សមិទ្ធផលកំពង់ផែស្វយ័តក្រុងព្រះសីហនុ Archives - Kampuchea Thmey Daily

​វឌ្ឍនភាព​ការ​សាងសង់​កំពង់ផែទឹកជ្រៅ​​ក្រុងព្រះសីហនុ សម្រេច​បាន ៤៧% នៃផែនការគ្រោងទុក
រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ វឌ្ឍនភាពនៃ​ការងារសាងសង់កំពង់ផែទឹកជ្រៅ​ក្រុង​​ព្រះសីហនុ​សម្រេចបាន ៤៧,៩០​% នៃផែនការគ្រោងទុក។ នេះបើ​យោង​តាម​កិច្ចប្រជុំប្រចាំខែតុលាស្តីពីការត្រួតពិនិត្យវឌ្ឍនភាពនិងសុវត្ថិភាពការដ្ឋាន​សាង​​សង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ នៃ​កំពង់ផែក្រុង​ព្រះសីហនុ។

លោក ទី សាគុណ អគ្គនាយករង​ទទួលបន្ទុកបច្ចេកទេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ​២០២៥ បានបើកកិច្ចប្រជុំប្រចាំខែដើម្បី​តាមដាន​ត្រួតពិនិត្យ​ពី​ដំណើរការ​សាងសង់នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV។

បើតាម​ប្រភព​ពី​មន្រ្តី​កំពង់ផែស្វយ័តក្រុងព្រះសីហនុ គិត​​រហូតដល់ដំណាច់ខែតុលា ឆ្នាំ២០២៥ ដំណើរការ​សាងសង់​កំពង់ផែស្វយ័តក្រុងព្រះសីហនុជំហានទី ១ សម្រេចបាន ៤៧,៩០% ខណៈតាមផែនការ​គ្រោង​បញ្ចប់នៅឆ្នាំ ២០២៨។

រដ្ឋាភិបាល​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ខេត្តព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពី​ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា​បានគូស​បញ្ជាក់​ថា ការវិនិយោគ​អភិវឌ្ឍ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយបង្កើតលុយ។

ការអភិវឌ្ឍ​ចំណតផែ​កុងតឺន័រ​ថ្មីទាំង ៣ ដំណាក់កាល​ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែ​អន្តរជាតិ​​ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុង​តឺន័រ​ធុនធំៗមានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹក​។ ​លោកនាយករដ្ឋមន្រ្តី​បញ្ជាក់។

ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហានទី១ ដែលកំពុងដំណើរការ​​សាងសង់​មានជម្រៅទឹក ១៤,៥ ម៉ែត្រ ​ហើយ​គ្រោង​បញ្ចប់​​​នៅ​ឆ្នាំ ២០២៨ ដែល​​អាច​​ឱ្យនា​វា​ប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតបាន​។ ​ចំណែក​ចំណត​ផែកុងតឺន័រ​ទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីក​តាមដំណាក់កាល​បន្តបន្ទាប់ ដែល​ក្រោយ​បញ្ចប់​ទាំង ៣ ដំណាក់កាល ទំនិញ​​​ពីកម្ពុជាអាច​ដឹក​ចេញដោយ​ផ្ទាល់​​ទៅបណ្តាកំពង់ផែនៅ​តំបន់អឺរ៉ុបនិងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់​បណ្តាកំពង់ផែ​បណ្តា​ប្រទេស​នៅក្នុងតំបន់ទៀត​ឡើយ។

