សេដ្ឋកិច្ចមីយ៉ាន់ម៉ា Archives - Kampuchea Thmey Daily

ធនាគារពិភព​លោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់​ចុះ ១ ភាគរយ គួបផ្សំដោយទឹកជំនន់ និងជម្លោះ ​
ធនាគារពិភពលោកបានចេញ​ការ​ព្យាករ​នៅ​ថ្ងៃពុធនេះ​ថា សេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា​នឹងធ្លាក់ចុះ ១ ភាគរយ​ ក្នុងឆ្នាំសារពើពន្ធបច្ចុប្បន្ន ​ដោយសារ​តែ​ទឹកជំនន់យ៉ាងធ្ងន់ធ្ងរ គួប​ផ្សំនឹង​បញ្ហាប្រឈម​ផ្សេងៗ​ ជា​ពិសេស​ជម្លោះប្រដាប់អាវុធ​ផ្ទៃក្នុង​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

ការ​ព្យាករ​ថ្មី​ ផ្ទុយ​ស្រឡះ​នឹង​ការ​ព្យាករ​កាល​ពី​ខែ​មិថុនា ដែល​ធនាគារ​ពិភព​លោក​រំពឹង​ថា​ ​សេដ្ឋកិច្ចរបស់​មីយ៉ាន់ម៉ា​នឹង​កើន​ឡើង ១ ភាគរយ​ ក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្នដែល​បញ្ចប់នៅខែមីនា ឆ្នាំ ២០២៥​ ប៉ុន្តែបានព្រមានពីការកើនឡើងនៃភាពក្រីក្រ និង​អំពើហិង្សា កាល​នោះ​។

ធនាគារ​ពិភព​លោក​ បាននិយាយ​ក្នុងរបាយការណ៍របស់ខ្លួន​ថា​ ភាព​តានតឹង​ខ្ពស់​នៃ​ជម្លោះប្រដាប់អាវុធដែល​បន្ត​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងជីវភាពរស់នៅ ​រំខានដល់ផលិតកម្ម និងសង្វាក់ផ្គត់ផ្គង់ និង​បង្កើនភាពមិនច្បាស់លាស់ជុំវិញទស្សនវិស័យសេដ្ឋកិច្ច។

ធនាគារបាន​លើក​ឡើងបន្ត​​ថា វិស័យជាច្រើននៃសេដ្ឋកិច្ចកំពុងជួបការលំបាក ហើយផលិតកម្មកសិកម្មទំនងជានឹងធ្លាក់ចុះ ដោយសារតែព្យុះទីហ្វុងយ៉ាកជី ​ដែលបានវាយប្រហារ​កាលពី​ខែកញ្ញា និងបណ្តាលឱ្យមានទឹកជំនន់​ធ្ងន់ធ្ងរ​តាម​តំបន់​ជាច្រើន​នៃ​ប្រទេស​។ «វិស័យផលិតកម្ម និងសេវាកម្ម ត្រូវបានព្យាករ​ថានឹងធ្លាក់ចុះតិចតួច​ ​ដោយសារកង្វះខាតវត្ថុធាតុដើម​ ​អគ្គិសនី កម្សោយ​នៃ​តម្រូវការក្នុងស្រុក​ និងផលប៉ះពាល់ជាបន្តបន្ទាប់នៃជម្លោះ និងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច»។

ជាមួយ​គ្នា​នោះ​ ធនាគារ​ពិភព​លោក​​បាននិយាយថា ប្រហែល ២៥ ភាគរយ​ នៃចំនួនប្រជាជនមីយ៉ាន់ម៉ា កំពុងជួបប្រទះនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរដោយសារតែអតិផរណា និងកង្វះការផ្គត់ផ្គង់ដែលកាន់តែធ្ងន់ធ្ងរឡើងដោយសង្រ្គាម។អតិផរណាប្រទេស​នេះ​ រំពឹងថានឹងនៅតែមានឈរ​លើ​អត្រាមធ្យមប្រចាំឆ្នាំ​ ២៦ ភាគរយ​ ​ទាបជាង​អត្រា​ ២៧,៥ ភាគរយ​ ក្នុងឆ្នាំ​សារពើពន្ធ ២០២៣-២៤។

