សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី Archives - Kampuchea Thmey Daily

ក្រុមហ៊ុនវាយនភណ្ឌតៃវ៉ាន់ជាង ១០ គ្រោង​ដូរ​ទីតាំង​ផលិតកម្ម​ទៅ​ឥណ្ឌូណេស៊ី​​
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បានឱ្យដឹង​កាលពី​សប្ដាហ៍​មុន​ថា​ ក្រុមហ៊ុនវាយនភណ្ឌ​ពី​កោះ​តៃវ៉ាន់ចំនួន ១៥ គ្រោងនឹងផ្លាស់ប្តូរ​រោង​ចក្រ​ផលិតកម្ម​របស់​ខ្លួន​មកប្រទេស​​ឥណ្ឌូណេស៊ី​។ នេះបើតាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Jakarta Globe។ ​

លោក​ Airlangga បាននិយាយ​អំឡុង​សន្និសីទ​កាសែត​មួយ​នៅ​ការិយាល័យ​របស់​លោក​ថា​៖ «សមាគមវាយនភណ្ឌតៃវ៉ាន់បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈ​សមាជិកមួយចំនួនបានវិនិយោគនៅក្រុង​ Purwakarta រួចហើយ»។

លោក​មិន​បាន​បាន​បង្ហាញ​ឈ្មោះ​ក្រុមហ៊ុន​ទាំង​ ១៥ របស់​តៃវ៉ាន់នោះ​ទេ ខណៈ​សង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវតែអនុវត្តវិធានការមួយចំនួន ដើម្បីធានាថា​ ​ការផ្លាស់ប្តូរទីតាំង​ផលិតកម្ម​នោះនឹង​ជំរុញសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។

​លោក​ Airlangga បានគូសបញ្ជាក់ពីតម្រូវការសំខាន់ៗចំនួន៤ដែលរដ្ឋាភិបាលត្រូវតែបំពេញ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសដែលស្វែងរកការផ្លាស់ប្តូរទីតាំងវិនិយោគរបស់​ខ្លួន​។ តម្រូវការ​ទី១​ គឺ​​ការបន្ធូរបន្ថយដំណើរការទិញដី និង​​រៀប​ចំដី​សម្រាប់​រោង​ចក្រ ហើយ​តំបន់​ឧស្សាហកម្ម​គួរតែជាជម្រើស ព្រោះ​ងាយ​ស្រួល​សម្រាប់​ដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន​។

ទី២ គឺ​តម្រូវការ​នៃ​ការ​មាន​ថាមពលបៃតង​សម្រាប់​ឧស្សាហកម្ម ព្រោះថាមពលបៃតងគឺជាបញ្ហាសំខាន់សម្រាប់អាជីវកម្ម ខណៈ​ទី៣ គឺតម្រូវការ​ឱ្យ​រដ្ឋាភិបាលឥណ្ឌូណេស៊ី​ផ្គត់ផ្គង់ថាមពល​ជាមួយ​នឹង​តម្លៃ​ប្រកួតប្រជែង ព្រោះ​នា​ពេល​កន្លង​មក​ វិនិយោគិនតែងតែជួបការលំបាកជាមួយនឹងតម្លៃ​ថាមពល​ខ្ពស់ក្នុងប្រទេសឥណ្ឌូណេស៊ី។

ចុងក្រោយ​បំផុត​ ​​វិនិយោគិនតែង​ស្វែងរក​ការ​ចូល​ទៅ​ទីផ្សារ​ធំ​ដើម្បី​បង្កើតប្រាក់ចំណេញ​ច្រើន។ លោក​ Airlangga បាន​លើក​ឡើងថា​ បច្ចុប្បន្ន ប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកវិនិយោគិន​ បានមកពីការវិនិយោគនៅចិន​ និងវៀតណាម​ ដែល​វៀតណាមទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​សហភាពអឺរ៉ុប (EU CEPA) និងកិច្ចព្រមព្រៀង​គ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ដូចនេះ តម្រូវ​ការ​ទី​៤ គឺ​ឱ្យរដ្ឋាភិបាល​ធ្វើ​ការ​លើ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំងនេះ៕

The post ក្រុមហ៊ុនវាយនភណ្ឌតៃវ៉ាន់ជាង ១០ គ្រោង​ដូរ​ទីតាំង​ផលិតកម្ម​ទៅ​ឥណ្ឌូណេស៊ី​​ appeared first on Kampuchea Thmey Daily.

