វ៉ាន វ៉ុន Archives - Kampuchea Thmey Daily

ល្ងាចនេះ វ៉ាន វ៉ុន ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​នៅប្រទេសបារាំង
កីឡាករ​​ជន​មាន​ពិការភាព​ជម្រើស​ជាតិ​កម្ពុជា វ៉ាន វ៉ុន នឹង​ប្រកួត​អត្តពលកម្ម​លើ​វិញ្ញាសា​ប្រណាំង​រទេះ​​ចម្ងាយ​១០០​ម៉ែត្រ (T54) ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ក្នុង​ទីក្រុ​ង​បារីស ប្រទេស​បារាំង។

តាម​កាល​វិភាគ វ៉ាន វ៉ុន ដែល​ជា​អត្តពលិក​ពិការភាព​កម្ពុជា​តែ​ម្នាក់​គត់​ទទួល​បាន​សិទ្ធិ​​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក​​នេះ​​ត្រូវ​ប្រកួត​វេលា​ម៉ោង​១១:៥២​នាទី ត្រូវ​នឹង​ម៉ោង​​៤:៥០​នាទី​ល្ងាច​នៅ​កម្ពុជា ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៤។

វ៉ាន វ៉ុន ស្ថិតនៅក្នុងក្រុមទី១ (Heat 1) ជាមួយកីឡាករមកពី​ប្រទេស ម៉ិកស៊ិក ចិន អូស្ត្រាលី ហ្គំប៊ី អាមេនី និងថៃ ខណៈក្រុម​ទី​២​មានកីឡាករ​​៧​រូប​ផ្សេង​ទៀត។ កីឡាករ​ទាំង​១៤​​រូប​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​១​ដើម្បី​ជ្រើស​រើស​យក​៨​រូប​ចុង​ក្រោយ​បន្ត​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ ​កីឡាករ​លំដាប់​កំពូល​៣​រូប​នៃ Heats ទាំង​ពីរ និង​កីឡាករ​២​រូប​ទៀត​ដែល​មាន​ថិរវេលា​ល្អ​បំផុត។

នៅ​ក្នុង Heat ជា​មួយ វ៉ាន វ៉ុន មាន​កីឡាករ​ថៃ  Athiwat Paeng-Nea ជា​អ្នក​កាន់​កំណត់​ត្រា​ថិរវេលា​​លឿន​បំផុត​ពិភព​លោក​គឺ​រូប​គេ​​ធ្វើ​បាន​ថិរវេលា១៣.៦៣​វិនាទី ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៤។ រូប​គេ​ជា​ម្ចាស់​មេដាយ​មាស​​ប៉ារ៉ាឡាំពិក​​កាល​ពី​ឆ្នាំ​២០២០ នៅ​ជប៉ុន លើ​វិញ្ញាសា​១០០​ម៉ែត្រ​នេះ​ ដូច្នេះ​រូប​គេ​​ត្រូវ​ការពារ​តំណែង​មេដាយ​មាស​របស់​ខ្លួន។

វ៉ាន វ៉ុន ​ធ្លាប់​បាន​ចូល​រួម​ប្រកួត​កីឡាប៉ារ៉ាឡាំពិកចំនួន​៣លើក​ហើយ​គិត​ទាំង​ឆ្នាំ​២០២៤​នេះ បន្ទាប់​ពី​ធ្លាប់​ចូល​រួម​កាល​ពី​ឆ្នាំ​២០២០ និង​២០១៦។ កាល​ពី​ឆ្នាំ​0២០២០ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន រូប​គេ​ទទួលបានចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមអត្តពលិកជាច្រើន៕

អត្ថបទ៖ វីរបុត្រ

The post ល្ងាចនេះ វ៉ាន វ៉ុន ប្រកួត​កីឡា​ប៉ារ៉ាឡាំពិក​នៅប្រទេសបារាំង appeared first on Kampuchea Thmey Daily.

ប្រវត្តិ​ជូរ​ចត់​ វ៉ាន វ៉ុន និង​ម្ចាស់​មេដាយ​មាស​ប៉ារ៉ាឡាំពិក​ Athiwat ​​​មុន​ប៉ះ​គ្នា​​នៅ​​​អាស៊ាន​ប៉ារ៉ាហ្គេម
ក្រុម​អត្តពលកម្ម​ពិការ​រទេះ​កម្ពុជា​​នឹង​ត្រូវ​ប្រឈម​ជា​មួយ​ក្រុម​ខ្លាំង​​លំដាប់​ពិភព​លោក​​របស់​ថៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ចាប់​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា។

