ព័ត៌មានជាតិ
ទូតសិង្ហបុរី សម្តែងការកោតសរសើរពីការរីកចំរើន របស់រាជធានីភ្នំពេញ ជាមួយនឹងអភិបាលកិច្ចល្អ ធ្វើឲ្យអ្នកវិនិយោគទុនមានជំនឿទុកចិត្ត ចង់មកវិនិយោគទុន
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោកស្រី ទាវ ឡាយចេង បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍន៍រីកចំរើនរបស់រាជធានីភ្នំពេញ នារយៈពេល២០ឆ្នាំ ចុងក្រោយនេះ ដោយមានទាំងអគារខ្ពស់ៗជាមួយនឹងអគារវ័យចំណាស់ ដែលជាការទាក់ទាញភ្ញៀវ អន្តរជាតិយ៉ាងច្រើនមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ហើយអ្វីដែលពិសេសថែមទៀតនោះ គឺរាជធានីភ្នំពេញ មានអភិបាលកិច្ចល្អដែលធ្វើឱ្យអ្នកវិនិយោគទុននានា មានជំនឿទុកចិត្ត ចង់មកវិនិយោគទុន នៅប្រទេសកម្ពុជាជាពិសេស នៅរាជធានីភ្នំពេញ។

ការសំដែងនូវការកោតសរសើរពីសំណាក់លោកស្រី ឯកអគ្គរដ្ឋទូតខាងលើនេះ បានធ្វើឡើង ខណៈដែលលោកស្រីបានចូលជួបសំដែងការគួរសមជាមួយលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។

លោកស្រីទាវ ឡាយចេង បានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះភ្នំពេញ ពិតជាបង្ហាញពីភាពរីកចម្រើនយ៉ាងខ្លាំងក្លាដោយមានអគារខ្ពស់ ជាច្រើន ហើយអគារវ័យចំណាស់ ក៏មានច្រើនគួរឲ្យកត់សំគាល់ផងដែរ។ នេះជាការទាក់ទាញ ភ្ញៀវឲ្យមកដើរលេងកំសាន្តនៅរាជធានីភ្នំពេញ។

ជាក់ស្តែងអគាររដ្ឋបាលរាជធានីភ្នំពេញ ដែលលោកស្រីបានជួបសម្តែងការគួរសមជាមួយលោកអភិបាលរាជធានីនេះ គឺជាអគារដែលមានអគារវ័យចំណាស់ជាង១០០ឆ្នាំហើយ។ បន្ថែមពីនេះ រាជធានីភ្នំពេញ ក៏មានគម្រោងសាងសង់ផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុថែមទៀត ដែលពីមុនយើងប្រើពេលវេលាប្រមាណ៦ម៉ោង តែក្រោយពីដាក់ឲ្យដំណើរការផ្លូវល្បឿនយើងនឹងប្រើប្រាស់ត្រឹមតែ ២ម៉ោងប៉ុណ្ណោះ។ ការបង្កើតឲ្យមានអាកាសយានដ្ឋានថ្មី ,ការបង្កើតឱ្យមានបណ្ដាញផ្លូវធំថ្មីៗ កាត់ខ្វែងជាច្រើនកន្លែងទៀត ធ្វើឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនខ្លាំងឡើង។ ប៉ុន្តែអ្វីដែលសំខាន់មួយទៀតនោះ គឺរដ្ឋបាលរាជធានីភ្នំពេញ មានអភិបាលរកិច្ចល្អ ដែលធ្វើឱ្យអតិថិជនក្រុមហ៊ុនឯកជននានា មានការជឿទុកចិត្ត ចង់មកបណ្ដាក់ទុនរកស៊ីនៅក្នុងរាជធានីភ្នំពេញ។

លោកស្រីក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុននៅសិង្ហបុរី បានបណ្ដាក់ទុនរកស៊ីនៅព្រះរាជាណាចក្រកម្ពុជាច្រើន ទាំងការវិនិយោគលើវិស័យពាណិជ្ជកម្ម , វិស័យដឹកជញ្ជូននិងការបំពាក់សូឡានៅតាមអគារផ្សេងៗជាដើម។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនប្រមូលសំរាម គ្រប់គ្រងសំណល់រឹង មួយរបស់សាំងហ្គាពួរ ក៏បានមកបណ្ដាក់ទុននៅរាជធានីភ្នំពេញផងដែរ។ ជាងនេះទៅទៀតលោកស្រីក៏បានអបអរសាទរនិងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននិងរដ្ឋបាលរាជធានីភ្នំពេញដែលបានទប់ស្កាត់ជម្ងឺកូវីដ-១៩ ទទួលជោគជ័យនិងបានបើកប្រទេសឲ្យដំណើរការ ជាប្រក្រតីឡើងវិញ។

លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញដែល មានការអភិវឌ្ឍពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិសេស ក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើនគួរឲ្យកត់សម្គាល់ ធ្វើឲ្យកំណើនប្រជាពលរដ្ឋចេះតែកើនឡើងដោយមកដល់ពេលនេះ ទាំងអ្នកស្នាក់នៅអចិន្ត្រៃយ៍និងអ្នកមកប្រកបមុខរបរកទទួលទាន នៅរាជធានីភ្នំពេញមានចំនួនប្រមាណជា ៣លាននាក់ ដែលធ្វើឱ្យមានការ កកស្ទះចរាចរណ៍យ៉ាងខ្លាំង ។ប៉ុន្តែបញ្ហានេះរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងធ្វើការដោះស្រាយឱ្យប្រសើរឡើងវិញ។

លោកឃួង ស្រេងក៏បានបញ្ជាក់ផងដែរថា ការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ទៅតាមអនុសាសន៍ណែនាំរបស់ សម្ដេចតេជោ ហ៊ុន សែន រដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងជំងឺកូវីដ-១៩ បានយ៉ាងល្អ រហូតមកដល់ពេលនេះ យើងបានបើកឲ្យដំណើរការប្រទេសឡើងវិញ ជាមួយនឹងការមិនពាក់ម៉ាកសម្រាប់នៅតាមទីសាធារណៈផងដែរ។
ជាងនេះទៅទៀត សម្ដេចតេជោហ៊ុនសែនបានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើការសាងសង់មន្ទីរពេទ្យថ្មីមួយថែមទៀតផងដែរ ដើម្បីព្យាបាលជំងឺឆ្លងផ្សេងៗទៀត។ ក្នុងដំណាក់កាលការរីករាលដាលជំងឺកូវីដ-១៩ កម្ពុជាទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងព្យាបាលជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋខ្មែរនិងជនបរទេសដែលស្នាក់នៅកម្ពុជាដោយមិនគិតថ្លៃថែមទៀតផង៕
ដោយ ៖ ស្រីរ័ត្ន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