ស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា Archives - Kampuchea Thmey Daily

ទូតសិង្ហបុរី កោតសរសើររាជធានីភ្នំពេញ ២០ឆ្នាំចុងក្រោយនេះរីកចម្រើនខ្លាំង
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី ទាវ ឡាយចេង បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំចុងក្រោយនេះ ដោយមានទាំងអាគារខ្ពស់ៗ និងបន្សល់ទុកនូវអគារវ័យចំណាស់ ដែលទាក់ទាញភ្ញៀវអន្តរជាតិយ៉ាងច្រើនឱ្យមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ។ អ្វីដែលពិសេសទៀតនោះ គឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អ ដែលធ្វើឱ្យអ្នកវិនិយោគិននានា មានជំនឿទុកចិត្ត ដាក់វិនិយោគទុន នៅប្រទេសកម្ពុជា។

លោកស្រីទូតសិង្ហបុរី ថ្លែងបែបនេះ នៅក្នុងជំនួបសម្តែងការគួរសមជាមួយអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។

លោកស្រីទាវ ឡាយចេង បានមានប្រសាសន៍ថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានអគារខ្ពស់ៗជាច្រើន ចំណែកអគារចំណាស់ក៏មានច្រើន។ ជាក់ស្តែង អគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកស្រីបានជួបសម្តែងការគួរសមជាមួយលោកអភិបាលរាជធានីនេះ គឺជាអគារដែលមានវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមលើនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត។

ជាមួយគ្នានេះ លោកស្រី ក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម , វិស័យដឹកជញ្ជូននិងការបំពាក់សូឡានៅតាមអាគារផ្សេងៗជាដើម។  ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សាំងហ្គាពួរ បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកស្រីក៏បានអបអរសាទរនិងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន និងរដ្ឋបាលរាជធានីភ្នំពេញ ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ ទទួលជោគជ័យ និងបានបើកប្រទេសឲ្យដំណើរការ ជាប្រក្រតីឡើងវិញ។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើង ដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍និងអ្នកមកប្រកបមុខរបរកទទួលទាន មានចំនួនប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ ប៉ុន្តែបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។

លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រង បានយ៉ាងល្អ រហូតមកដល់ពេលនេះ យើងបានបើកឲ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាកសម្រាប់នៅតាមទីសាធារណៈផងដែរ៕ ស្រីរ័ត្ន

The post ទូតសិង្ហបុរី កោតសរសើររាជធានីភ្នំពេញ ២០ឆ្នាំចុងក្រោយនេះរីកចម្រើនខ្លាំង appeared first on Kampuchea Thmey Daily.

ទូត​សិង្ហ​បុរី សម្តែង​ការ​កោតសរសើរ​ពី​ការ​រីកចំរើន របស់​រាជធានី​ភ្នំពេញ ជាមួយនឹង​អភិបាលកិច្ច​ល្អ ធ្វើ​ឲ្យ​អ្នកវិនិយោគទុន​មាន​ជំនឿ​ទុកចិត្ត ចង់​មក​វិនិយោគទុន
ភ្នំពេញ​ ៖ ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​លោកស្រី ទាវ ឡាយ​ចេង បាន​សម្តែង​នូវ​ការ​កោតសរសើរ​យ៉ាងខ្លាំង ចំពោះ​ការអភិវឌ្ឍន៍​រីកចំរើន​របស់​រាជធានី​ភ្នំពេញ នា​រយៈពេល​២០​ឆ្នាំ​ ចុងក្រោយ​នេះ ដោយមាន​ទាំង​អគារ​ខ្ពស់ៗ​ជាមួយនឹង​អគារ​វ័យ​ចំណាស់ ដែល​ជា​ការ​ទាក់ទាញ​ភ្ញៀវ អន្តរជាតិ​យ៉ាងច្រើន​មក​ដើរលេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ហើយ​អ្វីដែល​ពិសេស​ថែមទៀត​នោះ​ គឺ​រាជធានី​ភ្នំពេញ មាន​អភិបាលកិច្ច​ល្អ​ដែល​ធ្វើឱ្យ​អ្នកវិនិយោគទុន​នានា មាន​ជំនឿ​ទុកចិត្ត ចង់​មក​វិនិយោគទុន នៅ​ប្រទេស​កម្ពុជា​ជាពិសេស នៅ​រាជធានី​ភ្នំពេញ​។

ការសំដែង​នូវ​ការកោតសរសើរ​ពី​សំណាក់​លោកស្រី ឯកអគ្គរដ្ឋទូត​ខាងលើនេះ បានធ្វើ​ឡើង ខណៈដែល​លោកស្រី​បាន​ចូល​ជួប​សំដែង​ការគួរសម​ជាមួយ​លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១២​ ខែឧសភា​ ឆ្នាំ​២០២២​នេះ ​នៅ​សាលា​រាជធានី​ភ្នំពេញ​។

