ស ស​ យ ក Archives - Kampuchea Thmey Daily

ស ស​ យ ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយនៅមុខព្រះបរមរាជវាំង នៅចុងខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) គ្រោងរៀបចំកម្មវីធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដែលជាកម្មវីធីមិនធ្លាប់មានពីមុនមក។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កម្មវិធីដែលគ្រោងរៀបចំនោះ គឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំកន្លងមកអ៊ីចឹងដែរ។

ឯកឧត្ដមបន្ថែមថា កម្មវីធីនេះ ជាកម្មវីធីមួយដែល​មិនធ្លាប់បានរៀបចំពីមុនមក​​សម្រាប់​ខ្មែរ​ទាំង​អស់​គ្នា​ចូលរួម​ និងមានលក្ខណៈខុស​ប្លែក​ពីកម្មវិធីមុនៗ ដោយលេចរូបរាងឡើង អមជាមួយវប្បធម៌ប្រពៃណី ខុសប្លែក និងពិសេស ពីកម្មវិធីដែល ស.ស.យ.ក ធ្លាប់រៀបចំកន្លងមក។

«តើអ្វីទៅដែលជាផ្នែកនៃសង្គមជាតិរបស់យើង នៃប្រជាជាតិរបស់យើង នៃដូនតារបស់យើង និងភាពអស្ចារ្យនៃទំនៀមទម្លាប់ ប្រពៃណីរបស់យើង។ តើអ្វីទៅដែលនាំឱ្យមានស្នាមញញឹម មានមោទកភាព ក្នុងនាមជាខ្មែរនេះ។ នេះជាអ្វីដែលយើងកំពុងតែខិតខំប្រឹងប្រែង និងរៀបចំនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។»។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់យុវជន យុវនារីសាកល្បងបិទភ្នែកបន្តិចហើយ​សាក​ស្រមៃ​សួរ​ខ្លួនឯង​មួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហេីយ​ក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»៕

The post ស ស​ យ ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយនៅមុខព្រះបរមរាជវាំង នៅចុងខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ appeared first on Kampuchea Thmey Daily.