សណ្ធាគារ​ថៃ Archives - Kampuchea Thmey Daily

ការងើបឡើងវិញនៃទេសចរណ៍ថៃ ជំរុញការវិនិយោគលើវិស័យសណ្ឋាគារ
ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍​ថៃ  បាន​ជំរុញ​ការ​វិនិយោគ​លើវិស័យ​សណ្ធាគាររបស់​ប្រទេស​ ដែល​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​ដើម្បី​គាំទ្រ​កំណើន​សេដ្ឋកិច្ច​​មួយ​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation កាលពី​ចុង​សប្ដាហ៍​។

យោងតាមរបាយការណ៍ដែលចេញ​ផ្សាយ​ថ្មីៗនេះ​ ​ពីក្រុមហ៊ុន​ភ្នាក់ងារអចលនទ្រព្យពាណិជ្ជកម្ម Colliers International Thailand (CIT) ប្រទេស​ថៃ​បាន​កត់​ត្រា​ពីកិច្ចព្រមព្រៀងអភិវឌ្ឍ​ន៍​សណ្ឋាគារចំនួន ១២ ​ក្នុង​តម្លៃសរុប ១៦ ប៊ីលានបាត ​គិត​តែ​ក្នុង​ឆ្នាំ​ ២០២៤​។ ​

នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងរបស់ CIT លោក​ ​Pattarachai Taweewong បានកត់សម្គាល់ថា សណ្ឋាគារទាំងនោះមានទីតាំងជាយុទ្ធសាស្ត្រនៅក្នុងបណ្ដា​គោលដៅទេសចរណ៍​ល្បី​ៗ​ផ្សេង​ៗ​ ដូចជាកោះ​ភូកេត ក្រុង​បាងកក ក្រុង​ឈៀងម៉ៃ និងកោះសាមុយជាដើម។ មន្រ្តីដដែល​អះអាង​ថា​៖ «​យើង​ប៉ាន់​ប្រមាណ​ថា​ ចំណូល​សរុប​(ពី​វិស័យសណ្ធាគារ​)សម្រាប់​ឆ្នាំ​នេះ ​នឹង​ឡើង​ដល់ ១៨ ប៊ីលាន​បាត ដែល​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៥ ឆ្នាំ​កន្លង​មក​នេះ​»​។

លោក Pattarachai ​បន្ត​ថា​៖ «​ទីផ្សារ​សណ្ឋាគារ​ថៃ​ បន្ត​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នក​វិនិយោគ​ក្នុងស្រុក និង​បរទេស ជាពិសេស​ប្រតិបត្តិករ​ធំៗ​។ ពួកគេកំពុងសកម្ម​ក្នុង​ការ​ស្វែងរក​សណ្ឋាគារដែលមានតម្លៃសមរម្យ​តាមទិសដៅ​សំខាន់ៗដូចជាក្រុង​បាងកក ភូកេត កោះសាមុយ ប៉ាតាយ៉ា និងឈៀងម៉ៃ ​ដើម្បី​ជួសជុល និងប្តូរឈ្មោះឡើងវិញ»។​

ការកើនឡើងនៃតម្រូវការសណ្ធាគារ​ពីភ្ញៀវទេសចរ បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអត្រា​ស្នាក់នៅរបស់​សណ្ឋាគារ​។ CIT បាន​លើក​ឡើង​ថា​​ ការកើនឡើងនៃការវិនិយោគលើវិស័យ​សណ្ឋាគារ ​មាន​ទំនាក់ទំនង​​ដោយផ្ទាល់ទៅនឹងការស្ទុះងើបឡើងវិញនៃឧស្សាហកម្ម​​ទេសចរណ៍របស់ថៃ ក្រោយវិបត្តិកូវីដ១៩។

​ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំ​នេះ ថៃ​បានស្វាគម​ភ្ញៀវទេសចរបរទេសជាង ២៦,០៨ លាននាក់​ ដោយ​កើន​ឡើង​ ៣០ ភាគរយ​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ ​ប្រភពភ្ញៀវ​សំខាន់ៗរួមមានចិន ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង រុស្ស៊ី ឡាវ តៃវ៉ាន់ វៀតណាម ជប៉ុន និងសហរដ្ឋអាមេរិក៕

The post ការងើបឡើងវិញនៃទេសចរណ៍ថៃ ជំរុញការវិនិយោគលើវិស័យសណ្ឋាគារ appeared first on Kampuchea Thmey Daily.