គួរ​គូស​បញ្ជាក់​ថា​ មីយ៉ាន់ម៉ា​បា​នធ្លាក់ចូល​ទៅក្នុងសង្រ្គាម​ស៊ីវិលរាប់តាំងពីរដ្ឋាប្រហារ​ឆ្នាំ​ ២០២១ ដោយសម្លាប់មនុស្ស​អស់​រាប់​ពាន់នាក់​។ ជម្លោះ​បន្ត​អូស​បន្លាយ​ រវាង​ក្រុមតស៊ូប្រដាប់អាវុធ និង​កង​កម្លាំង​របស់​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​យោធា៕

The post ធនាគារពិភព​លោក៖ សេដ្ឋកិច្ចមីយ៉ាន់ម៉ានឹងធ្លាក់​ចុះ ១ ភាគរយ គួបផ្សំដោយទឹកជំនន់ និងជម្លោះ ​ appeared first on Kampuchea Thmey Daily.

ធុរកិច្ចថៃដកខ្លួនចេញពីមីយ៉ាន់ម៉ា ​ពេលសេដ្ឋកិច្ចបន្ត​យ៉ាប់​យឺន​ អូស​បន្លាយ​ដោយ​ជម្លោះ​ផ្ទៃក្នុង​រ៉ាំរៃ
ប្រតិបត្តិករធុរកិច្ចថៃ បាន​ដក​ការវិនិយោគរបស់ខ្លួន​ចេញពីប្រទេសមីយ៉ាន់ម៉ាជា​បណ្ដើរ​ៗ​ ខណៈសេដ្ឋកិច្ចរបស់​ប្រទេស​ជិត​ខាង​ថៃ​មួយ​នេះ​បន្ត​ធ្លាក់​ចុះ​​ដោយ​គ្មាន​សញ្ញា​ពី​ភាព​ប្រសើរ​ឡើង​ នៅ​ពេល​ជម្លោះ​​ផ្ទៃ​ក្នុង​បន្ត​អូស​បន្លាយ​រ៉ាំរៃ​ស្ទើរ​តែ​៤​ឆ្នាំ​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។  ​

សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានស្ថិតក្នុងនិន្នាការធ្លាក់ចុះរួច​ស្រាប់​ទៅ​ហើយ​នៅ​ពេល​វិបត្តិកូវីដ​១៩​បាន​ផ្ទុះ​ឡើង​ ហើយ​វា​កាន់​តែ​ដុន​ដាប​ខ្លាំង​ថែម​ទៀត​ ក្រោយក្រុម​យោធា​ធ្វើ​​រដ្ឋ​ប្រហារទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​នៅដើម​​ខែ​កុម្ភៈ​ ​ឆ្នាំ​ ២០២១។ បច្ចុប្បន្ន​ជម្លោះ​បន្ត​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ ដោយ​គេ​ឃើញ​ពី​ជម្លោះ​ប្រដាប់​អាវុធ​មិន​ឈប់​ឈរ​រវាង​ក្រុម​យោធា​ និង​ក្រុមប្រដាប់​អាវុធ​តស៊ូ​ប្រឆាំង​យោធា។​ ​

អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ Siam Cement Group (SCG) លោក Thammasak Sethaudom  បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុនបានផ្អាកប្រតិបត្តិការរោងចក្រចំនួន២​​ក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាផែនការពង្រីកណាមួយក្នុងរយៈពេល២​ឆ្នាំ​ទៅ​មុខ​ ដោយសារតែអស្ថិរភាពនយោបាយ។ លោក​បន្ថែម​ថា​ ​SCG បានវិនិយោគជាង ៨ ប៊ីលានបាត លើ​រោងចក្រទាំងនោះ ​ប៉ុន្តែ​​គ្រឿង​ម៉ាស៊ីនប្រតិបត្តិការ​មួយចំនួនត្រូវបានគេ​លួច នៅ​ពេល​ជម្លោះ​បន្ត​កើត​មាន​។​

លោក Thammasak ​បន្ត​ថា​៖ «​គ្មាន​សង្ឃឹម​ថា​នឹង​បន្ត​ប្រតិបត្តិការ​នេះ​ឡើង​វិញ​នៅ​ពេល​ណា​មួយឆាប់​ៗ​​ទេ​។ មីយ៉ាន់ម៉ា​មានរោងចក្រស៊ីម៉ងត៍មួយទៀតនៅភាគខាងជើង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន និងយាមដោយយោធា​ចិន​។ SCG មិន​អាច​ធ្វើ​ដូច្នេះ​បាន​ទេ ហើយ​យើង​នឹង​មិន​ប្រថុយ​ជីវិត​បុគ្គលិក​របស់​យើង​នោះ​ទេ»។

