សុបិន​ឃើញ​ឆ្មា Archives - Kampuchea Thmey Daily

យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?
ឆ្មាជាសត្វមួយដែលប្រជាជនកម្ពុជាមានជំនឿណាស់ ទាំងឆ្មា សម្បុរបីឬមួយក៏ដោយ ប្រសិនបើវាបង្ហាញខ្លួន មិនថាក្នុងឬក្រៅសុបិន សុទ្ធតែជាប្រផ្នូលនាំដំណឹងអ្វីមួយមកប្រាប់មិនខាន។

ជាក់ស្ដែង ប្រសិនបើអ្នកគេងសុបិនឃើញសត្វឆ្មាកើតកូន មិនថាតិចឬច្រើន នោះក៏ជាប្រផ្នូលហេតុភេទចង់មកប្រាប់លោកអ្នកដូចគ្នា។ សូមស្ដាប់ការបកស្រាយ យល់សប្តិឃើញឆ្មាខាងក្រោមនេះ

សុបិន​ឃើញ​ឆ្មា​កើត​កូន

សុបិននេះ​​ត្រូវបានបកស្រាយ​តាមវិធីជាច្រើន ទាំង​ការងារ ហិរញ្ញវត្ថុ ស្នេហា​ជាដើម ប៉ុន្តែ​ភាគច្រើន​អ្នកនឹង​ជួប​សំណាងល្អ​ជាងអាក្រក់។ ដូច្នោះ​សូមកុំព្រួយបារម្ភ​ ប្រសិន​បើ​អ្នក​ក្រោក​ពី​គេង​យល់​សុបិន​ឃើញ​ឆ្មា​កើត​កូន​ចៅ​បែប​នេះ។

សុបិន​ឃើញ​ឆ្មា​កើត​កូននៅ​ក្នុងផ្ទះ

អ្នក​នឹង​មានសំណាង​កាន់តែច្រើនឡើង។ សមាជិក​គ្រួសារ​អាច​នាំ​មក​នូវ​ដំណឹង​ល្អ ចំណែក​លេខ​នាំ​សំណាងគឺ ១ និង ៤។ ប៉ុន្តែចូរកុំលោភលន់នឹងមាសប្រាកកែវកង នៅនឹងមុខពេក ប្រយ័ត្នគ្មានសល់សូម្បីតែ១០០រៀ។

សុបិន​ឃើញឆ្មាកើតកូនលើដៃរបស់​អ្នកឬចាប់បីកូនឆ្មា

អ្នក​នឹង​មានឱកាសជួបអ្នកជួយឧបត្ថម្ភ មាន​សំណាងល្អដល់ជីវិត ប៉ុន្តែសូមប្រយ័ត្ន​ចំពោះ​គ្រោះថ្នាក់។ ធ្វើ​អ្វី​ក៏​ដោយ​កុំ​មើល​ស្រាល​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក៏ដោយ។ ចំណែកលេខ​នាំ​សំណាង ៤ ៥។

សុបិន​ឃើញឆ្មា​កើត​កូនបានតែមួយ

អ្នកនឹងមានភាពសប្បាយរីករាយខាងផ្លូវចិត្តច្រើន ចំណែករឿងការងារមានតែភាពរុងរឿង លុយកាក់​ចូល​មក​មិនឈប់ឈរ តែ​ត្រូវ​ឧស្សាហ៍ធ្វើការងារនោះដោយ​ខ្លួនឯង ទើបបានផលជាង។ លេខ​នាំ​សំណាង ១ ៩។

សុបិនឃើញឆ្មាកើត​កូនច្រើនជាងមួយ ឬច្រើនជាងនេះ

កាលបើគេងសប្តិឃើញបែបនេះ នោះបញ្ហាដែលមានស្រាប់ នឹងត្រូវបានដោះស្រាយយ៉ាងល្អ។ ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​ក៏​ត្រូវ​ការ​ការ​អត់ធ្មត់​ និង​មានការព្យាយាមច្រើន​ដែរ​។​ លេខ​នាំ​សំណាង ១ និង ៧។

សុបិនឃើញឆ្មាកើតបានកូន៩ក្បាល

អ្នកនឹងជួប​សំណាង​ល្អ  គ្មានទីបញ្ចប់នៃបញ្ហាគឺជាចក្ខុវិស័យ ដែលមានន័យថា ចាប់ពីពេលនេះតទៅជីវិតនឹងកាន់តែប្រសើរឡើង។ បើ​អ្នក​នៅ​លីវ​ក្នុង​អំឡុង​ពេល​នេះ អ្នក​នឹង​មាន​មន្ត​ស្នេហ៍​ខ្លាំង ​អាចជួបគូជីវិតដែលកំពុងរង់ចាគ្នាមកជាយូរ។ លេខ​សំណាង​ ៦ និង ៩​។

សុបិនឃើញឆ្មាកើតបានកូនច្រើនអនេក

សុបិននេះ​អាច​ទាក់ទង​នឹង​មនុស្ស​ចាស់ ទាយ​ថា​នឹង​ទទួលបាន​លាភ​សំណាង​ពី​មនុស្ស​ចាស់ ឬ​ទទួលបាន​ដំណឹង​ល្អ​ពី​មិត្តភក្តិ ។ បើ​មនុស្ស​ចាស់​ក្នុង​ផ្ទះ​មាន​ជំងឺ ​នឹង​ជា​សះស្បើយ​ពី​ជំងឺ​ឬ​ក៏​ផុត​គ្រោះ​នឹង​មាន​សំណាង​ដែរ​។​ ​លេខ​នាំ​សំណាង​១​២​។

សុបិនឃើញឆ្មាកើតកូនហើយមិនខ្វល់ពីកូនវា

សុបិននេះអាចជាសញ្ញាព្រមាន។ បើ​មាន​គូស្នេហ៍​នៅ​ឆ្ងាយ​ពី​គ្នា ភាគីម្ខាងទៀតប្រហែលជាបានបោះបង់ចោលអ្នក ឬការទំនាក់ទំនងជាមួយមិត្តភក្ដិភេទផ្ទុយអាចមានជម្លោះមាត់ធំដាក់គ្នា ដែលមានន័យថា មិនអាចទទួលបានអ្វីដែលអ្នកចង់បាន ឬអាចមានគ្រោះថ្នាក់របួសស្រាលផងដែរ។ចូរតោងប្រយ័ត្នឲ្យមែនទែន!

គ្រូ ណុប

ចុចអាន៖យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់?

The post យល់សប្ដិឃើញឆ្មាកើតកូន ជាប្រផ្នូលល្អឬអាក្រក់? appeared first on Kampuchea Thmey Daily.