សមាគមដឹកជញ្ជូន​ក៏​មើលឃើញ​ពី​តម្លៃ​នៃ​ការ​អភិវឌ្ឍ​សមត្ថភាព​កំពង់ផែទឹកជ្រៅ​ក្រុង​ព្រះសីហនុ​ ដែល​នឹង​​ជួយ​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន ​ធ្វើឱ្យកម្ពុជាមាន​ឯករាជ្យភាព ​និង​លើកកម្ពស់​ការប្រកួតប្រជែងកាន់តែខ្លាំងក្លាថែម​ទៀត។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ លោក ជា ចាន់ដារ៉ា បាន​ប្រាប់​កម្ពុជា​ថ្មី​​ថា ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​ការ​ពេញនិយម​នៅ​លើ​ពិភពលោក ដោយសារ​មធ្យោបាយ​នេះ​អាច​ដឹក​ទំនិញ​បាន​ច្រើន​ ដឹក​បាន​ឆ្ងាយ​ និង​តម្លៃ​ថោក។

បច្ចុប្បន្ន​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ ដោយសារ​ទំនិញ​ដឹក​ចេញ​ចូល​ប្រទេស​កម្ពុជា​ត្រូវ​ឆ្លង​កាត់​ការ​លើក​ដាក់នៅ​កំពង់ផែ​ប្រទេស​ទី ៣ ដែលនេះ​​បង្កើន​កញ្ចប់​ចំណាយ​​លើ​ថ្លៃ​ដឹក​ជញ្ជូន​សម្រាប់​ទំនិញ​ចេញចូល​កម្ពុជា​។

តាម​រយៈ​ការអភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ថ្មី​របស់រដ្ឋាភិបាល ​ដែល​គ្រោង​ចំណាយ​​ថវិកា​រហូត​ដល់​ទៅជិត ១​ ពាន់​លាន​ដុល្លារ​អាមេរិក​ លោក ជា ចាន់ដារ៉ា បានបញ្ជាក់ថា​ នឹង​អាច​ពង្រីក​សមត្ថភាព​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​របស់ប្រទេស​កម្ពុជា​​ឲ្យកាន់តែ​មានភាព​សកម្ម​ ឆ្លើយតប​កំណើន​សេដ្ឋកិច្ចនិងការ​ធ្វើ​ពាណិជ្ជកម្មជា​អន្តរជាតិ​របស់ប្រទេស​កម្ពុជា​៕

The post ​វឌ្ឍនភាព​ការ​សាងសង់​កំពង់ផែទឹកជ្រៅ​​ក្រុងព្រះសីហនុ សម្រេច​បាន ៤៧% នៃផែនការគ្រោងទុក appeared first on Kampuchea Thmey Daily.

​រូបភាព​បង្ហាញ​វឌ្ឍនភាព​ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ខណៈ​សម្រេច​បាន​ប្រមាណ ៣០%
ក្រោយ​បើក​ការដ្ឋាន​សាងសង់​​ជិត ២ ឆ្នាំ ដំណើរការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ជំហាន​ទី​មួយ​នៅ​ក្រុង​ព្រះសីហនុ​សម្រេច​បាន​លទ្ធផល​ការងារ​ប្រមាណ ៣០%។ នេះ​បើ​តាម​មន្ត្រី​មួយ​រូប​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បាន​ប្រាប់​កម្ពុជា​ថ្មី។

មន្រ្តី​ដដែល​រូប​នេះ​មិន​បាន​ផ្តល់​ព័ត៌មាន​លើ​ដំណើរការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ ​ដែល​ចាយ​ទុន​វិនិយោគ​រយ​លាន​ដុល្លារ​នេះ ដោយ​គ្រាន់​តែ​អាច​ផ្តល់​រូបភាព​នៃ​វឌ្ឍនភាព​ដំណើរការ​សាងសង់ និង​ប្រាប់​ថា​ការ​សាងសង់​មាន​ដំណើរការ​ទៅ​មុខ​ស្រប​​តាម​ផែនការ។

កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​បច្ចុប្បន្ន​មាន​ជម្រៅ​ទឹក ៩.៥ ម៉ែត្រ ដែល​អាច​ឲ្យ​នាវា​មាន​ទម្ងន់​ចាប់ពី ៣ ម៉ឺន​ទៅ ៤ ម៉ឺន​តោន អាច​ចូល​ចត​បាន​ស្មើ​ប្រហែល ១៨% នៃ​នាវា​ឆ្លងកាត់​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ពី​វឌ្ឍនភាព​ការងារ​ប្រចាំ​ឆមាសទីមួយ​ឆ្នាំ ២០២៥ ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ឡុង ឌីម៉ង់ អភិបាល​រង​ខេត្ត​ព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុបច្ចុប្បន្នជា​កំពង់ផែ​អន្តរជាតិ​ខ្នាតតូច (Feeder Port) ហើយ​រដ្ឋាភិបាល​កំពុង​សាងសង់ចំណតផែ​កុងតឺន័រ​ថ្មី​ ដើម្បី​ប្រែក្លាយឱ្យទៅជា​កំពង់ផែ​អន្តរជាតិ​​ខ្នាត​ធំ (Hub Port) ដែល​អាច​ឱ្យនាវាកុងតឺន័រធុនធំមានផ្លូវដឹកជញ្ជូន​ពី​គ្រប់​តំបន់នៅក្នុងពិភពលោកអាចចូល​ចតបាន ដោយ​ពុំមានឧបសគ្គ​លើជម្រៅទឹក។

លោក​ ឡុង ឌីម៉ង់​បាន​លើកពីការ​អភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​នៅ​ក្រុង​ព្រះសីហនុ​ទាំង ៣ ដំណាក់កាល ​ដែល​ដំណាក់​​កាល​ទី​មួយ (ឆ្នាំ ២០២៣-២០២៦) គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៦ ដែល​មាន​ជម្រៅ​ទឹក ១៤.៥ ម៉ែត្រ ​អាច​ឲ្យ​នាវា​មាន​ទម្ងន់​ផ្ទុក ៤ ពាន់ TEU ស្មើ ៦ ម៉ឺន​តោន អាច​ចូល​ចត​បាន។ ដំណាក់​កាល​ទី ២ ​មាន​ជម្រៅ​ទឹក ១៦.៥ ម៉ែត្រ គ្រោង​​បញ្ចប់​នៅ​ឆ្នាំ ២០២៨ ដអាច​ឲ្យ​នាវា​ទម្ងន់​ផ្ទុក ១ ម៉ឺន TEU ស្មើ ១២ ម៉ឺន​តោន​អាច​ចូល​ចត និង​ដំណាក់​កាល​ទី ៣ បញ្ចប់​នៅ​ឆ្នាំ ២០២៩ មាន​ជម្រៅ​ទឹក ១៧.៥ ម៉ែត្រ នឹង​​អាច​ឲ្យ​នាវា​ទម្ងន់​ផ្ទុក ១ ម៉ឺន ៥ ពាន់ TEU ស្មើ ១៦ ម៉ឺន​តោន​អាច​ចូល​ចត​បាន​គ្រប់​នាវា​ចរាចរណ៍​លើ​ពិភពលោក។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ការ​ដឹកជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​ការ​ពេញនិយម​នៅ​លើ​ពិភពលោក ដោយសារ​មធ្យោបាយ​នេះ​អាច​ដឹក​ទំនិញ​បាន​ច្រើន​ ដឹក​បាន​ឆ្ងាយ​ និង​តម្លៃ​ថោក។

លោក ជា ចាន់ដារ៉ា ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់បានបញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​ការ​ដឹកជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ ដោយសារ​ទំនិញ​ដឹក​ចេញ​ចូល​ប្រទេស​កម្ពុជា​ត្រូវ​ឆ្លង​កាត់​ការ​លើក​ដាក់នៅ​កំពង់ផែ​ប្រទេស​ជិតខាង​នៅ​ក្នុង​តំបន់ ដែលនេះ​​បង្កើន​កញ្ចប់​ចំណាយ​​លើ​ថ្លៃ​ដឹក​ជញ្ជូន​បន្ថែម។

