ព័ត៌មានជាតិ
ជាង ២០ ឆ្នាំនេះ កំពង់ផែក្រុងព្រះសីហនុសម្រេចបានការអភិវឌ្ឍធំៗអ្វីខ្លះ?
កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាច្រកដឹកជញ្ចូនទំនិញចេញចូលតាមផ្លូវសមុទ្រដ៏សំខាន់របស់ប្រទេសកម្ពុជា។
ក្នុងរយៈពេលជាង ២០ ឆ្នាំ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានពង្រីកសមត្ថភាពដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មដឹកជញ្ជូនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

ចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ ២០២៤ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាច្រើនដំណាក់កាល ហើយសមិទ្ធផលធំៗដែលសម្រេចបានរួមមាន៖ ការសាងសង់ផែកុងតឺន័រប្រវែង ៤០០ ម៉ែត្រ ជម្រៅទឹក ១១,៥ម៉ែត្រ សាងសង់តំបន់សេដ្ឋកិច្ចពិសេស បំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើបៗ ការសាងសង់ផែពហុបំណងប្រវែង ៣៣០ ម៉ែត្រ ជម្រៅទឹក ១៣,៥ម៉ែត្រ និងចំណតមូលដ្ឋានផ្គត់ផ្គង់ភស្តុភារសម្រាប់ការរុករកប្រេងដែលមានបណ្តោយប្រវែង ២០០ ម៉ែត្រ ជម្រៅទឹក ៧,៥ម៉ែត្រ កែសម្រួលផែទំនិញទូទៅទៅជាចំណតផែកុងតឺន័រជម្រៅទឹក ១០,៥ ម៉ែត្រ បូមស្តារជម្រៅទឹកចំណតផែកុងតឺន័ប្រវែង ៤០០ ម៉ែត្រ ជម្រៅទឹក ១១,៥ម៉ែត្រ ដែលអាចអនុញ្ញាតឱ្យនាវាដឹកកុងតឺន័រជម្រៅទឹក ១០,៤ម៉ែត្រ ចូលចតបាន ព្រមទាំងធ្វើឱ្យសមត្ថភាពកុងតឺណ័រឆ្លងកាត់សរុបកើនដល់ជាង ១លាន TEUs ក្នុងមួយឆ្នាំ និងឃ្លាំងទុកដាក់ទំនិញផ្សេងៗទៀត។
នៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគលើកំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាយុទ្ធសាស្ត្រយកលុយទៅបង្កើតលុយ។

រដ្ឋាភិបាលបានវិនិយោគទឹកប្រាក់ប្រមាណ ៧៥០ លានដុល្លារ ដើម្បីអភិវឌ្ឍកំពង់ផែខេត្តព្រះសីហនុទាំង ៣ ដំណាក់កាល ដើម្បីឆ្លើយតបទៅកំណើនការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ និងការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា។
បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីទាំង ៣ ដំណាក់កាល នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំៗមានផ្លូវដឹកជញ្ជូនពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបានដោយពុំមានឧបសគ្គលើជម្រៅទឹក។
ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ដែលកំពុងសាងសង់មានជម្រៅទឹក ១៤,៥ ម៉ែត្រ នឹងបញ្ចប់នៅឆ្នាំ ២០២៨ នឹងអាចឱ្យនាវាប្រមាណ ៩៣ ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុបាន។ ចំណែកចំណតផែកុងតឺន័រទឹកជ្រៅជំហានទី ២ និងជំហានទី៣ នឹងពង្រីកលទ្ធភាពបន្ថែមទៀត ដែលទំនិញពីកម្ពុជាអាចដឹកចេញដោយផ្ទាល់ទៅបណ្តាកំពង់ផែក្នុងតំបន់អឺរ៉ុប និងអាមេរិក ដោយពុំចាំបាច់ឆ្លងកាត់បណ្តាកំពង់ផែបណ្តាប្រទេសនៅក្នុងតំបន់ទៀតឡើយ។
ការអភិវឌ្ឍសមត្ថភាពកំពង់ផែស្វយ័តក្រុងសីហនុ ជួយកាត់បន្ថយថ្លៃដឹកជញ្ជូន ដែលនឹងរុញឲ្យតម្លៃនៃការដឹកជញ្ជូននៅតាមផ្លូវសមុទ្រនឹងធ្លាក់ចុះ ហើយនឹងធ្វើឱ្យកម្ពុជាបង្កើនការប្រកួតប្រជែងកាន់តែខ្លាំងបន្ថែមទៀត។ នេះបើតាមនាយករដ្ឋមន្រ្តីកម្ពុជា ដោយបានបន្ថែមថា បច្ចុចប្បន្នកំពង់ផែស្វយ័តក្រុងព្រះសីហនុ អាចស្រូបយកចំណែកការដឹកជញ្ជូនបានជាង ៧០ ភាគរយ នៃការចរាចរណ៍ដឹកទំនិញចេញចូលប្រទេសកម្ពុជា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុបម្រើនូវសេវាកម្មចំនួនបួនប្រភេទ ក្នុងនោះជាទីកន្លែងសម្រាប់ចំណតនាវាដឹកអ្នកធ្វើដំណើរទេសចរណ៍, សម្រាប់ដឹកជញ្ជូនទំនិញរាយ, សម្រាប់ដឹកជញ្ជូនកុងត័រនឺឆ្លងកាត់ និងសម្រាប់ជួយគាំទ្រជាមូលដ្ឋានភស្តុភារផ្គត់ផ្គង់ការរុករកប្រេង និងការធ្វើអាជីវកម្មប្រេងក្នុងដែនសមុទ្រកម្ពុជា។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យរក្សាផ្ទៃដីបម្រុងទុកនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីទុកអភិវឌ្ឍជាបន្តបន្ទាប់នៅពេលអនាគត៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


