ស្រាចេក Archives - Kampuchea Thmey Daily

ពលរដ្ឋឃុំតាទៃលើ បន្តកេរដំណែលផលិតស្រាចេកលក់
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​តា​ទៃ​លើ នៅតែ​បន្ត​រក្សាកេរដំណែល​ពី​ដូនតា ផលិត​ស្រា​ចេក សម្រាប់​ពិសា ឬ​នាំ​ចេញ​ទៅ​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ខេត្ត​កោះកុង ក៏ដូចជា​បណ្ដា​ខេត្ត​ផ្សេងៗ ទៅតាម​ការ​បញ្ជា​ទិញ។

ស្រា​ចេក ជា​ស្រា​មួយ​ប្រភេទ​ដែល​បិត​ចេញពី​ផ្លែ​ចេកណាំវ៉ា ឬ ចេកទឹក​ទុំ។ បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ៊ំស្រី ពេញ សារឿន អាយុ ៦៣ ឆ្នាំ ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ត្រពាំង​ខ្នារ ឃុំ​តា​ទៃ​លើ ស្រុក​ថ្មបាំង និង​ជា​អ្នក​បិតស្រា​ចេក​មួយ​រូប បាន​ឲ្យ​ដឹង​ថា វិធីសាស្ត្រ នៃ​ការ​បិតស្រា​ចេក គាត់​បាន​ចេះ​តាម​ឪពុក ដោយ​តាំងពី​ដឹងក្ដី​មក ឃើញ​ឪពុក​របស់​គាត់​បិតស្រា​នេះ​រួច​ទៅ​ហើយ ជាពិសេស​ការ​បិតស្រា​នៅ​ជំនាន់​ឪពុក​របស់​គាត់ គឺ​មិន​បិតស្រា​ក្នុង​ថ្ងៃសីល​នោះ​ទេ។

អ៊ំស្រី សារឿន បន្ថែម​ថា អ្នកស្រុក​នៅ​តំបន់​នេះ ចាត់​ទុក​ស្រា​ជា​គ្រឿង​រណ្ដាប់​ចម្បង ឬ​គ្រឿង​រណ្ដាប់​សំខាន់​ក្នុង​កិច្ច​ពិធី​នានា មិន​ថា ស្រា​ចេក ឬ​ស្រា​អង្ករ​នោះ​ទេ។ ស្រា​ប្រៀប​ដូច​ព្រលឹង​វិញ្ញាណ ឬ​ទូត​សម្រាប់​ទំនាក់ទំនង​រវាង​មនុស្ស និង​អមនុស្ស​នៅ​ក្នុង​ជំនឿ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។ ទាំងនេះ​បញ្ជាក់​កាន់តែ​ច្បាស់​ថា ប្រពៃណី​បិតស្រា​ចេក​នៅ​ក្នុង​តំបន់​នេះ​មាន​អាយុកាល និង​ការ​ផលិត​យូរយារ​ណាស់​មក​ហើយ និង​បាន​ផ្សារភ្ជាប់​ជាមួយ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​អ្នកស្រុក។

ដោយឡែក​អ្នកស្រី ដួង ចាន់ថន អាយុ ៤២ ឆ្នាំ អនុ​សមាគម​ស្ត្រី​ផលិត​ស្រា​បុរាណ​ប្រចាំ​ឃុំ​តា​ទៃ​លើ លើក​ឡើង​នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ ២០២៣ នេះ​ដែរ​ថា ជាទូទៅ ចន្លោះ​ពី ១៥ ទៅ ២០ ថ្ងៃ ក្នុង ១ ខែ ទើប​ផលិត​ស្រា​ចេក​នេះ​ម្ដង ពោល​គឺ​ទៅ​លើ​ការ​បញ្ជាទិញ​ពី​អ្នកភូមិ ឬ​តាម​បណ្ដា​ផ្សេងៗ។ ពេល​ផលិត​ស្រា​ម្ដង បាន ២០ ទៅ ៣០ ដប ហើយ​ចំពោះ​តម្លៃ​លក់​វិញ​ខុសគ្នា ប្រសិនបើ​នៅ​លើ​ទីផ្សារ​ក្នុង ១ ដប ថ្លៃ ៣០.០០០ រៀល។ លក់​ឲ្យ​អ្នក​ភូមិ​គ្នាឯង ១ ដប ថ្លៃ ២០.០០០ រៀល ទៅ ២៥.០០០ រៀល ដើម្បី​គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​ក្នុង​គ្រួសារ។

បើ​តាម​ការ​អះអាង​របស់​អ្នកស្រី ដួង ចាន់ថន ថ្លែង​ថា ពួកគាត់​ពិតជា​មិន​អាច​ឈប់​ផលិត​ស្រា​ចេក​នេះ​បាន​ទេ ដោយសារ​តែ​ជាកេរដំណែល​បន្សល់​ឲ្យ​តាំងពី​ដូនតា​មក​អំពី​វិធីសាស្ត្រ​បិតស្រា​បុរាណ​ដ៏​មាន​សារៈសំខាន់។ កន្លងទៅ ស្រា​ចេក ធ្លាប់​បាន​សុំ​ចុះបញ្ជី​សម្គាល់​ម៉ាក​ផង​ដែរ នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​កោះកុង​ ដើម្បី​ការពារ​តាម​ច្បាប់ ចៀសវាង​មាន​គេ​មក​ក្លែងបន្លំ​គុណភាព។ ប៉ុន្តែ​មិនទាន់​ទទួល​ស្គាល់​ម៉ាក​កម្មសិទ្ធិបញ្ញា​នៅឡើយ ដោយ​ប្រជាពលរដ្ឋ​ជឿជាក់​ថា ក្រសួងពាណិជ្ជកម្ម នឹង​ពិនិត្យ និង​ផ្ដល់​សម្រេច​ឆាប់ៗ ដោយ​ឈរ​លើ​គោលការណ៍​លើក​កម្ពស់​ការ​ផលិត​ផលិតផល​ប្រចាំ​ភូមិ និង​ខេត្ត។

ការ​លាយ​មេដំបែរ​ស្រា​ចេក ជំនាន់​ដើម ប្រើ​តែ​មេដំបែរ​ធម្មជាតិ​ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ប្រើ​មេដំបែរ​ទិញ​ពី​ផ្សារ។ ស្រា​ចេក​ដែល​ប្រើ​មេដំបែរ​ធម្មជាតិ មាន​រសជាតិ​ឆ្ងាញ់​ជាង និង​មាន​តម្លៃ​ថ្លៃ​ជាង​ស្រា​ចេក​ដែល​ប្រើ​មេដំបែរ​ទិញ​ពី​ផ្សារ។ មេដំបែរ​ធម្មជាតិ មាន​អង្ករខ្សាយ ឈើអែម ក្រវាញ រំដេង ម្ទេស ម្រេច​គ្រាប់ ខ្ទឹមស ខ្ទឹមក្រហម និង​ម្សៅ​ខ្សាយ។ ៥ ទៅ ៦ ថ្ងៃ ទើប​យក​ធ្វើ​ផលិត​ស្រា​បាន៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

The post ពលរដ្ឋឃុំតាទៃលើ បន្តកេរដំណែលផលិតស្រាចេកលក់ appeared first on Kampuchea Thmey Daily.