ក្រុម​​​កម្ពុជា​មាន​កីឡាករ វ៉ាន វ៉ុន, ហេង សាវឿន, ជុន ពន់ និង ហៀ ហុក ​​ធ្លាប់​ប្រជែង​ជា​មួយ​ក្រុម​អត្តពលកម្ម​ពិការ​រទេះ​ថៃ​ដែល​មាន​កីឡាករ PONGSAKORN PAEYO, PHIPHATPHONG SIANGLAM, SAICHON KONJEN និង ATHIWAT PAENG-NUEA ជា​ច្រើន​លើក​មក​ហើយ​ទាំង​ការ​ប្រកួត​កីឡា​ជន​ពិការ​កម្រិត​អាស៊ាន និង​អូឡាំពិក។

ជួប​គ្នា​លើក​ចុង​ក្រោយ​ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២២ នៅ​ប្រទេស​ឥណ្ឌូណេស៊ី វិញ្ញាសា​ប្រណាំងរទេះ​បណ្តាក់​១០០​ម៉ែត្រ x ៤ មាន​តែ​២​ប្រទេស​ប៉ុណ្ណោះ​ចូល​រួម​ប្រកួត​គឺ​កម្ពុជា និង​ថៃ។ ជា​លទ្ធផល ក្រុម​កម្ពុជា​បាន​​ឈ្នះ​មេដាយ​មាស ខណៈ​ថៃ​​មិន​​ទទួល​បាន​មេដាយ​ឡើយ​​​​ដោយសារ​មាន​ពីរ​ប្រទេស​មិន​តម្រូវ​ឲ្យ​ទទួល​បាន​មេដាយ​ប្រាក់​ ឬ​សំរិទ្ធ។

ក្នុង​អាស៊ាន​ប៉ារ៉ាហ្គេមនៅ​ឥណ្ឌូណេស៊ី​ដដែល ​​វិញ្ញាសា​ប្រណាំង​រទេះ​ចម្ងាយ​១០០​ម៉ែត្រ កីឡាករ​ថៃ ATHIWAT PAENG-NUEA បាន​ឈ្នះ​មេដាយ​មាស​ដោយ​ប្រើ​ថិរវេលា​​១៤.២៩​វិនាទី តាម​រយៈ​ការ​​​យក​ឈ្នះ​លើ​កីឡាករ​កម្ពុជា វ៉ាន វ៉ុន ដែល​​ទទួល​បាន​មេដាយ​ប្រាក់ សម្រាប់​ការ​​ប្រើ​ថិរវេលា​១៤.៥៥​វិនាទី។

កីឡាករ​ វ៉ាន វ៉ាន់ និង​​កីឡាករ​ថៃ ATHIWAT PAENG-NUEA ​ក៏​​​ធ្លាប់​​មាន​​ប្រវត្តិ​ជួប​គ្នា​​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន។ សម្រាប់​​វិញ្ញាសា​ប្រណាំង​រទេះ​ចម្ងាយ​១០០​ម៉ែត្រ នៅ​ទី​ក្រុង​តូក្យូ​ វគ្គ​ជម្រុះ​ជុំ​ដំបូង កីឡាករ​ទាំង​ពីរ​នៅ​​ Heat ជា​មួយ​គ្នា ហើយ​កីឡាករ​ថៃ Athiwat បាន​បញ្ចប់​ទី​មុន​គេ​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ដោយ​ប្រើ​ពេល​១៤​វិនាទី​គត់ ហើយ​កីឡាករ​កម្ពុជា វ៉ាន វ៉ុន ស្ថិត​នៅ​​លេខ​២​ដោយ​ប្រើ​ថិរវេលា​១៤.៣៩​វិនាទី​ក្នុង​ចំណោម​បេក្ខភាព​៦​រូប ដូច្នេះ​អ្នក​ទាំង​ពីរ​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​បេក្ខភាព​​៨​រូប​ដែល​សុទ្ធ​​តែ​ជើង​​ខ្លាំង​ជាប់​មក​ពី​វគ្គ​​ជម្រុះ​។ កីឡាករថៃ Athiwat រឹត​តែ​ធ្វើ​បាន​ល្អ​ជាង​វគ្គ​ជម្រុះ​ថែម​ទៀត​ដោយ​ប្រើ​ថិរវេលា​ត្រឹម​តែ​​១៣.៧៦​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ឈរ​ចំណាត់​ថ្នាក់​លេខ​១​ទទួល​បាន​​មេដាយ​មាសកម្រិត​ពិភព​លោក​ ខណៈ​កីឡាករ​កម្ពុជា វ៉ាន វ៉ុន ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៧​ដោយ​ប្រើ​ថិរវេលា​១៤.២១​វិនាទី ​ប៉ុន្តែ​បាន​​នៅ​ពី​លើ​កីឡាករ​ហុល្លង់។ ​

