ព័ត៌មានជាតិ
កម្ពុជាកត់សម្គាល់ថាលោក មុនតាប៊ន មិនយកចិត្តទុកដាក់លើភស្ភុតាងនៃការបំពានរបស់ថៃលើពលរដ្ឋខ្មែរទេ
កម្ពុជាបានកត់សម្គាល់ថា ភស្ភុតាង និងការព្រួយបារម្ភផ្នែកច្បាប់ដែលបានផ្ដល់ទៅកាន់លោក វីទីត មុនតាប៊ន មិនទាន់ទទួលបានការយកចិត្តទុកដាក់សមស្របនៅឡើយទេរហូតមកដល់ពេលនេះ។ ដោយកម្ពុជាបន្តរម្លឹកអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាដែលជាជនជាតិថៃនេះសូមគោរពនូវវិជ្ជាជីវៈ និងមិនត្រូវលម្អៀង។

ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានបេសកម្មអចិន្ត្រយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវបានលើកឡើងថារហូតមកដល់ពេលនេះមិនមានការឆ្លើយតបសមស្របណាមួយពីលោក មុនតាប៊ន លើភស្ភុតាង និងការព្រួយបារម្ភផ្នែកច្បាប់ដែលផ្ដល់ជូនអ្នកកាន់អាណត្តិរូបនេះជាបន្តបន្ទាប់ទេ។
ក្នុងសេចក្ដីថ្លែងការណ៍នោះបានសរសេរថា៖ «កម្ពុជាបានកត់សម្គាល់ថា ភស្ភុតាង និងការព្រួយបារម្ភផ្នែកច្បាប់ ដែលបានផ្ដល់ទៅអ្នកកាន់អាណត្តិជាបន្តបន្ទាប់ មិនទាន់ទទួលបានការយកចិត្តទុកដាក់សមស្របនៅឡើយទេ ហើយសង្ឃឹមថា ការចូលរួមនៅពេលអនាគតនឹងមានភាពច្បាស់លាស់ តម្លាភាព និងការប្ដេជ្ញាចិត្តខ្ពស់ជាងនេះក្នុងកម្រិតដែលអ្នកកាន់អាណត្តិត្រូវមាន»។
ដោយមើលឃើញពីហានិភ័យធ្ងនធ្ងរដែលប្រជាជនស៊ីវិលនៅតាមបណ្ដោយព្រំដែនកំពុងប្រឈមមុខនាពេលបច្ចុប្បន្ន កម្ពុជាជឿជាក់ថាលោក មុនតាប៊ន នឹងចូលរួមកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀតក្នុងការដោះស្រាយស្ថានការណ៍នេះ។ ខណៈបានលើកឡើងថាសេចក្ដីប្រកាសកាលពីថ្ងៃទី២៤កន្លងទៅរបស់មុនតាប៊ន មិនបានផ្ដោតលើបញ្ហាសិទ្ធិមនុស្សពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ កម្ពុជា ថៃ នៅតាមបណ្ដោយព្រំដែនឡើយ។

កម្ពុជាក៏បានរម្លឹកលោក មុនតាប៊ន ពីក្រមសីលធម៌ វិជ្ជាជីរៈ ភាពមិនលម្អៀងរបស់អ្នករាយការណ៍ពិសេសកម្ពុជាសង្ឃឹមថាលោក មុនតាប៊ន ដែលជាជនជាតិថៃរូបនេះបន្តប្រកាន់ខ្ជាប់ចំពោះក្រមប្រតិបត្តិ និងធ្វើការពិចារណាដោយប្រុងប្រយ័ត្នចំពោះការព្រួយបារម្ភដែលកើតមានឡើងក្នុងន័យចូលរួមពង្រឹងសុចរិតភាពនៃប្រព័ន្ធនីតិវិធីពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កន្លងទៅលោក វីទីត មុនតាប៊ន ដែលជាអ្នករាយការណ៍ពិសេសស្ដីពីសិទ្ធិមនុស្សនៅកម្ពុជាទើបតែចេញសេចក្ដីថ្លែងការណ៍ជាលើកដំបូងលើជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានថ្លែងស្វាគមន៍សេចក្ដីថ្លែងការណ៍សន្ដិភាពកម្ពុជាថៃ និងថាការអនុវត្តន៍មនុស្សធម៌គឺជាកត្តាចាំបាច់ ដែលត្រូវកាត់បន្ថយនូវភាពតានតឹង និងដោះស្រាយជម្លោះដោយសន្ដិវិធីស្របតាមច្បាប់អន្តជាតិ។ ទោះជាយ៉ាងណាលោកមិនបានលើកពីបញ្ហានៃការរំលោភបំពានសិទ្ធិមនុស្សលើពលរដ្ឋកម្ពុជាពីសំណាក់ទាហានថៃនោះទេ។
ទាហានថៃបានធ្វើទុក្ខបុកម្នេញលើពលរដ្ឋខ្មែរជាបន្តបន្ទាប់ក្រោយមានបទឈប់បាញ់កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ សម្មភាពរបស់ទាហានថៃរួមមានការចូលមកដេញពលរដ្ឋខ្មែរចេញពីផ្ទះសំបែង វាយបំផ្លាញផ្ទះសំបែងពលរដ្ឋ អនុញ្ញាតឱ្យមានការចាក់ឧបករណ៍បំពងសំឡេងរំខានប្រជាពលរដ្ឋ បាញ់ប្រហារបណ្ដាលឱ្យមានមនុស្សស្លាប់ និងរបួសនៅភូមិព្រៃចាន់ និងជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រមទាំងធ្វើសកម្មភាពប្លន់ វាយធ្វើបាបយកទ្រព្យសម្បត្តិពលករខ្មែរ និងចាប់រំលោភស្ត្រីខ្មែរម្នាក់ដែលព្យាយាមត្រលប់មកកម្ពុជាវិញ។ សកម្មភាពទាំងនេះត្រូវបានរដ្ឋាភិបាលកម្ពុជាថ្កោលទោសជាបន្តបន្ទាប់នឹងទាមទារឱ្យថៃចេញមកទទួលខុសត្រូវផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