លោកស្រី​ទាវ ឡាយ​ចេង បាន​មានប្រសាសន៍​លើក​ឡើង​ថា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយនេះ​ភ្នំពេញ ពិតជា​បង្ហាញ​ពី​ភាព​រីកចម្រើន​យ៉ាង​ខ្លាំងក្លា​ដោយមាន​អគារ​ខ្ពស់ ជាច្រើន ហើយ​អគារ​វ័យ​ចំណាស់ ក៏​មាន​ច្រើន​គួរ​ឲ្យ​កត់​សំគាល់​ផងដែរ។ នេះ​ជា​ការ​ទាក់ទាញ ភ្ញៀវ​ឲ្យ​មក​ដើរលេង​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ​។

ជាក់ស្តែង​អគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​លោកស្រី​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​លោក​អភិបាល​រាជធានី​នេះ គឺជា​អគារ​ដែលមាន​អគារ​វ័យ​ចំណាស់​ជាង​១០០​ឆ្នាំ​ហើយ​។ បន្ថែម​ពី​នេះ រាជធានី​ភ្នំពេញ ក៏​មាន​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ក្រុងព្រះសីហនុ​ថែមទៀត ដែល​ពីមុន​យើង​ប្រើ​ពេលវេលា​ប្រមាណ​៦​ម៉ោង តែ​ក្រោយពី​ដាក់​ឲ្យ​ដំណើរការ​ផ្លូវ​ល្បឿន​យើង​នឹង​ប្រើប្រាស់​ត្រឹមតែ ២​ម៉ោង​ប៉ុណ្ណោះ​។ ការ​បង្កើត​ឲ្យ​មាន​អាកាសយាន​ដ្ឋាន​ថ្មី ,​ការបង្កើតឱ្យមាន​បណ្ដា​ញ​ផ្លូវ​ធំថ្មីៗ កាត់​ខ្វែង​ជាច្រើន​កន្លែង​ទៀត ធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ​កាន់តែ​មានការ​អភិវឌ្ឍ​រីកចម្រើន​ខ្លាំង​ឡើង​។ ប៉ុន្តែ​អ្វីដែល​សំខាន់​មួយទៀត​នោះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ មាន​អភិបាលរ​កិច្ច​ល្អ ដែល​ធ្វើឱ្យ​អតិថិជន​ក្រុមហ៊ុន​ឯកជន​នានា មានការ​ជឿទុកចិត្ត ចង់​មក​បណ្ដាក់ទុន​រកស៊ី​នៅក្នុង​រាជធានី​ភ្នំពេញ។

លោកស្រី​ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​នៅ​សិង្ហ​បុរី បាន​បណ្ដាក់ទុន​រកស៊ី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ច្រើន ទាំង​ការ​វិនិយោគ​លើ​វិស័យ​ពាណិជ្ជកម្ម , វិស័យ​ដឹកជញ្ជូន​និង​ការ​បំពាក់​សូ​ឡា​នៅតាម​អគារ​ផ្សេងៗ​ជាដើម​។ ក្រៅពីនេះ ក៏មាន​ក្រុមហ៊ុន​ប្រមូល​សំរាម គ្រប់គ្រង​សំណល់​រឹង មួយ​របស់​សាំង​ហ្គា​ពួរ ក៏​បាន​មក​បណ្ដាក់ទុន​នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។ ជាងនេះទៅទៀត​លោកស្រី​ក៏បាន​អបអរសាទរ​និង​កោតសរសើរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដែល​បាន​ទប់ស្កាត់​ជម្ងឺ​កូ​វីដ​-១៩ ទទួលជោគជ័យ​និង​បាន​បើក​ប្រទេស​ឲ្យ​ដំណើរការ ជា​ប្រក្រតី​ឡើងវិញ​។

លោក​ឃួ​ង ស្រេង​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​នោះ​ក៏បាន​មានប្រសាសន៍​លើកឡើង​ពី​ស្ថានភាព​របស់​រាជធានី​ភ្នំពេញ​ដែល មានការ​អភិវឌ្ឍ​ពី​ដំណាក់កាល​មួយ​ទៅ​ដំណាក់កាល​មួយ ពិសេស ក្នុង​រយៈពេល​២០ ឆ្នាំ​ចុង​ក្រោយនេះ​រាជធានី​ភ្នំពេញ មានការ​អភិវឌ្ឍន៍​រីកចំរើន​គួរ​ឲ្យ​កត់សម្គាល់ ធ្វើ​ឲ្យ​កំណើន​ប្រជាពលរដ្ឋ​ចេះតែ​កើនឡើង​ដោយ​មកដល់ពេលនេះ ទាំង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​និង​អ្នក​មក​ប្រកបមុខរបរ​ក​ទទួល​ទាន នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​ប្រមាណ​ជា ៣​លាន​នាក់ ដែល​ធ្វើឱ្យ​មានការ កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង ។​ប៉ុន្តែ​បញ្ហា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ធ្វើការ​ដោះស្រាយ​ឱ្យ​ប្រសើរ​ឡើងវិញ​។​