ដូច្នេះកម្ពុជា​មាន​តែ​កីឡាករ​​ វ៉ាន វ៉ុន ម្នាក់​គត់​​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ប៉ារ៉ាឡាំពិក បន្ទាប់​ពី​ធ្លាប់​ចូល​រួម​ប្រកួតជា​ច្រើន​លើក​កន្លង​មក។ បើ​ទោះ​បី​ជា​មិនអាចដណ្ដើមមេដាយជូនជាតិ ​ក៏​កីឡាករ​កម្ពុជា​រូប​នេះ​បាន​បង្កើតកំណត់ត្រាផ្ទាល់ខ្លួន ឈានដល់វគ្គផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍ពិភពលោក ៤ឆ្នាំម្ដងនេះ។

ក្រុម​អត្តពលកម្ម​​ពិការ​រទេះ​កម្ពុជា​នឹង​ប្រកួត​លើ​ប្រភេទ​ពិការ T53 និង T54 សម្រាប់​វិញ្ញាសា​ប្រណាំង​រទេះ​​​ចម្ងាយ​១០០​ម៉ែត្រ ២០០​ម៉ែត្រ ៤០០​ម៉ែត្រ និង​បណ្តាក់​១០០ម៉ែត្រ x ៤ សម្រាប់​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២​ ឆ្នាំ​២០២៣។ ការ​ជួប​ដៃ​គូ​ដូច​ជា​​ក្រុម​អត្តពលកម្ម​រទេះ​​ថៃ​អាច​នឹង​កាន់​តែ​មាន​ការ​ប្រកួតប្រជែង​ស្វិត​ស្វាញ​ជាង​មុន​ៗ។

វ៉ាន វ៉ុន បាន​ប្រាប់​ថា ៖«ក្រុម​យើង​ទាំង​អស់​​បាន​ហ្វឹក​ហាត់​ត្រៀម​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២​នេះ គឺល្អ​ជាង​មុន ដោយ​សារ​ពួក​យើង​ទទួល​បាន​រទេះ​ថ្មី​ដែល​ឯកឧត្តម ហ៊ុន ម៉ានី បាន​ជួយ​ទិញ​ថ្មី​​ទាំង​៥​គ្រឿងពី​ប្រទេស​ជប៉ុន​។ យើង​ធ្លាប់​ប្រជែង​ជា​មួយ​មេដាយ​មាស​អូឡាំពិក ហើយ​លើក​នេះ យើង​មាន​រទេះ​ថ្មី ដូច្នេះ​​យើង​អាច​ប្រជែង​ជា​មួយ​គេ​កាន់​តែ​ល្អ​ជាង​មុន»។<gwmw style="display:none;"></gwmw>

«​បើ​ប្រៀប​ធៀប​ថិរវេលា​របស់​យើង​​ក្នុង​ការ​ហ្វឹក​ហាត់​​ទៅ​​នឹង​ការ​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ​២០២២ គឺ​យើង​ធ្វើ​បាន​​ល្អ​​ជាង។ មិន​ត្រឹម​តែ​រទេះ​ថ្មី​ទេ សូម្បី​តែ​សម្ភារៈ​ផ្សេង​ៗ​​ដូច​ជា​សំបក​កង​ជា​ដើម​ក៏​ថ្មីដែរ អីចឹង​ការ​ហ្វឹក​ហាត់​របស់​យើង​គឺ​មាន​កម្លាំង​ចិត្ត និង​សប្បាយ​រីក​រាយ​ក្នុង​ការ​ហ្វឹក​ហាត់​ជាង​មុន ជា​ពិសេស​យើង​ជា​ម្ចាស់​ផ្ទះ​ថែម​ទៀត»។ វ៉ាន វ៉ុន​បាន​បន្ថែម។

កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២  ដែល​មាន​១៣​ប្រភេទ​កីឡា​នឹង​ចាប់​បើក​ពី​ថ្ងៃ​ទី​៣ ដល់​ទី​៩ ខែ​មិថុនា ឆ្នាំ​២០២៣ ដែល​មាន​អត្តពលិក​ និង​ប្រតិភូ​​​ប្រទេស​អាស៊ាន​ទាំង​១១​ជាង​២​ពាន់​នាក់​ចូល​រួម​៕

អត្ថបទ៖ វីរបុត្រ

The post ប្រវត្តិ​ជូរ​ចត់​ វ៉ាន វ៉ុន និង​ម្ចាស់​មេដាយ​មាស​ប៉ារ៉ាឡាំពិក​ Athiwat ​​​មុន​ប៉ះ​គ្នា​​នៅ​​​អាស៊ាន​ប៉ារ៉ាហ្គេម appeared first on Kampuchea Thmey Daily.