អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ Archives - Kampuchea Thmey Daily

ឈ្វេងយល់ ពីតួនាទីរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ
ពុទ្ធិកសិក្សា ត្រូវបានគេស្គាល់ជាទូទៅថា ជាស្ថាប័នអប់រំសម្រាប់តែព្រះសង្ឃដែលបានបួសនៅក្នុង​ព្រះពុទ្ធ​សាសនាប៉ុណ្ណោះ ប៉ុន្តែ ធាតុពិត ស្ថាប័នអប់រំពុទ្ធិកសិក្សា គឺជាប្រព័ន្ធអប់រំតាមបែបសាសានាដ៏មានសក្តានុពល ដែលបានផ្តល់ការអប់រំបណ្តុះបណ្តាលដល់សមណសិស្ស សិស្ស សមណនិស្សិត និស្សិត និងកុលបុត្រខ្មែរទូទៅ ដោយមិនប្រកាន់វណ្ណៈ ពណ៌សប្បុរ ឬសាសនាឡើយ។

រូបភាព៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ជាស្ថាប័នអប់រំមួយដែលបានផ្តល់ឱកាសឱ្យកុលបុត្រ​ខែ្មរ​ទូទៅបានសិក្សារៀនសូត្រ អភិវឌ្ឍចំណេះដឹង ជំនាញ និងសមត្ថភាពចាប់ពីកម្រិតសាលាធម្មវិន័យ ពុទ្ធិកបឋមសិក្សា រហូតដល់កម្រិតពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា។

យោងតាមឯកសារប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាង​ច្បាស់ថា វិស័យអប់រំពុទ្ធិកសិក្សា គឺស្ថាប័នអប់រំដ៏មានវ័យចំណាស់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបាន​បណ្តុះធនធានអ្នកប្រាជ្ញ ធម្មកោវិទ បណ្ឌិត បញ្ញវ័ន្តជាច្រើនតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ពុទ្ធិកសិក្សា ត្រូវបានបង្កើតឡើងតាមរយៈ​ព្រះរាជប្រកាសព្រះករុណាព្រះបាទ​ស៊ីសុវត្ថិ ​លេខ៤៩ ចុះ​ថ្ងៃ​សុក្រ ១២រោច ទុតិយាសាឍ ឆ្នាំរកា ឯកស័ក ព.ស.២៤៥២ ត្រូវនឹងថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ​១៩០៩ ​ដោយប្រសិទ្ធនាមថា បរមពុទ្ធវចនបរិយត្តបសាន ដែលមានទីតាំង​ដំបូងគេនៅ​នគរ​វត្ត (ខេត្តសៀមរាប) (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ, ២០០៦, ទំ.១៧)។ វិស័យពុទ្ធិកសិក្សា ត្រូវបានបិទ​ទា្វរទាំងស្រុងអំឡុងឆ្នាំ១៩៧៥-១៩៧៩ ក្រោមការដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ។

រូបភាព៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

យោងសេចក្តី​សម្រេចរបស់គណៈ​លេខាមជ្ឈិមបក្សនៃរដ្ឋកម្ពុជាលេខ២៩២ ដ.ខមប ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ពុទ្ធិកសិក្សា ក៏បានចាប់ផ្តើមដំណើរការឡើងវិញ មានទីតាំងស្ថិតនៅក្នុងវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដំបូងឡើយបើកដំណើរការត្រឹមតែកម្រិត​ពុទ្ធិកបឋមសិក្សា (សាលាបាលីរង) ប៉ុណ្ណោះ​ លុះដល់​ថ្ងៃទី១៣ ខែវិច្ឆិកា ​ឆ្នាំ១៩៩២ ដោយមើលឃើញពីដំណើរវិវឌ្ឍ និងការរួមចំណែកយ៉ាងច្រើនរបស់វិស័យពុទ្ធិកសិក្សាក្នុងការរអភិវឌ្ឍ​ធន​ធាន​មនុស្ស ទើបក្រុមប្រឹក្សារដ្ឋមន្ត្រីនៃរដ្ឋកម្ពុជាបានអនុញ្ញាតឱ្យក្រសួងធម្មការ និងសាសនា បើកដំណើរការឡើងវិញនូវពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ​ដែល​មានកម្រិតសិក្សាត្រឹមពុទ្ធិកមធ្យម​សិក្សា​បឋម​ភូមិ (ឌីប្លូម) មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌ​ដូនពេញ រាជធានីភំ្នពេញ។