យ៉ាងណាមិញ ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់មើល​ឃើញ​ថា តាម​រយៈ​ការអភិវឌ្ឍ​កំពង់ផែ​ទឹកជ្រៅ​ថ្មី​របស់រដ្ឋាភិបាល​ដែល​គ្រោង​ចំណាយ​​ថវិកា​រហូត​ដល់​ទៅជិត ១​ ពាន់​លាន​ដុល្លារ​អាមេរិក​ នឹង​អាច​ពង្រីក​សមត្ថភាព​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ​ឱ្យ​កាន់​តែ​ខ្លាំងក្លា​ថែម​ទៀត ឆ្លើយតប​កំណើន​សេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា។

បើតាមរដ្ឋបាលខេត្តព្រះសីហនុ ក្នុង​​ឆមាស​ទី​មួយ​ឆ្នាំ ២០២៥ កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ​មាន​បរិមាណ​ទំនិញ​ឆ្លង​កាត់​ចំនួន ៥ លាន ៦ សែន​តោន ក្នុង​នោះ​ទំនិញ​នាំចូល​មាន​ជាង ៤ លាន ២ សែន​តោន និង​នាំ​ចេញ​មាន​ជាង ១ លាន ៣ សែន​តោន។ នាវា​ចូល​ចត​សរុប​មាន​ចំនួន ៨៨៩ គ្រឿង និង​ទទួល​បាន​ចំណូល​ជាង ៧០ លាន​ដុល្លារ៕

The post ​រូបភាព​បង្ហាញ​វឌ្ឍនភាព​ការ​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ក្រុង​ព្រះសីហនុ ខណៈ​សម្រេច​បាន​ប្រមាណ ៣០% appeared first on Kampuchea Thmey Daily.

ជាង ២០ ឆ្នាំនេះ កំពង់ផែក្រុង​ព្រះសីហនុ​សម្រេច​បានការអភិវឌ្ឍ​​ធំៗអ្វីខ្លះ?
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺ​ជា​ច្រក​ដឹកជញ្ចូន​ទំនិញ​ចេញ​ចូលតាម​ផ្លូវ​សមុទ្រ​ដ៏​សំខាន់​របស់​​ប្រទេស​កម្ពុជា។

ក្នុង​រយៈពេល​ជាង ២០ ឆ្នាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រីកសមត្ថភាព​ដែលធ្វើ​ឲ្យការ​ធ្វើ​ពាណិជ្ជកម្ម​ដឹកជញ្ជូនមានការកើន​ឡើង​ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំ។

​​ចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ ២០២៤​ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាច្រើនដំណាក់កាល ហើយ​សមិទ្ធផលធំៗ​ដែល​សម្រេច​បាន​​រួមមាន៖ ការ​សាងសង់ផែកុងតឺន័រប្រវែង ៤០០ ម៉ែត្រ ជម្រៅទឹក ១១,៥ម៉ែត្រ សាងសង់តំបន់សេដ្ឋកិច្ចពិសេស បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបៗ ការសាងសង់ផែពហុបំណងប្រវែង ៣៣០ ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងដែលមានបណ្តោយប្រវែង ២០០ ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ កែសម្រួលផែទំនិញទូទៅទៅជាចំណតផែកុងតឺន័រជម្រៅទឹក ១០,៥ ម៉ែត្រ បូមស្តារជម្រៅទឹកចំណតផែកុងតឺន័ប្រវែង ៤០០ ម៉ែត្រ ជម្រៅទឹក ១១,៥ម៉ែត្រ ដែល​អាច​អនុញ្ញាតឱ្យនាវាដឹកកុងតឺន័រជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ព្រមទាំងធ្វើឱ្យសមត្ថភាពកុងតឺណ័រ​ឆ្លងកាត់​សរុបកើនដល់ជាង ១លាន TEUs ក្នុងមួយឆ្នាំ និងឃ្លាំងទុកដាក់ទំនិញផ្សេងៗទៀត។

នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពី​ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់​ថា ការវិនិយោគ​លើកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ។

រដ្ឋាភិបាល​បាន​វិនិយោគទឹកប្រាក់​ប្រមាណ ៧៥០ លាន​ដុល្លារ ដើម្បី​អភិវឌ្ឍ​កំពង់ផែ​ខេត្តព្រះសីហនុ​​ទាំង ៣ ដំណាក់កាល​ ដើម្បី​​ឆ្លើយតប​ទៅ​កំណើន​​ការ​ដឹក​ជញ្ជូន​ទំនិញតាមផ្លូវសមុទ្រ និងការ​ធ្វើ​ពាណិជ្ជកម្មរបស់ប្រទេស​កម្ពុជា។

បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ការអភិវឌ្ឍ​ចំណតផែ​កុងតឺន័រ​ថ្មីទាំង ៣ ដំណាក់កាល​ នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែ​អន្តរជាតិ​​ខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុង​តឺន័រ​ធុនធំៗមានផ្លូវដឹកជញ្ជូន​ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូល​ចតបានដោយពុំមានឧបសគ្គលើជម្រៅទឹក​។

ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហានទី១ ដែលកំពុង​សាងសង់​មានជម្រៅទឹក ១៤,៥ ម៉ែត្រ ​នឹង​បញ្ចប់​​​នៅ​ឆ្នាំ ២០២៨ នឹង​អាច​​ឱ្យនា​វា​ប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ​បាន​។ ​ចំណែក​ចំណត​ផែកុងតឺន័រ​ទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីក​លទ្ធភាពបន្ថែម​ទៀត ដែល​ទំនិញ​​​ពីកម្ពុជាអាច​ដឹក​ចេញដោយផ្ទាល់​​ទៅបណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់​បណ្តាកំពង់ផែ​បណ្តា​ប្រទេស​នៅក្នុងតំបន់ទៀត​ឡើយ។

ការ​អភិវឌ្ឍ​សមត្ថភាព​កំពង់ផែស្វយ័តក្រុងសីហនុ ជួយ​កាត់​បន្ថយ​ថ្លៃ​ដឹកជញ្ជូន ដែល​នឹង​រុញ​ឲ្យ​តម្លៃនៃ​ការ​ដឹកជញ្ជូននៅតាមផ្លូវសមុទ្រ​នឹង​ធ្លាក់ចុះ ហើយនឹងធ្វើឱ្យកម្ពុជា​បង្កើនការប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត។ នេះបើតាម​នាយករដ្ឋមន្រ្តីកម្ពុជា​ ដោយ​បាន​បន្ថែម​ថា បច្ចុចប្បន្ន​កំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចស្រូបយកចំណែកការ​ដឹកជញ្ជូន​បានជាង ​៧០ ភាគរយ នៃការចរាចរណ៍ដឹក​ទំនិញចេញចូលប្រទេស​កម្ពុជា។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ​បម្រើនូវសេវាកម្មចំនួនបួនប្រភេទ ក្នុងនោះជាទីកន្លែងសម្រាប់​ចំណត​នាវាដឹកអ្នកធ្វើដំណើរទេសចរណ៍, សម្រាប់ដឹកជញ្ជូន​ទំនិញរាយ,​ សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងសម្រាប់​ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា។

ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត​​ បាន​ណែនាំ​​ឲ្យរក្សា​ផ្ទៃដី​បម្រុងទុក​​នៅ​កំពង់ផែ​​ក្រុងព្រះសីហនុ ដើម្បី​​ទុក​អភិវឌ្ឍ​ជា​បន្តបន្ទាប់នៅ​ពេល​​អនាគត​៕

The post ជាង ២០ ឆ្នាំនេះ កំពង់ផែក្រុង​ព្រះសីហនុ​សម្រេច​បានការអភិវឌ្ឍ​​ធំៗអ្វីខ្លះ? appeared first on Kampuchea Thmey Daily.