អគារតេជោអភិវឌ្ឍន៍ Archives - Kampuchea Thmey Daily

អគារតេជោអភិវឌ្ឍន៍​តម្លៃជាង ៧០លានដុល្លារ នឹងក្លាយជាកន្លែងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត​ឌីជីថលទំនើបបំផុតនៅកម្ពុជា
អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នឹងក្លាយជាមជ្ឈមណ្ឌល​បណ្តុះ​បណ្តាលដល់និស្សិតសម្រាប់ធ្វើការសិក្សា និងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្តតាមប្រព័ន្ធឌីជីថលដ៏ទំនើបនៅក្នុងប្រទេស។ អគារនេះ ត្រូវបានបើកដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃទី ២៣ ឧសភា នេះ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងនៅក្នុងពិធីសម្ពោធជាផ្លូវការថា គម្រោងសាងសង់​អគារទាំងមូល និងសម្ភារៈសរុបមានទឹកប្រាក់ចំនួនជាង ៧០លានដុល្លារ ដែលថវិកាទាំងនេះ ជាការឧបត្ថម្ភ​របស់សម្តេចតេជោ ហ៊ុន សែន និងសប្បុរសជន។

បើតាមលោក ម៉ម ប៊ុនហេង អគារនេះស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ តាមបណ្តោយផ្លូវព្រះមុនីវង្ស មាន​បណ្តោយ​១៥៣ម៉ែត្រ ទទឹងជាង ២២ម៉ែត្រ កម្ពស់ ១២ជាន់ ក្រោមដី២ជាន់ ផ្ទៃក្រឡាសរុបជាង ៤ម៉ឺនម៉ែត្រក្រឡា សាងសង់ស្របតាមស្តង់ដារមន្ទីរពេទ្យអន្តរជាតិ បទដ្ឋានបច្ចេកទេសបារាំង មានគ្រែ ៤២៦គ្រែ។

លោក រដ្ឋមន្រ្តីបានឱ្យដឹងដូច្នេះថា« ជាន់ទី១ និងទី២ ក្រោមដីជាចំណតយានយន្ត, ជាន់ផ្ទាល់ដីមានបន្ទប់វះកាត់តូចពីរ បន្ទប់សង្រ្គោះបន្ទាន់មានចំនួន ៣៦គ្រែ ឱសថដ្ឋាន ភេសជ្ជដ្ឋាន ហាងទំនិញ និងផ្កា ម៉ាស៊ីន ATM និងបន្ទប់ផ្លាស់​សម្លៀកបំពាក់បុគ្គលិកសម្រាប់អគារទាំងមូល។ ជាន់ទី២ សម្រាប់ទទួលសង្គ្រោះអ្នកជំងឺកម្រិតធ្ងន់ធ្ងរ មានចំនួណ ៣២បន្ទប់ស្មើនឹង ៥១គ្រែ ក្នុងនោះបន្ទប់លាងឈាមចំនួន ៤, ផ្នែកចក្ខុរោគមានបន្ទប់ពិគ្រោះជំងឺចំនួន ៣ បន្ទប់វះកាត់​ភ្នែក២ គ្រែសម្រាកព្យាបាល៤ ផ្នែកឯកទេសត្រចៀក ច្រមុះ​ បំពង់ក ជាដើម។

អគារតេជោសន្តិភាពនេះ អាចមានសមត្ថភាពផ្តល់សេវាសុខាភិបាលដល់អ្នកជំងឺបាន ២៥ម៉ឺននាក់ក្នុងមួយឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក ម៉ម ប៊ុនហេង។

លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា សមិទ្ធផលដ៏សំខាន់នេះ កើតចេញពីការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សាបានកំណើនសេដ្ឋកិច្ច ការលើកកម្ពស់កិត្យានុភាពកម្ពុជា ថ្នាក់តំបន់ និងលើឆាកអន្តរជាតិ ជាដើម។ អគារនេះ ក៏មានចំណតឧទ្ធម្ភាចក្រផងដែរ។

សម្ដេចតេជោ ហ៊ុន សែន នាយកដ្ឋន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណ​ដល់សប្បុរសជន ដែលបានចូលរួមផ្តល់ថវិកាសាងសង់អគារព្យាបាលនេះឡើង ហើយសម្ដេចក៏បានថ្លែងអំណរគុណ​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ដែលបានយល់ព្រមទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីសាង​សង់អគារ​ព្យាបាល​នេះផងដែរ។

The post អគារតេជោអភិវឌ្ឍន៍​តម្លៃជាង ៧០លានដុល្លារ នឹងក្លាយជាកន្លែងស្រាវជ្រាវផ្នែកវេជ្ជសាស្រ្ត​ឌីជីថលទំនើបបំផុតនៅកម្ពុជា appeared first on Kampuchea Thmey Daily.