ឥណ្ឌូណេស៊ី​រំពឹង​កំណើន​សេដ្ឋកិច្ច​ ៥ ភាគរយ​សម្រាប់​ត្រីមាស​ទី​២ ដោយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋ​​រឹង​មាំ​
គណៈកម្មាធិការស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុ (KSSK) របស់​ឥណ្ឌូណេស៊ី​ បាន​ព្យាករពីអត្រាកំណើនសេដ្ឋកិច្ច ៥ ភាគរយសម្រាប់ត្រីមាសទី ២​ ឆ្នាំ ២០២៤​ ដោយសារ​ភាព​រឹង​មាំ​នៃ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ ការវិនិយោគ និងការនាំចេញ ខណៈ​​រំពឹង​កំណើន​សេដ្ឋកិច្ចសរុប​ប្រចាំ​ឆ្នាំ​ពីចន្លោះ​ ៥-៥,២ ភាគរយ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ Jakarta Post។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុឥណ្ឌូណេស៊ី​ លោក​ស្រី​ Sri Mulyani បាន​ថ្លែង​ក្នុង​សន្និសីទសារព័ត៌មាន KSSK នៅទីក្រុងហ្សាកាតា កាលពីថ្ងៃសុក្រថា ការនាំចេញ​រំពឹងថា​មានភាពប្រសើរឡើងនៅក្នុងត្រីមាសទី២នៃឆ្នាំ ២០២៤​ ជាពិសេស​​ផ្នែក​ផលិត និងការរុករករ៉ែ។ លើសពីនេះ ប្រទេស​ឥណ្ឌា​ ដែល​ជា​ដៃគូពាណិជ្ជកម្មសំខាន់​របស់​ឥណ្ឌូណេស៊ី​ កំពុង​មើល​ឃើញ​ពី​កំណើនសេដ្ឋកិច្ចវិជ្ជមាន។ លោកស្រីបានបន្ថែមថា ​​សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក​រំពឹងថានឹងបន្តរហូតដល់ចុងឆ្នាំ ២០២៤​។

រដ្ឋាភិបាលក៏នឹងបង្កើនប្រសិទ្ធភាពគោលនយោបាយថវិការដ្ឋឆ្នាំ ២០២៤ (APBN) ដោយផ្តោតលើការចំណាយរបស់រដ្ឋាភិបាលដើម្បីរក្សាស្ថិរភាពតម្លៃ ដែលជាកត្តាសំខាន់សម្រាប់អំណាចនៃ​ការ​ទិញ​របស់​សាធារណៈ។

លោក​ស្រី​ Sri Mulyani បាន​ថ្លែង​បន្ត​ថា​៖ «យើងក៏នឹងបន្តកម្មវិធីគាំពារសង្គម ជាពិសេសសម្រាប់សហគមន៍ដែលងាយរងគ្រោះ ដើម្បីធានាថាផលប៉ះពាល់លើអំណាចនៃ​ការ​ទិញ និងការប្រើប្រាស់ ​នឹង​បន្ត​មាន​លំនឹង​»។

ជាមួយគ្នា​នោះ លោក​ស្រី​ Sri Mulyani បាន​និយាយ​ថា​ ​ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅ​ខែ​វិច្ឆិកា​ ​​រំពឹងថានឹងជំរុញការប្រើប្រាស់គ្រួសារ ឬ​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ៕

The post ឥណ្ឌូណេស៊ី​រំពឹង​កំណើន​សេដ្ឋកិច្ច​ ៥ ភាគរយ​សម្រាប់​ត្រីមាស​ទី​២ ដោយ​ការ​ចំណាយ​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋ​​រឹង​មាំ​ appeared first on Kampuchea Thmey Daily.