រូបភាព៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

នៅឆ្នាំ១៩៩៧ ពុទ្ធិកមធ្យមសិក្សា​​​ទុ​តិយ​ភូមិ (បាក់ឌុប) ក៏បានបើកឱ្យដំណើរការបន្តទៀត ដើម្បីបំពេញតម្រូវការជាក់ស្តែងរបស់សមណសក្យបុត្រ ក៏ដូចជាកុលបុត្រពុទ្ធសាស​និក​ខ្មែរទូទៅបានសិក្សារៀនសូត្របន្ថែមទៀត។ ចំពោះការអភិវឌ្ឍចំណេះដឹង សមត្ថភាព និងជំនាញពុំមានព្រំដែនឡើយ ហេតុនេះហើយនៅឆ្នាំ១៩៩៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការពុទ្ធិកមហា​វិទ្យា​ល័យព្រះសីហនុរាជបន្ថែមទៀត។ ក្រោយមកពុទ្ធិកមហាវិទ្យាល័យ​ព្រះសីហនុរាជ បានប្រែក្លាយទៅជាពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហនុរាជ​ មានទីតាំងស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភំ្ន​ពេញ (ខាងមុខព្រះបរមរាជវាំង)។ ចំណែក នៅឆ្នាំ២០០៨ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ បានបង្កើតសាខា​ចំនួនពីរបន្ថែមទៀត គឺសាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។

លើសពីនេះទៅទៀត ដោយមើលឃើញពីតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សកម្រិតពុទ្ធិកឧត្តមសិក្សា​មានការកើនឡើង រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យវិស័យពុទ្ធិកសិក្សាបើកដំណើរការនូវពុទ្ធិកសាកល​វិទ្យាល័យ​ចំនួនពីរផ្សេងទៀត ក្នុងនោះរួមមាន៖ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ​ ៨៣​អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ ស្តីពីការបង្កើតពុទ្ធិកវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១។

បន្ថែមពីនេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ដំណើរការបណ្តុះបណ្តាល ការគ្រប់គ្រង និងការសម្របសម្រួលការងារ​វិស័យពុទ្ធិកសិក្សាប្រកបដោយប្រសិទ្ធភាពខ្ពស់ ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំតាមឋានានុក្រមបានសម្រេច​បង្កើតអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃព្រះរាជាណាចក្រកម្ពុជាទទួលបន្ទុកគ្រប់គ្រងពុទ្ធិកបឋមសិក្សារហូតដល់​ពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សាទូទាំងប្រទេស។ ជាងនេះទៅទៀត ដើម្បីពង្រឹងការងារពុទ្ធិកសិក្សា​ឱ្យ​កាន់តែល្អប្រសើរថែមទៀត និងទៅតាមដំណើរវិវឌ្ឍរបស់សង្គមក៏ដូចជាការអភិវឌ្ឍរបស់ប្រទេសកម្ពុជា​ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ត្រូវបានដាក់ស្ថិតនៅក្រោមចំណុះនៃក្រសួងធម្មការ និងសាសនា ដែលមានថ្នាក់ស្មើ​នឹងអគ្គនាយកដ្ឋាន និងមានផ្នែកចំណុះចំនួន៤ រួមមានផ្នែកពុទ្ធិកបឋមសិក្សា និងធម្មវិន័យ, ផ្នែកពុទ្ធិកមធ្យមសិក្សា, ​ផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយពុទ្ធិកឧត្តមសិក្សា, និងផ្នែករដ្ឋបាលនិងគណនេយ្យ។

រូបភាព៖ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ

ក្រោយមកទៀត នៅឆ្នាំ២០២១ ដើម្បីសម្រួលដល់ការងារបណ្តុះបណ្តាល និងការចាក់ផ្សាយកម្មវិធីទូរសិក្សាក្នុងអំឡុងសម័យកាលនៃវិបត្តិ​ជំងឺកូវីដ-១៩ កំពុងរាតត្បាតខ្លាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដំឡើងពុទ្ធិកវិទ្យាល័យព្រះ​សុរាម្រឹតឱ្យមានថ្នាក់ស្មើនាយកដ្ឋាន[3]ផងដែរ។ ដូច្នេះ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នាពេលបច្ចុប្បន្នមានផ្នែក​ចំណុះចំនួន៥ រួមទាំងផ្នែកពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត៕

The post ឈ្វេងយល់ ពីតួនាទីរបស់អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ appeared first on Kampuchea Thmey Daily.

