ព័ត៌មានជាតិ
ស ស យ ក នឹងរៀបចំកម្មវិធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយនៅមុខព្រះបរមរាជវាំង នៅចុងខែធ្នូ ឆ្នាំ២០២៤ខាងមុននេះ
សហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) គ្រោងរៀបចំកម្មវីធីបង្ហាញវប្បធម៌ខ្មែរដ៏ធំមួយ នៅពីមុខព្រះបរមរាជវាំង នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ដែលជាកម្មវីធីមិនធ្លាប់មានពីមុនមក។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា កម្មវិធីដែលគ្រោងរៀបចំនោះ គឺក្នុងគោលបំណងប្រមូលផ្តុំស្មារតី នៃការជួបជុំរបស់ប្រជាពលរដ្ឋខ្មែរ ដើម្បីបង្ហាញអំពីទំនៀមទម្លាប់ប្រពៃណីវប្បធម៌ ដូចទៅនឹងកម្មវិធីដែល ស.ស.យ.ក ធ្លាប់បានរៀបចំកន្លងមកអ៊ីចឹងដែរ។
ឯកឧត្ដមបន្ថែមថា កម្មវីធីនេះ ជាកម្មវីធីមួយដែលមិនធ្លាប់បានរៀបចំពីមុនមកសម្រាប់ខ្មែរទាំងអស់គ្នាចូលរួម និងមានលក្ខណៈខុសប្លែកពីកម្មវិធីមុនៗ ដោយលេចរូបរាងឡើង អមជាមួយវប្បធម៌ប្រពៃណី ខុសប្លែក និងពិសេស ពីកម្មវិធីដែល ស.ស.យ.ក ធ្លាប់រៀបចំកន្លងមក។

«តើអ្វីទៅដែលជាផ្នែកនៃសង្គមជាតិរបស់យើង នៃប្រជាជាតិរបស់យើង នៃដូនតារបស់យើង និងភាពអស្ចារ្យនៃទំនៀមទម្លាប់ ប្រពៃណីរបស់យើង។ តើអ្វីទៅដែលនាំឱ្យមានស្នាមញញឹម មានមោទកភាព ក្នុងនាមជាខ្មែរនេះ។ នេះជាអ្វីដែលយើងកំពុងតែខិតខំប្រឹងប្រែង និងរៀបចំនៅថ្ងៃទី៣១ ខែធ្នូខាងមុខនេះ។»។
ឯកឧត្តម ហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់យុវជន យុវនារីសាកល្បងបិទភ្នែកបន្តិចហើយសាកស្រមៃសួរខ្លួនឯងមួយសំណួរថា «ក្នុងនាមជាខ្មែរមួយរូប តើអ្វីដែលនាំមកនូវស្នាមញញឹម មោទនភាព និងក្តីស្រឡាញ់សម្រាប់កម្ពុជាជាទីស្រឡាញ់របស់យើង? ហេីយក្នុងនាមយើងជាកូនខ្មែរ តើយើងអាចបង្ហាញក្តីស្រឡាញ់សម្រាប់កម្ពុជាដូចម្ដេចខ្លះ?»៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


