ព័ត៌មានអន្ដរជាតិ
ការងើបឡើងវិញនៃទេសចរណ៍ថៃ ជំរុញការវិនិយោគលើវិស័យសណ្ឋាគារ
ការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ថៃ បានជំរុញការវិនិយោគលើវិស័យសណ្ធាគាររបស់ប្រទេស ដែលពឹងផ្អែកលើវិស័យទេសចរណ៍ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចមួយនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីចុងសប្ដាហ៍។

យោងតាមរបាយការណ៍ដែលចេញផ្សាយថ្មីៗនេះ ពីក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យពាណិជ្ជកម្ម Colliers International Thailand (CIT) ប្រទេសថៃបានកត់ត្រាពីកិច្ចព្រមព្រៀងអភិវឌ្ឍន៍សណ្ឋាគារចំនួន ១២ ក្នុងតម្លៃសរុប ១៦ ប៊ីលានបាត គិតតែក្នុងឆ្នាំ ២០២៤។
នាយកផ្នែកស្រាវជ្រាវ និងទំនាក់ទំនងរបស់ CIT លោក Pattarachai Taweewong បានកត់សម្គាល់ថា សណ្ឋាគារទាំងនោះមានទីតាំងជាយុទ្ធសាស្ត្រនៅក្នុងបណ្ដាគោលដៅទេសចរណ៍ល្បីៗផ្សេងៗ ដូចជាកោះភូកេត ក្រុងបាងកក ក្រុងឈៀងម៉ៃ និងកោះសាមុយជាដើម។ មន្រ្តីដដែលអះអាងថា៖ «យើងប៉ាន់ប្រមាណថា ចំណូលសរុប(ពីវិស័យសណ្ធាគារ)សម្រាប់ឆ្នាំនេះ នឹងឡើងដល់ ១៨ ប៊ីលានបាត ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ»។

លោក Pattarachai បន្តថា៖ «ទីផ្សារសណ្ឋាគារថៃ បន្តទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកវិនិយោគក្នុងស្រុក និងបរទេស ជាពិសេសប្រតិបត្តិករធំៗ។ ពួកគេកំពុងសកម្មក្នុងការស្វែងរកសណ្ឋាគារដែលមានតម្លៃសមរម្យតាមទិសដៅសំខាន់ៗដូចជាក្រុងបាងកក ភូកេត កោះសាមុយ ប៉ាតាយ៉ា និងឈៀងម៉ៃ ដើម្បីជួសជុល និងប្តូរឈ្មោះឡើងវិញ»។
ការកើនឡើងនៃតម្រូវការសណ្ធាគារពីភ្ញៀវទេសចរ បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងអត្រាស្នាក់នៅរបស់សណ្ឋាគារ។ CIT បានលើកឡើងថា ការកើនឡើងនៃការវិនិយោគលើវិស័យសណ្ឋាគារ មានទំនាក់ទំនងដោយផ្ទាល់ទៅនឹងការស្ទុះងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍របស់ថៃ ក្រោយវិបត្តិកូវីដ១៩។
ក្នុងរយៈពេល៣ត្រីមាសដំបូងនៃឆ្នាំនេះ ថៃបានស្វាគមភ្ញៀវទេសចរបរទេសជាង ២៦,០៨ លាននាក់ ដោយកើនឡើង ៣០ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពភ្ញៀវសំខាន់ៗរួមមានចិន ម៉ាឡេស៊ី ឥណ្ឌា កូរ៉េខាងត្បូង រុស្ស៊ី ឡាវ តៃវ៉ាន់ វៀតណាម ជប៉ុន និងសហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