​ទន្ទឹម​នឹង​នេះ​ ក្រុមហ៊ុនភេសជ្ជៈយក្ស Osotspa Plc (OSP) ថ្មីៗនេះ ក៏​បានប្រកាសផង​ដែរ​ ថា​ខ្លួនកំពុងដាក់លក់ការវិនិយោគ​លើ​​រោង​ចក្រ Myanmar Golden Eagle និង Myanmar Golden Glass ​តម្លៃ ១៣៦ លានបាត។

ប្រធានផ្នែកហិរញ្ញវត្ថុរបស់ OSP លោកស្រី​ Ratiporn Ratcharoen បាននិយាយថា ការលក់ដើមទុនវិនិយោគ​ក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ​ដែលមានមូលដ្ឋាននៅ​មីយ៉ាន់ម៉ា​ទាំង​២​ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនក្នុងការពង្រឹងអាជីវកម្មស្នូលរបស់ខ្លួន និងការលក់ចេញ​នូវ​អាជីវកម្មមិនមែនស្នូល។ លោកស្រី​បាន​បន្ថែម​ថា ការ​លក់​ចេញ ​នឹង​មិន​ប៉ះពាល់​ដល់​អាជីវកម្ម​ភេសជ្ជៈ​របស់​ខ្លួន​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

ក្រៅ​ពី​ក្រុមហ៊ុន​ទាំង​២​ខាង​លើ ក្រុម​ផលិតផលិតផលផ្លាស្ទិក និងវេចខ្ចប់ថៃ​​ TPBI Public Company Limited  បានជូនដំណឹងដល់ផ្សារហ៊ុនថៃ (SET) កាលពីខែកក្កដាថា ក្រុមប្រឹក្សាភិបាលរបស់ខ្លួនបានសម្រេចចិត្តបញ្ចប់គណនី​ទាក់ទងនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធ​នៅ​មីយ៉ាន់ម៉ា​ TPBI & Myanmar Star Company Limited ដែល​បានផ្អាកប្រតិបត្តិការដោយសារតែភាព​មិន​ប្រាកដ​ប្រជានៃ​សេដ្ឋកិច្ច​មីយ៉ាន់ម៉ា។

ក្រុម​ហ៊ុន​ទាំង​៣​នេះ​ ស្ថិត​នៅ​ក្នុង​ក្រុមហ៊ុន​ធំ​ៗ​មួយ​ចំនួន​ដែល​បាន​ដក​អាជីវកម្ម​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​។ យ៉ាង​ណាមិញ​ The Nation បាន​ផ្សាយ​ថា​ មិន​មែន​ក្រុមហ៊ុន​ថៃ​ទាំង​អស់​កំពុង​ដក​ខ្លួន​ចេញ​ពី​មីយ៉ាន់ម៉ានោះ​​ទេ។

ថ្មីៗនេះ ក្រុមហ៊ុន Thai Beverage Plc បានរាយការណ៍ពីការកើនឡើងនៃប្រាក់ចំណូល​ក្នុងអាជីវកម្មស្រារបស់ខ្លួននៅ​ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេល៩ខែកន្លងមកនេះ។ ​ក្រុមហ៊ុននេះ​ បានវិនិយោគជាង ៥០០ លានបាត ​លើ​រោងចក្រផលិតស្រាបៀរនៅ​មីយ៉ាន់ម៉ាផងដែរ។ ចំណែក​ឯ​ក្រុមហ៊ុន​ Thai President Foods ដែលជាក្រុមហ៊ុនផលិតមីកញ្ចប់ «ម៉ាម៉ា» វិញ​ ក៏​បន្ត​ដំណើរការ​​របស់​ខ្លួន​ផង​ដែរ។

The post ធុរកិច្ចថៃដកខ្លួនចេញពីមីយ៉ាន់ម៉ា ​ពេលសេដ្ឋកិច្ចបន្ត​យ៉ាប់​យឺន​ អូស​បន្លាយ​ដោយ​ជម្លោះ​ផ្ទៃក្នុង​រ៉ាំរៃ appeared first on Kampuchea Thmey Daily.