គាល់​ថា​ ភស្ភុតាង និង​ការ​ព្រួយ​បារម្ភ​ផ្នែក​ច្បាប់​ដែល​បាន​ផ្ដល់​ទៅ​កាន់​លោក​ វីទីត មុនតាប៊ន មិន​ទាន់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​សមស្រប​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ​។ ដោយ​កម្ពុជា​បន្ត​រម្លឹក​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​ជា​ជន​ជាតិ​ថៃ​នេះ​សូម​គោរព​នូវ​វិជ្ជាជីវៈ និង​មិន​ត្រូវ​លម្អៀង។

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​ថ្ងៃទី​២៩​ ខែ​វិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកម្ម​អចិន្ត្រយ៍​កម្ពុជា​ប្រចាំ​អង្គការ​សហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​នៅ​ទីក្រុង​ហ្សឺណែវ​បាន​លើក​ឡើងថា​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ការ​ឆ្លើយ​តប​សម​ស្រប​ណា​មួយ​ពី​លោក មុនតាប៊ន លើ​ភស្ភុតាង និង​ការ​ព្រួយ​បារម្ភ​ផ្នែក​ច្បាប់​ដែល​ផ្ដល់​ជូន​អ្នក​កាន់​អាណត្តិ​រូប​នេះ​​ជា​បន្តបន្ទាប់​ទេ។

​​​​​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​បាន​សរសេរ​ថា៖ «​កម្ពុជា​បាន​កត់​សម្គាល់​ថា​ ភស្ភុតាង និង​ការ​ព្រួយ​បារម្ភ​ផ្នែក​ច្បាប់ ដែល​បាន​ផ្ដល់​ទៅ​អ្នក​កាន់​អាណត្តិ​ជា​បន្តបន្ទាប់​ មិន​ទាន់​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​សមស្រប​នៅ​ឡើយ​ទេ ហើយ​សង្ឃឹម​ថា​ ការ​ចូលរួម​នៅពេល​អនាគត​នឹង​មាន​ភាព​ច្បាស់លាស់ តម្លាភាព និង​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ជាង​នេះ​ក្នុង​កម្រិត​ដែល​អ្នក​កាន់​អាណត្តិ​ត្រូវ​មាន»។

ដោយ​មើល​ឃើញ​ពី​ហានិភ័យ​ធ្ងនធ្ងរ​ដែល​ប្រជាជន​ស៊ីវិល​នៅ​តាម​បណ្ដោយ​ព្រំដែន​កំពុង​ប្រឈម​មុខ​នាពេល​បច្ចុប្បន្ន កម្ពុជា​ជឿ​ជាក់​ថា​លោក មុនតាប៊ន នឹង​ចូល​រួម​កាន់​តែ​គ្រប់​ជ្រុងជ្រោយ​បន្ថែម​ទៀត​ក្នុងការ​ដោះស្រាយ​ស្ថាន​ការណ៍​នេះ​។ ខណៈ​បាន​លើក​ឡើងថា​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃទី​២៤​កន្លង​ទៅ​របស់​មុនតាប៊ន មិន​បាន​ផ្ដោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​ កម្ពុជា ថៃ​ នៅ​តាម​បណ្ដោយ​ព្រំដែន​ឡើយ។

កម្ពុជា​ក៏បាន​រម្លឹក​លោក មុនតាប៊ន ​ពី​ក្រម​សីលធម៌ ​វិជ្ជាជីរៈ ភាព​មិន​លម្អៀង​របស់​អ្នក​រាយការណ៍​ពិសេស​កម្ពុជា​សង្ឃឹម​ថា​លោក​ មុនតាប៊ន ដែល​ជា​ជន​ជាតិ​ថៃ​រូប​នេះ​បន្ត​ប្រកាន់​ខ្ជាប់​ចំពោះ​ក្រម​ប្រតិបត្តិ​ និង​ធ្វើការ​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ព្រួយ​បារម្ភ​ដែល​កើត​មាន​ឡើង​​ក្នុង​ន័យ​ចូលរួម​ពង្រឹង​សុចរិតភាព​នៃ​ប្រព័ន្ធ​នីតិវិធី​ពិសេស​របស់​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​។

​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា កន្លង​ទៅ​លោក វីទីត មុនតាប៊ន ដែល​ជា​អ្នក​រាយការណ៍​ពិសេស​ស្ដីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ទើប​តែ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ជា​លើក​ដំបូង​លើ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ដោយ​បាន​ថ្លែង​ស្វាគមន៍​សេចក្ដី​ថ្លែងការណ៍​សន្ដិភាព​កម្ពុជា​ថៃ​ និង​ថា​ការ​អនុវត្តន៍​មនុស្ស​ធម៌​គឺ​ជា​កត្តា​ចាំ​បាច់​ ​ដែល​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​តាន​តឹង​ និង​ដោះស្រាយ​ជម្លោះ​ដោយ​សន្ដិវិធី​ស្របតាម​ច្បាប់​អន្តជាតិ​។ ទោះ​ជា​យ៉ាង​ណា​លោក​មិន​បាន​លើក​ពី​បញ្ហា​នៃ​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​លើ​ពលរដ្ឋ​កម្ពុជា​ពី​សំណាក់​ទាហាន​ថៃ​នោះ​ទេ​។

ទាហាន​ថៃ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់​ក្រោយ​មាន​បទ​ឈប់​បាញ់​កាល​ពី​យប់​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥។ សម្មភាព​របស់​ទាហាន​ថៃ​រួម​មាន​ការ​ចូល​មក​ដេញ​ពលរដ្ឋ​ខ្មែរ​ចេញពី​ផ្ទះ​សំបែង វាយ​បំផ្លាញ​ផ្ទះ​សំបែង​ពលរដ្ឋ អនុញ្ញាត​ឱ្យ​មាន​ការ​ចាក់​ឧបករណ៍​បំពង​សំឡេង​រំខាន​ប្រជាពលរដ្ឋ បាញ់​ប្រហារ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​​នៅ​ភូមិ​ព្រៃ​ចាន់ និង​ជោគ​ជ័យ​ ឃុំអូរបីជាន់​ ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ ព្រមទាំង​ធ្វើ​សកម្មភាព​ប្លន់​ វាយ​ធ្វើ​បាប​យក​ទ្រព្យសម្បត្តិ​ពលករ​ខ្មែរ និង​ចាប់​រំលោភ​ស្ត្រី​ខ្មែរ​ម្នាក់​ដែល​ព្យាយាម​ត្រលប់​មក​កម្ពុជា​វិញ​។ សកម្មភាព​ទាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ថ្កោល​ទោស​ជា​បន្តបន្ទាប់​នឹង​ទាមទារ​ឱ្យថៃ​ចេញ​មក​ទទួល​ខុស​ត្រូវ​ផងដែរ​៕

អត្ថបទដោយ ហ៊ុន ​សិរីវឌ្ឍន៍

The post កម្ពុជា​កត់​សម្គាល់​ថា​លោក មុនតាប៊ន មិន​យក​ចិត្ត​ទុកដាក់​លើ​ភស្ភុតាង​នៃការ​បំពាន​របស់​ថៃលើពលរដ្ឋ​ខ្មែរ​​ទេ appeared first on Kampuchea Thmey Daily.