​លោក​ឃួ​ង ស្រេង​ក៏បាន​បញ្ជាក់​ផងដែរ​ថា ការទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ទៅតាម​អនុសាសន៍​ណែនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​ជំងឺ​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ រហូតមកដល់​ពេលនេះ យើង​បាន​បើក​ឲ្យ​ដំណើរការ​ប្រទេស​ឡើងវិញ ជាមួយនឹង​ការមិន​ពាក់​ម៉ាក​សម្រាប់​នៅតាម​ទីសាធារណៈ​ផងដែរ​។

ជាងនេះទៅទៀត សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​ណែនាំ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​មួយ​ថែមទៀត​ផងដែរ ដើម្បី​ព្យាបាល​ជំងឺឆ្លង​ផ្សេងៗ​ទៀត​។​ ក្នុងដំណាក់កាល​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ កម្ពុជា​ទទួល​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​និង​ជនបរទេស​ដែល​ស្នាក់នៅ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​ថែមទៀត​ផង​៕

ដោយ ៖ ស្រីរ័ត្ន

The post ទូត​សិង្ហ​បុរី សម្តែង​ការ​កោតសរសើរ​ពី​ការ​រីកចំរើន របស់​រាជធានី​ភ្នំពេញ ជាមួយនឹង​អភិបាលកិច្ច​ល្អ ធ្វើ​ឲ្យ​អ្នកវិនិយោគទុន​មាន​ជំនឿ​ទុកចិត្ត ចង់​មក​វិនិយោគទុន appeared first on Kampuchea Thmey Daily.

ក្រសួងការបរទេសកម្ពុជា និងសិង្ហបុរី នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច
​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​សហការ​ជាមួយនឹង​រដ្ឋាភិបាល​សិង្ហ​បុរី តាមរយៈ​ស្ថានទូត​សិង្ហ​បុរី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច៖ ការបង្កើតយុទ្ធសាស្ត្រគោលនយោបាយពាណិជ្ជកម្ម និងពាណិជ្ជកម្ម (Economic Diplomacy: The making of economic and trade policy strategies) សម្រាប់​មន្ត្រី​កម្ពុជា​ចំនួន​៣០​នាក់​មកពី​ស្ថាប័ន​ផ្សេងៗ​។​

​កម្មវិធី​នេះ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​របស់លោក​បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​ដោយមាន​ការចូលរួម​ពី​មន្ត្រី​ស្ថានទូត​សិង្ហ​បុរី គ្រូ​បណ្តុះបណ្តាល​នៃ​ក្រសួងការបរទេស​សិង្ហ​បុរី និង​មន្ត្រី​កម្ពុជា​សរុប​ប្រមាណ​ជាង​៤០​នាក់​។​

​វគ្គ​បណ្តុះបណ្តាល​នេះ មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​គោលនយោបាយ​ពាណិជ្ជកម្ម ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ក្រោម​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ការប្រើប្រាស់​សេរីភាវូបនីយកម្ម​ក្រោម​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​ប្រកួតប្រជែង និង​ធ្វើ​សមាហរណកម្ម​នៅក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក និង​ការប្រើប្រាស់​បច្ចេកទេស​នៃ​ការចរចា​សេដ្ឋកិច្ច ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​ធនធានមនុស្ស និង​សេដ្ឋកិច្ចកម្ពុជា​។​

​ថ្លែង​ក្នុង​វគ្គ​បណ្តុះបណ្តាល​នោះ លោក​បណ្ឌិត ញឹម ខេមរា បាន​លើកឡើងថា ការអភិវឌ្ឍ​ធនធានមនុស្ស ត្រូវបាន​កំណត់​ជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ក្នុង​វិស័យ​ការទូត និង​កិច្ចការ​ការបរទេស តាមរយៈ​វិទ្យាស្ថាន​ជាតិ​ការទូត និង​ទំនាក់ទំនង​អន្តរជាតិ ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ជាមួយនឹង​ចំណេះដឹង និង​ជំនាញ​ថ្មីៗ ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​ការទូត​សេដ្ឋកិច្ច ដូច​មានចែង​នៅក្នុង “​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១-២០២៣” ដែល​ទើបត្រូវ​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​ដោយ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កាលពីដើមឆ្នាំ​២០២១​នេះ​៕

អត្ថបទ៖ កោះ​កែវ​

The post ក្រសួងការបរទេសកម្ពុជា និងសិង្ហបុរី នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការទូតសេដ្ឋកិច្ច appeared first on Kampuchea Thmey Daily.