ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនវាយនភណ្ឌតៃវ៉ាន់ជាង ១០ គ្រោងដូរទីតាំងផលិតកម្មទៅឥណ្ឌូណេស៊ី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក Airlangga Hartarto បានឱ្យដឹងកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនវាយនភណ្ឌពីកោះតៃវ៉ាន់ចំនួន ១៥ គ្រោងនឹងផ្លាស់ប្តូររោងចក្រផលិតកម្មរបស់ខ្លួនមកប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

លោក Airlangga បាននិយាយអំឡុងសន្និសីទកាសែតមួយនៅការិយាល័យរបស់លោកថា៖ «សមាគមវាយនភណ្ឌតៃវ៉ាន់បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវិនិយោគនៅក្នុងប្រទេសឥណ្ឌូណេស៊ី ខណៈសមាជិកមួយចំនួនបានវិនិយោគនៅក្រុង Purwakarta រួចហើយ»។
លោកមិនបានបានបង្ហាញឈ្មោះក្រុមហ៊ុនទាំង ១៥ របស់តៃវ៉ាន់នោះទេ ខណៈសង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវតែអនុវត្តវិធានការមួយចំនួន ដើម្បីធានាថា ការផ្លាស់ប្តូរទីតាំងផលិតកម្មនោះនឹងជំរុញសេដ្ឋកិច្ចជាតិយ៉ាងខ្លាំង។
លោក Airlangga បានគូសបញ្ជាក់ពីតម្រូវការសំខាន់ៗចំនួន៤ដែលរដ្ឋាភិបាលត្រូវតែបំពេញ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេសដែលស្វែងរកការផ្លាស់ប្តូរទីតាំងវិនិយោគរបស់ខ្លួន។ តម្រូវការទី១ គឺការបន្ធូរបន្ថយដំណើរការទិញដី និងរៀបចំដីសម្រាប់រោងចក្រ ហើយតំបន់ឧស្សាហកម្មគួរតែជាជម្រើស ព្រោះងាយស្រួលសម្រាប់ដំណើរការវាយតម្លៃផលប៉ះពាល់បរិស្ថាន។

ទី២ គឺតម្រូវការនៃការមានថាមពលបៃតងសម្រាប់ឧស្សាហកម្ម ព្រោះថាមពលបៃតងគឺជាបញ្ហាសំខាន់សម្រាប់អាជីវកម្ម ខណៈទី៣ គឺតម្រូវការឱ្យរដ្ឋាភិបាលឥណ្ឌូណេស៊ីផ្គត់ផ្គង់ថាមពលជាមួយនឹងតម្លៃប្រកួតប្រជែង ព្រោះនាពេលកន្លងមក វិនិយោគិនតែងតែជួបការលំបាកជាមួយនឹងតម្លៃថាមពលខ្ពស់ក្នុងប្រទេសឥណ្ឌូណេស៊ី។
ចុងក្រោយបំផុត វិនិយោគិនតែងស្វែងរកការចូលទៅទីផ្សារធំដើម្បីបង្កើតប្រាក់ចំណេញច្រើន។ លោក Airlangga បានលើកឡើងថា បច្ចុប្បន្ន ប្រាក់ចំណូលខ្ពស់បំផុតរបស់ពួកវិនិយោគិន បានមកពីការវិនិយោគនៅចិន និងវៀតណាម ដែលវៀតណាមទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយសហភាពអឺរ៉ុប (EU CEPA) និងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ ដូចនេះ តម្រូវការទី៤ គឺឱ្យរដ្ឋាភិបាលធ្វើការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ៕
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