ពុទ្ធិកសាកលវិទ្យាល័យចំនួន៣ បានក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា
វិស័យពុទ្ធិកសិក្សា បានរួមចំណែកដ៏សំខាន់សម្រាប់ការបណ្ដុះបណ្ដាលធនធានព្រះសង្ឃ ដោយបានបណ្ដុះបណ្ដាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិកបឋមសិក្សា រហូតដល់ថ្នាក់ឧត្ដមសិក្សា។ ក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យចំនួន ៣ បានក្លាយជាឆ្អឹងខ្នងយ៉ាងសំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា។

បើតាមរបាយការណ៍របស់លោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជា មានសាលាធម្មវិន័យ ថ្នាក់ត្រី ទោ ឯក សរុបចំនួន៥២៩សាលានៅទូទាំងប្រទេស និងមានពុទ្ធិកសិក្សា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់កម្រិតឧត្តមសិក្សា ជាអាទិ៍ ពុទ្ធិកបឋមសិក្សា មានចំនួន៩៥០សាលា ពុទ្ធិកមធ្យមសិក្សាបឋមភូមិ មានចំនួន៣៨សាលា និងពុទ្ធិកមធ្យមសិក្សាទុតិយភូមិមានចំនួន១៤សាលា។

ចំពោះពុទ្ធិកសាកលវិទ្យាល័យចំនួន៣ ដែលមាននៅកម្ពុជាបច្ចុប្បន្ន គឺពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលក្នុងនោះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន២សាខាបន្ថែមទៀត នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានប្រែក្លាយឈ្មោះពីពុទ្ធិកមហាវិទ្យាល័យព្រះសីហនុរាជ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០៦ ហើយបច្ចុប្បន្ននេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាននៅ៣ទីតាំង គឺនៅរាជធានីភ្នំពេញ សាខាខេត្តកំពង់ឆ្នាំង និងសាខាខេត្តបាត់ដំបង។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានក្លាយថ្នាលបណ្តុះបណ្ដាលធនធានព្រះសង្ឃ និងកុលបុត្រខ្មែរដ៏មានប្រសិទ្ធភាពនៅក្នុងសង្គមខ្មែរ ដែល​ធនធានទាំងនេះ​អាច​បម្រើឱ្យ​វិ​ស័យ​ពុទ្ធ​ចក្រ និងអាណាចក្រប្រកបដោយប្រសិទ្ធភាព និងជាកម្លាំងចលករដ៏​សំខាន់ក្នុងការ​កសាងអភិវឌ្ឍ​សង្គម​។

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មាន៤ពុទ្ធិកមហាវិទ្យាល័យ គឺ១.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និងសាសនា ២.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងព័ត៌មានវិទ្យា ៣.ពុទ្ធិកមហាវិទ្យាល័យអក្សរសាស្ត្រ និង៤.ពុទ្ធិកមហាវិទ្យា ល័យបាលី-សំស្ត្រឹត និងភាសាបរទេស។

សម្រាប់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សា ដែលមានការបណ្តុះបណ្តាល ចាប់តាំងពីឆ្នាំ ២០០៥ មកម្លេះ ដោយការប្រោសព្រះរាជទានព្រះរាជនាមពីព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ជាពុទ្ធិកមហាវិទ្យាល័យព្រះសីហមុនីរាជា។ រហូតដល់ឆ្នាំ២០០៧ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យសម្រេចបង្កើតទៅជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។

សព្វថ្ងៃនេះ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានពុទ្ធិកមហាវិទ្យាល័យ៤ គឺ១.ពុទ្ធិកមហាវិទ្យាល័យវិទ្យាសាស្ត្រអប់រំ និងអក្សរសាស្ត្រ ២.ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាសាសនា និងនីតិសាស្ត្រ ៣.ពុទ្ធិកមហាវិទ្យាល័យបាលី-សំស្ត្រឹត និងភាសាបរទេស និង៤.ពុទ្ធិកមហាវិទ្យាល័យព័ត៌មានវិទ្យា។

ដោយឡែក ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៨ ដែលដំបូងឡើយមានឈ្មោះថា សាខាពុទិ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ចាម។ ដោយមានចំនួនសមណនិស្សិត-និស្សិត ចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទើបនៅឆ្នាំ២០១១ ត្រូវបានបង្កើតទៅជាពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមអនុក្រឹត្យចុះថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ មានសម្ភារៈ ឧបទេសបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ប្រកបដោយក្រមសីលធម៏ សុជីវធម៌ គុណធម៌ គុណភាព ឧត្តមគតិ និងមនសិការខ្ពស់។ ពុទ្ធិកសាកលវិទ្យាល័យនេះ បានពង្រឹងនូវសមត្ថភាព ចំណេះដឹង ជំនាញ ក្រមសីលធម៌ លើវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ និងទំនាក់ទំនងជាមួយសាកវិទ្យាល័យ អង្គការ ស្ថាប័ននានា ក្នុងការបញ្ជូននិស្សិត-សមណនិស្សិតទៅបន្តការសិក្សា ទស្សនកិច្ចសិក្សា ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍរបស់សង្គមនាពេលបច្ចុប្បន្ន​ និងទៅអនាគត៕

The post ពុទ្ធិកសាកលវិទ្យាល័យចំនួន៣ បានក្លាយជាឆ្អឹងខ្នងដ៏សំខាន់នៃវិស័យពុទ្ធិកសិក្សានៅកម្ពុជា appeared first on Kampuchea Thmey Daily.