សណ្តែកសៀង Archives - Kampuchea Thmey Daily

ផលិតផលសណ្ដែកសៀង ពិតជាមានហានិភ័យមហារីកសុដន់?
អាហារដែលយើងបរិភោគក្នុងជីវិតប្រចាំថ្ងៃ វាមានផលិតផលសណ្តែកសៀងជាច្រើនដូចជា តៅហ៊ូ ទឹកស៊ីអ៊ីវ ទឹកជ្រលក់ សណ្តែក​សៀង ជាដើម ដូច្នេះវាពិបាកក្នុងការចៀសវាង។ ក្នុងនោះមានមនុស្សស្រីជាច្រើនកំពុងសង្ស័យថា ផលិតផលសណ្តែកសៀង ពិតជាមានហានិភ័យមហារីកសុដន់ពិតមែន?

វេជ្ជបណ្ឌិត Treehip Kerdsinchai អ្នកឯកទេសវះកាត់សុដន់ មន្ទីរពេទ្យ World Medical Hospital បាន​បញ្ជាក់​ថា មាន​អ្នកជំងឺជាច្រើនបានសួរ​គ្រូពេទ្យ​អំពី​ទឹក​សណ្ដែក ឬ​ផលិតផល​សណ្តែក​ដែល​បង្កើន​ឱកាស​នៃ​ការ​កើត​ជំងឺ​មហារីក​ឬអត់។ ដោយសារតែសណ្តែកសៀង​មាន​សារធាតុ​ម្យ៉ាង​ហៅ​ថា isoflavones ដែល​មាន​ឥទ្ធិពល estrogen និង​ពី​ការ​ស្រាវជ្រាវ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សត្វ​កណ្តុរ វាអាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ប៉ុន្តែពីព័ត៌មានបច្ចុប្បន្ន សណ្តែក​សៀង​មាន​ផ្ទុក​អរម៉ូនអ៊ឹស្ត្រូសែន ដែល​ជា​អ័រម៉ូន​អ៊ឹស្ត្រូសែន​មក​ពី​រុក្ខជាតិ។ (Phytoestrogens) ដូច្នេះហើយ ចំពោះ​មនុស្ស​មិន​មាន​ការ​ស្រាវជ្រាវ​ណាមួយ​ដែល​បង្ហាញ​ថា​ វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​នោះ​ទេ។ ម្យ៉ាងវិញទៀត ការសិក្សាមួយចំនួនបានរកឃើញថា ប្រសិនបើ​យក​ក្នុង​បរិមាណ​ច្រើន ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​សុដន់​ផងដែរ និង​សម្រាប់អ្នកជំងឺមហារីកសុដន់ បរិភោគ​សណ្ដែក​សៀង វា​មាន​និន្នាការ​កាត់​បន្ថយ​អត្រាស្លាប់ដោយសារជំងឺមហារីកសុដន់។

តើគួរបរិភោគផលិតផលសណ្តែកសៀងប៉ុន្មានភាគរយ

ជាធម្មតា យោងតាមការណែនាំរបស់ FDA ឲ្យ​ទទួលទាន​សណ្តែក​សៀងពី ១៥-២៥ ក្រាមក្នុងមួយ​ថ្ងៃ ឬស្មើនឹងតៅហ៊ូប្រហែល ១-២ពែង ឬប្រហែល ១-២កែវនៃ​ទឹកដោះគោ​សណ្តែក​សៀង។ ដោយសុវត្ថិភាព ហើយកំរិតដែលបានណែនាំគឺ តៅហ៊ូប្រហែល ១-២ ពែង ឬប្រហែល ១-២ កែវនៃទឹកសណ្តែក ហានិភ័យនៃជំងឺមហារីកសុដន់ មានកត្តាជាច្រើន រួមទាំងអាយុ ហ្សែន និងទម្លាប់នៃការរស់នៅ។ ការការពារដ៏ល្អមួយគឺត្រូវពិនិត្យជាទៀងទាត់ នូវភាពមិនធម្មតានៅក្នុងខ្លួន និងសុដន់។ ប្រសិនបើអ្នករកឃើញសញ្ញាព្រមាននៃជំងឺមហារីកសុដន់ គួរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ទាន់​ពេល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ទម្លាប់ ៦ យ៉ាង ធ្វើឲ្យថ្ងាសជ្រួញមុនអាយុ ស្រីៗគួរដឹង

The post ផលិតផលសណ្ដែកសៀង ពិតជាមានហានិភ័យមហារីកសុដន់? appeared first on Kampuchea Thmey Daily.